ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 668 នាក់ទៀត ជាសះស្បើយ 812 នាក់ និងស្លាប់ 25 នាក់ ករណីឆ្លងសហគមន៍ 428 នាក់ អ្នកដំណើរពីបរទេស 240នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 668 នាក់ទៀត ជាសះស្បើយ 812 នាក់ និងស្លាប់ 25 នាក់ ករណីឆ្លងសហគមន៍ 428 នាក់ អ្នកដំណើរពីបរទេស 240នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 668 នាក់ទៀត ជាសះស្បើយ 812 នាក់ និងស្លាប់ 25 នាក់  ករណីឆ្លងសហគមន៍ 428 នាក់ អ្នកដំណើរពីបរទេស 240 នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ អ្នកឆ្លងសរុប= 76,585 នាក់ អ្នកជាសះស្បើយ= 69,198 នាក់ អ្នកស្លាប់= 1,375 នាក់។
បន្ទាប់ពីជប៉ុនជួយ ធ្វើឲ្យសហរដ្ឋអាមេរិកនៅមិនស្ងៀមត្រូវបង្ខំចិត្តបញ្ជូនវ៉ាក់សាំងកូវីដ-១៩ មកកម្ពុជាយ៉ាងលឿន

បន្ទាប់ពីជប៉ុនជួយ ធ្វើឲ្យសហរដ្ឋអាមេរិកនៅមិនស្ងៀមត្រូវបង្ខំចិត្តបញ្ជូនវ៉ាក់សាំងកូវីដ-១៩ មកកម្ពុជាយ៉ាងលឿន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌល កូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស នឹងដឹកមកដល់នៅថ្ងៃទី០២ ខែសីហាខាងមុខ។ អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។ វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រ...
សម្តេចពិជ័យសេនា ទៀ បាញ់ “ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាមិត្តភាព បងប្អូនដែកថែប ដែលប្រកបដោយជំនឿចិត្តខ្ពស់ចំពោះគ្នាទៅវិញទៅមក”

សម្តេចពិជ័យសេនា ទៀ បាញ់ “ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាមិត្តភាព បងប្អូនដែកថែប ដែលប្រកបដោយជំនឿចិត្តខ្ពស់ចំពោះគ្នាទៅវិញទៅមក”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
0សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិថ្លែងថា "ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាមិត្តភាព បងប្អូនដែកថែប ដែលប្រកបដោយជំនឿចិត្តខ្ពស់ចំពោះគ្នាទៅវិញទៅមក និងត្រូវបានបង្កើតឡើង ដើម្បីសន្តិភាព អធិបតេយ្យភាព វិបុលភាព និងផលប្រយោជន៍រួម"។  
ក្រុមហ៊ុនវីងរបស់អ្នកឧកញ៉ា គិត ម៉េង បើកដំណើរការវីងម៉លនៅខេត្តសៀមរាបជាមួយនឹងការដឹកជូនដោយឥតគិតថ្លៃដល់អតិថិជន

