អាល់កុលក្លែងក្លាយជាង១២តោនបន្ថែមទៀត ឮត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បង្រ្កាបនៅទីតាំងស្តុកទុកបម្រុងលក់ចូលទីផ្សារ
ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការបញ្ជាផ្ទាល់ពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.បនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការចរាចរអាល់កុលក្លែងក្លាយក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាមន្ត្រីស៊ើបអង្កេត និងជានគរបាលយុត្តិធម៌ បានបើកការស្រាវជ្រាវ និងស៊ើបអង្កេត (Market Intelligence) និងការធ្វើការតាមដាន ត្រឡប់ (Trace Back) លើករណីបង្ក្រាបអាល់កុលក្លែងក្លាយនៅម្តុំអូឡាំពិកកាលពីពេលថ្មីនេះ ដោយកំណត់យកទីតាំងសង្ស័យមួយចំនួន តួយ៉ាងទីតាំងឃ្លាំងគ្មានលេខ ផ្លូវ២៩២ កែងផ្លូវ១៥៣ សង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង។
ករណីនេះ សង្ស័យស្តុក អាល់កុលក្លែងក្លាយត្រៀមចែកចា យ លើទីផ្សារ ត្រូវបានមន្ត្រីជំនាញស្នើសុំគោលការណ៍ពីស្ថាប័នអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្ក្រាបន...








