ប្រជាពលរដ្ឋ៩នាក់បានស្លាប់ ដោយពុលស្រានៅស្រុកល្វាឯម ខេត្តកណ្តាលសមត្ថកិច្ចសម្រេចបិទសិប្បកម្មផលិតស្រាស
មន្ត្រីជំនាញចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្តាលឱ្យប្រជាពលរដ្ឋ នៅស្រុកល្វាឯម ខេត្តកណ្តាលបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់រហូតដល់០៩នាក់ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។
មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯក ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។
មន្រ្តីជំនាញបានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាស និងស្រាថ្នាំ ដែលសង្ស័យថាជាដើមហេតុនៃការស្លាប់របស់ជនរងគ្រោះ។
ការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើតេស្តដោយឧបករណ៍រថយន្តពិសោធន៍ចល័ត និងទទួលបានលទ្ធផលបឋម ដូចខាងក្រោម៖
- ស្រាសត្រាំថ្នាំ មានសារធាតុមេតាណុល ២.៥%
- ស្រាស មានសារធាតុមេតាណុល ២.៥%
- ស្រាសទើបតែបិតហើយ មិនមានសារធាតុមេតាណុលទេ
បន្ទាប់មក មន្រ្តីសាខា ក.ប.ប. ខេត្តកណ...