ក្រុមហ៊ុនវីងរបស់អ្នកឧកញ៉ា គិត ម៉េង បើកដំណើរការវីងម៉លនៅខេត្តសៀមរាបជាមួយនឹងការដឹកជូនដោយឥតគិតថ្លៃដល់អតិថិជន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុនវីងរបស់អ្នកឧកញ៉ា គិត ម៉េង បានបើកដំណើការវីងម៉លនៅខេត្តសៀមរាបជាមួយនឹងការដឹកជូនដោយឥតគិតថ្លៃដល់អតិ ថិជន ហើយនេះបយោងតាមហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ា គិត ម៉េង បង្ហោះជាសាធារណៈ។ អ្នកឧកញ៉ាបានថ្លែងថា ថ្ងៃនេះខ្ញុំមានមោទនភាពណាស់ដែលក្រុមហ៊ុនវីងបានបើកដំណើរការវីងម៉លនៅខេត្តសៀមរាប។ក្នុងអំទ្បុងពេលជំងឺកូវីដ-១៩នេះ យើងបានឃើញអាជីវកម្មជាច្រើនត្រូវបានប៉ះពាល់ ដែលបង្កបញ្ហាដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនយើងជាច្រើន។ ខណៈពេលដែលគ្រប់គ្នាកំពុងអនុវត្តវិធានការណែនាំតាមរបស់រាជរដ្ឋាភិបាល គឺ ៣កុំ ៣ការពារ អាជីវកម្មនៅតែអាចបន្តជាមួយនឹងបច្ចេកវិទ្យានេះ ដែលវីងម៉លបានមកដល់ទីនេះ ដើម្បីផ្តល់ជូននូវបទពិសោធន៍នៃការទិញអីវ៉ាន់ប្រកបដោយសុវត្ថិភាព តម្លៃទាប សម្រាប់ពាណិជ្ជករ អ្នកលក់ជាមួយនឹងការដឹកជូនដោយឥតគិតថ្លៃដល់អតិថិជន។ អ្នកឧកញ៉ាបញ្ជាក់ថា"ខ្ញុំជឿជាក់យ៉ាងមុតមាំថាធនាគារវីង និងវីង ម៉លកំពុងកសាងសេដ្ឋកិច្ចបើកចំហនៅកម្ពុជា តាមរយៈការ...
ឯកឧត្តម កៅ ថាច ផ្ញើសារអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ពីប្រធានាធិបតីរុស្ស៊ី

ឯកឧត្តម កៅ ថាច ផ្ញើសារអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ពីប្រធានាធិបតីរុស្ស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម កៅ ថាច អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសម្តេចតេជោ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី។ ឯកឧត្តម កៅ ថាច សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំសព្វសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗ ជាទីស្រឡាញ់ទាំងអស់ ជួបតែសេចក្ដីសុខ សុភមង្គល ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ ន...
អគ្គនាយកដ្ឋាន «ក.ប.ប.» បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «បទល្មើសដែលកើតចេញពីគម្រោងលក់បែបពីរ៉ាមីដ»

អគ្គនាយកដ្ឋាន «ក.ប.ប.» បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «បទល្មើសដែលកើតចេញពីគម្រោងលក់បែបពីរ៉ាមីដ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «បទល្មើសដែលកើតចេញពីគម្រោងលក់បែបពីរ៉ាមីដ»ក្រោមការឧបត្ថម្ភពី គណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្តាលី-ACCC តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom) ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបា លទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។ វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពី  លោក អគ្គនាយករង លោក ប្រធាននាយកដ្ឋាន លោក ប្រធានសាខា ក.ប.ប. រាជធានី-ខេត្ត និងសហការី។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺផ្ដោតសំខាន់លើការពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ ការផ្ដល់ជំនួយបច្ចេកទេសក្នុងការអនុវត្តច្បាប់ដល់មន្រ្តីជំនាញ និងផ្ដល់ការប្រឹក្សាលើលិខិតបទដ្ឋា នគតិយុត្តស្ថិតក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា ដោយមានគ្...
ទូតចិនលើកឡើងថា ចាប់តាំងរីករាលដាល ជំងឺកូវីដ-១៩ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ចិន-កម្ពុជា នៅតែមានកំណើន

