សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំសម័យប្រជុំរដ្ឋសភារដ្ឋសភាបើកសម័យប្រជុំលើកទី៥នីតិកាលទី៦
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាល៦ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ ដោយមានរបៀបវារៈចំនួន១១។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារក្នុងឱកាសកាសបើកសម័យប្រជុំព្រះអង្គបានមានព្រះរាជបន្ទូលថា ការបើកប្រជុំជាទៀតទាត់របស់រដ្ឋសភា ជាកិច្ចការដ៏សំខាន់ រួមចំណែកក្នុងការពង្រឹងនីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ព្រះមហាក្សត្រ បានកោតសរសើរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលបានខិតខំយកអស់កម្លំាងកាយចិត្តក្នុងការបំពេញតួនាទីស្នូលរបស់ខ្លួន ក្នុងនោះ ការពិនិត្យសិក្សា និងអនុម័ត ច្បាប់នានា គ្របដណ្តប់ លើវិស័យសំខាន់ៗ សម្រាប់កសាងនិងអភិវឌ្ឍជាតិ ក៏ដូចជាការជម្រុញនិងលើកកម្ពស់ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងអន្តរជាតិ។
ព្រះមហាក្សត្រទ...








