ទំហំទឹកប្រាក់កើនឡើងជាង ៦ពាន់លានដុល្លារអាមេរិក លើការវិនិយោគវិស័យសំណង់
ភ្នំពេញ៖ ការវិនិយោគលើវិស័យសំណង់ នៅកម្ពុជាមានតម្លៃសរុបប្រមាណជិត ៦ លានដុល្លារអាមេរិក នៅលើគម្រោងវិនិយោគថ្មីប្រមាណជាង ៣ ពាន់គម្រោង នៅលើផ្ទៃដីប្រមាណជាង ១២,២ លានមែ៉ត្រការ៉េ ។
តាមរបាយការណ៍បង្ហាញដោយនាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន បង្ហាញឲ្យដឹងថា គម្រោងវិនិយោគលើវិស័យសំណង់ គិតត្រឹម ខែសីហា ឆ្នាំ២០១៩ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់សរុបទូទាំងប្រទេស មានចំនួនប្រមាណ ៣១៧៥ គម្រោង ក្នុងនោះមានតម្លៃនៃទំហំវិនិយោគនៅលើវិស័យនេះសរុប ៥៩៨៦ លានដុល្លារអាមេរិក ដោយវិនិយោគនៅលើផ្ទៃក្រឡាប្រមាណជាង ១២,២ លានមែ៉ត្រការ៉េ ។
ជុំវិញការអភិវឌ្ឍវិស័យសំណង់នេះ ក្នុងសំណើរសំុសាងសង់តាមប្រភេទនីមួយៗរួមមាន សំណង់សាធារណៈមានប្រមាណ ៥៦ គម្រោង ការប្រើប្រាស់ថវិការរាជរដ្ឋាភិបាលមាន ១៨ គម្រោណ ។ ថវិការវិស័យឯកជន ៣៦ គម្រោងការសាងសង់លំនៅឋាន និងភូមិគ្រឹះជាង ២ ពាន...