ទូតចិនលើកឡើងថា ចាប់តាំងរីករាលដាល ជំងឺកូវីដ-១៩ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ចិន-កម្ពុជា នៅតែមានកំណើន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖យោងតាម គេហទំព័រហ្វេសប៊ុក ស្ថានទូតចិន ប្រចាំ កម្ពុជា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០ ជំងឺកូវីដ-១៩ រីករាលដាលទូទាំងពិភពលោក ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ចិន-កម្ពុជា នៅតែមានកំណើនដដែល។ ក្នុងវេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ចិន-កម្ពុជា ថ្មីៗនេះ លោក Wang Wentian បានថ្លែងថា «ចិន និងកម្ពុជា គឺជាប្រទេសជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ។កិច្ចសហ​ប្រតិ​បត្តិ​ការ​សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ មានសុខុមាលភាពល្អ និងមានស្ថិរភាព​យូរ​មក​ហើយ។ ចាប់តាំងពីឆ្នាំ២០២០ ជំងឺវីរុសកូវីដ-១៩ បានរីករាលដាល ទូទាំងពិភពលោក ប៉ុន្តែកិច្ចសហ​ប្រតិ​បត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិន និងកម្ពុជា នៅតែមានកំណើនដដែល»។ លោក បន្ដថា សមិទ្ធផល​ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែល​ទទួលបាន នាពេលបច្ចុប្បន្ននេះ គឺដោយសារ...
អគ្គនាយកដ្ឋាន«ក.ប.ប.» ប្រកាសជាផ្លូវការនូវរបាយការណ៍ថ្នាក់ជាតិស្តីពី “ឧបសគ្គពាក់ព័ន្ធនឹងលិខិតបទដ្ឋានគតិយុត្តនៃកិច្ចការប្រកួតប្រជែងនៅក្នុងវិស័យដឹកជញ្ជូន ភស្តុភារកម្ម និងការវិភាគអំពីតួនាទីរបស់ក្រុមហ៊ុនរដ្ឋ”

អគ្គនាយកដ្ឋាន«ក.ប.ប.» ប្រកាសជាផ្លូវការនូវរបាយការណ៍ថ្នាក់ជាតិស្តីពី “ឧបសគ្គពាក់ព័ន្ធនឹងលិខិតបទដ្ឋានគតិយុត្តនៃកិច្ចការប្រកួតប្រជែងនៅក្នុងវិស័យដឹកជញ្ជូន ភស្តុភារកម្ម និងការវិភាគអំពីតួនាទីរបស់ក្រុមហ៊ុនរដ្ឋ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១រៀបចំពិធីប្រកាសជាផ្លូវការនូវរបាយការណ៍ថ្នាក់ជាតិស្តីពី “ឧបសគ្គពាក់ព័ន្ធ នឹងលិខិតបទដ្ឋានគតិយុត្តនៃកិច្ចការប្រកួតប្រជែងនៅក្នុងវិស័យដឹកជញ្ជូន ភស្តុភារកម្ម និងការវិភាគអំពីតួនាទីរបស់ក្រុមហ៊ុនរដ្ឋ”។ កម្មវិធីនេះធ្វើឡើង ក្រោយពីអង្គការ OECD បានធ្វើការស្ទង់មតិជាមួយក្រសួង ស្ថាប័នពាក់ព័ន្ទ និងក្រុមហ៊ុនមួយចំនួនកាលពីដើមឆ្នាំ២០២០ ក្នុងគោលបំណងដើម្បីពិនិត្យមើលគោលនយោ បាយគាំទ្រការប្រកួតប្រជែង សម្រាប់វិស័យភស្តុភារកម្មរបស់ប្រទេសកម្ពុជាអាចជួយជំរុញកំណើនសេដ្ឋកិច្ច។ លើសពីនេះ  តាមរយៈការកាត់បន្ថយឧបសគ្គនៃបទប្បញ្ញត្តិនិងបង្កើនប្រសិទ្ធភាពក្នុងដំណើរទីផ្សារសម្រាប់វិស័យភស្ដុភារកម្ម ដូចជា ៖ ការដឹកជញ្ជូនទំនិញ(តាមផ្លូវគោក ផ្លូវដែក និងផ្លូវទឹក) ការបញ្ជូនទំនិញ ការរៀបចំទំនិញបញ្ចូលឃ្លាំង ស...
សារាចរស្ដីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

សារាចរស្ដីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារាចរស្ដីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។  
សម្តេចតេជោ សម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តខេត្តចំនួន៨ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា(Delta)

សម្តេចតេជោ សម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តខេត្តចំនួន៨ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា(Delta)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តខេត្ត កោះកុង,ខេត្តពោធិ៍សាត់,ខេត្តបាត់ដំបង,ខេត្តប៉ៃលិន,ខេត្តបន្ទាយមានជ័ យ,ខេត្តឧត្ដរមានជ័យ,ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា(Delta)។