ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក កឹម សុខា ជួបពិភាក្សា ជាមួយលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា

លោក កឹម សុខា ជួបពិភាក្សា ជាមួយលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖  លោក កឹម សុខា បានជួបពិភាក្សា ផ្លាស់ប្តូរទស្សនៈគ្នាជាមួយលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ ក្នុងជំនួបនេះ ភាគីទាំងពីបានវាយតម្លៃពីស្ថានការមួយចំនួននៅកម្ពុជាកន្លងមក និងទំនាក់ទំនង ព្រមទាំងតួនាទីរបស់ប្រទេសកម្ពុជា និង ប្រទេសបារាំងក៏ដូចជាសហគមន៍អឺរ៉ុបក្នុងឆ្នាំនេះ និង ឆ្នាំបន្តបន្ទាប់ខាងមុខ។ ទោះបីយើងបានដឹងច្បាស់ និងបានខិតខំដោយខ្លួនយើងក៏ដោយ ក៏ប៉ុន្តែតាមការពិសោធន៍ជាក់ស្តែងសម្រាប់ប្រទេសក្រីក្រ តែងតែពឹងពាក់ជំនួយពីប្រទេសអ្នកមាន ទាំងលើវិស័យសេដ្ឋកិច្ច ក៏ដូចជាវិបត្តិនានាកន្លងមកដែរ។ អាស្រ័យហេតុនេះហើយបានជា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដើម្បីខ្មែរ ក្រៅពីការចូលរួមចំណែកខិតខំជួយខ្លួនឯងតាមលទ្ធភាពដែលអាចធ្វើបាន ខ្ញុំនៅតែបន្តទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ ដើម្បីខ្មែរ។ ជាក់ស្តែងសម្រាប់ឆ្នាំថ្មី២០២១នេះ ក្នុងខែមករា ខ្ញុំបានជួបទូត២ប...
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ មកពិនិត្យសិក្សា

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ មកពិនិត្យសិក្សា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបាន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈកិច្ចប្រជុំចំនួន៨ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាដើម្បីពិនិត្យ និងសិក្សា តាមសំណើរបស់រាជរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់ខាងលើនេះមាន ៦ ជំពូក និង១៨មាត្រា បានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមមុខនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំង ស្មុគស្មាញ​ និងក្នុងទ្រង់ទ្រាយកាន់តែធំ និងបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សជាតិ។ សេចក្តីព្រាងច្បាប់នេ...
កងកម្លាំងនគរបាល  នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្សី

កងកម្លាំងនគរបាល  នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្សី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ កងកម្លាំងនគរបាល នៃនាយកដ្ឋានរដ្ឋបាលទូទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានទទួលចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ខណៈកងកម្លាំងនគរបាលជាតិ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ នេះ។ ក្នុងនាមកងកម្លាំងនគរបាលជាតិ នៅទូទាំងប្រទេសមានជំនឿជឿជាក់លើវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន និងបានសម្រេចចិត្តចាក់វ៉ាក់សាំងប្រភេទនេះជាលើកទី១ និងក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការទទួលយកការចាក់វ៉ាក់សាំងប្រភេទនេះ ជាលើកទី២ ដើម្បីការពារខ្លួន ជៀសផុតពីជំងឺឆ្លងកូវីដ-១៩។ ក្នុងនាមកងកម្លាំងនគរបាល នៃនាយកដ្ឋានរដ្ឋាបាលទូទៅ ក៏ដូចជាកងកម្លាំងនគរបាលទូទាំងប្រទេស សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានសម្ដេចតេ...
វ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់ដែលជាជំនួយរបស់ WHO បានផ្តល់មកប្រទេសកម្ពុជាហើយ

វ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់ដែលជាជំនួយរបស់ WHO បានផ្តល់មកប្រទេសកម្ពុជាហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Astra Zeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន៣២៤,០០០ដូស បានដឹក និងប្រគល់ដល់ប្រទេសកម្ពុជាហើយ កាលពីវេលាម៉ោង៧៖៥០នាទីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការប្រគល់ពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី Ms. Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ព្រមទាំងមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងយូនីសេហ្វផងដែរ។ នេះគឺការជឿទុកចិត្ត និងដោយយោងលើកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លង មជ្ឈមណ្ឌលកូវ៉ាក់ (COVAX facility) ដែលជាយន្តការបែងចែកវ៉ាក់សាំងសកល ក...
សារលិខិត សម្តេចតេជោ ហ៊ុន សែន៖ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ ២០២១

