លោក សយ សុភាព បង្ហាញអត្ថបទស្រាវជ្រាវ ដើម្បីឲ្យកូនខ្មែរស្វែងយល់ខ្សែស្រប ទី១៣ និង ១៤
លោក សយ សុភាព អ្នកកាសែតកម្ពុជា បង្ហាញអត្ថបទស្រាវជ្រាវ ដើម្បីឲ្យកូនខ្មែរស្វែងយល់ខ្សែស្រប ទី១៣ និង ១៤
- សន្និសិទ្ធិក្រុងហ្សឺណែវនៅប្រទេសស្វីស ឆ្នាំ១៩៥៤ វៀតណាមខាងជើង(សាធារណរដ្ឋប្រជាធិបតេយ្យ) ដឹកនាំដោយតំណាងជាន់ខ្ពស់ ផាម វ៉ាន់ដុង(១៩៥៦ទើបគាត់ក្លាយជានាយករដ្ឋមន្ត្រីដំបូងក្រោមការដឹកនាំរបស់លោក ហូ ជីមិញ)បានទាមទារបែងចែកវៀតណាមខាងជើង និង ត្បូង យកតាមខ្សែស្របទី១៣ ឬ ១៤។
- ប្រទេសចិនដឹកនាំដោយលោក ជូ អេនឡាយ មិនយល់ស្របដោយបែងចែកវៀតណាមជា២យកតាមខ្សែស្របទី១៦។
- ប្រទេសបារាំង ចង់យកតាមខ្សែស្របទី១៨សម្រាប់ពុះចែកវៀតណាមជា២ចង់រក្សាទុកដាក់ណាង។
- ទីចុងបំផុត សន្និសិទ្ធយកតាមខ្សែស្របទី១៧ដោយភាគខាងត្បូងបានទៅអាមេរិកសម្រាប់គ្រប់គ្រងបន្តពីបារាំងក្រោយបញ្ចប់អាណានិគមពីឥណ្ឌូចិន។
- ចំណែកចិនមិនចង់ឱ្យអាមេរិកដល់ក្រុង ហានូយ ដែលគៀកចិន។
- រីឯទាក់ទងជាមួយខ្មែរវិញ ប្រទេសចិនបានមើលឃើញវៀតណាមចង់យកទឹកដីខ្មែរតំបន់ត្រីកោណដែលចិនមិនអនុញ្ញាតិជាដាច់ខាត...