សារលិខិត សម្តេចតេជោ ហ៊ុន សែន៖ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ ២០២១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ ២០២១។    
មានអ្នកវិជ្ជមានកូវីដ-១៩​ ថ្មីចំនួន​ ៣៤នាក់​ និងជាសះស្បេីយចំនួន​ ០៤នាក់

មានអ្នកវិជ្ជមានកូវីដ-១៩​ ថ្មីចំនួន​ ៣៤នាក់​ និងជាសះស្បេីយចំនួន​ ០៤នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៣៤នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០៤នាក់ សម្រាប់ថ្ងៃទី០២​ ខែមីនា​ ឆ្នាំ២០២១​ ។ នេះយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែមីនា​ ឆ្នាំ២០២១។      
គណៈកម្មការមូលបត្រកម្ពុជា បានប្តូរឈ្មោះទៅជា «និយ័តករមូលបត្រកម្ពុជា»

គណៈកម្មការមូលបត្រកម្ពុជា បានប្តូរឈ្មោះទៅជា «និយ័តករមូលបត្រកម្ពុជា»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា បានប្តូរឈ្មោះទៅជា “និយ័តករមូលបត្រកម្ពុជា” តាមសេចក្តីជូនដំណឹងរបស់គណៈកម្មការមូលបត្រកម្ពុជា ចុះថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ បានឲ្យដឹងថា គណៈកម្មការមូលបត្រកម្ពុជាត្រូវបានប្រែក្លាយជានិយ័តករមូលបត្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។ ដូច្នេះឈ្មោះរបស់ “គណៈ កម្មការមូលបត្រកម្ពុជា” ត្រូវប្តូរទៅជា “និយ័តករមូលបត្រ កម្ពុជា” ហើយនិយ័តករមូលបត្រកម្ពុជាបន្តប្រើប្រាស់និមិត្តសញ្ញានិងត្រារបស់គណៈកម្មការមូលបត្រកម្ពុជា រហូតដល់មានការជូនដំណឹងជាថ្មី ៕ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖  ...
អភិបាលខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងខេត្ត

អភិបាលខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហា៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយលោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាកាកងកម្លាំងទាំងបីក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ អភិបាលរងខេត្ត មន្ត្រីសុខាភិបាលខេត្តនិងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តព្រះវិហារទទួលបានវ៉ាក់សាំងលើកដំបូង នឹងចាក់ជូនដល់មន្ត្រីសុខាភិបាលខេត្ត ជាមន្ត្រីនគរបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត មួយចំនួន ដោយឥតគិតថ្លៃ ទាំងនេះស្តែងឲ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ពីសុខុមាលភាពរបស់មន្រ្តីគ្រប់លំ...
តែងតាំង លោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ប.ប មានឋានៈស្មើអនុរដ្ឋលេខាធិការ

តែងតាំង លោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ប.ប មានឋានៈស្មើអនុរដ្ឋលេខាធិការ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈលោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម មានឋានៈស្មើអនុរដ្ឋលេខាធិការ ។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១៕  ...
រដ្ឋនមន្ត្រីការបរទេសអាស៊ាន នឹងជួបពិភាក្សាគ្នាពីបញ្ហាមីយ៉ានម៉ា

រដ្ឋនមន្ត្រីការបរទេសអាស៊ាន នឹងជួបពិភាក្សាគ្នាពីបញ្ហាមីយ៉ានម៉ា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បរទេស៖រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងប្រារព្ធធ្វើកិច្ចប្រជុំពិសេសមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាមីយ៉ានម៉ា នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ដែលអំពាវនាវឲ្យមានការដោះលែងភ្លាមៗ នូវមេដឹកនាំមីយ៉ានម៉ា លោកស្រី អ៊ុង សានស៊ូជី។ នៅក្នុងរដ្ឋសភានាថ្ងៃចន្ទនេះ លោក Vivian Balakrishnan បានមានប្រសាសន៍យ៉ាងដូច្នេះថា “កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងប្រព្រឹត្តធ្វើឡើងតាមរយៈវីដេអូខល នៅថ្ងៃស្អែកនេះ ហើយយើងនឹងស្តាប់តំណាងអាជ្ញាធរយោធាមីយ៉ានម៉ា”។ ក្រៅពីនេះ លោកក៏បានអំពាវនាវឲ្យអាជ្ញាធរយោធាមីយ៉ានម៉ា ឈប់ប្រើប្រាស់កម្លាំងព្រៃផ្សៃ និងឲ្យចាត់វិធានការភ្លាមៗ បំបាត់ស្ថានភាពតានតឹង ដើម្បីទប់ស្កាត់ការបង្ហូរឈាម អំពើហិង្សានិងការស្លាប់ថែមទៀត។ គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានឲ្...