ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ហ្វីលីពីន និងម៉ាឡេស៊ី យល់ព្រមរៀបចំយន្តការសន្ទនាស្តីពីជម្លោះនៅសមុទ្រចិនខាងត្បូង

ហ្វីលីពីន និងម៉ាឡេស៊ី យល់ព្រមរៀបចំយន្តការសន្ទនាស្តីពីជម្លោះនៅសមុទ្រចិនខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋចិនបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះ ពីប្រទេសហ្វីលីពីន និងម៉ាឡេស៊ី បានព្រមព្រៀងជាមួយប្រទេសចិនរួចហើយ ក្នុងការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង ។ លោក វ៉ាង យី បានបន្តថា ដំណោះស្រាយក្នុងការបញ្ចប់ជម្លោះនៅសមុទ្រចិនខាងត្បូង រវាងប្រទេសចិន និងភាគីពាក់ព័ន្ធនឹងត្រូវបានធ្វើឡើងតាមរយៈការបង្កើតយន្តការសន្ទនាទ្វេភាគីរវាងចិន និងសាមីប្រទេសជម្លោះ ។ សូមបញ្ជាក់ថា ប្រទេសដែលមានជម្លោះជាមួយចិន ក្នុងការទាមទារកម្មសិទ្ធិស្របច្បាប់នៅសមុទ្រចិនខាងត្បូង គឺមានប្រទេសវៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ ៕  ...
រដ្ឋមន្ត្រីបរិស្ថានថ្មីប្រទេសជប៉ុនថា ៖ជប៉ុនគួរឈប់ប្រើប្រាស់ថាមពលនុយក្លេអ៊ែរ

រដ្ឋមន្ត្រីបរិស្ថានថ្មីប្រទេសជប៉ុនថា ៖ជប៉ុនគួរឈប់ប្រើប្រាស់ថាមពលនុយក្លេអ៊ែរ

ព័ត៌មានទាន់ហេតុការណ៍
លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមី (Shinjiro Koizumi) រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសជប៉ុនដែលទើបតែងតាំងថ្មីបាននិយាយថា លោកចង់ឲ្យប្រទេសនេះឈប់ប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិលនៅពេលខាងមុខ ។ លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមី បានបន្តថា ភ្លើងអគ្គិសនីដែលបានមកពីម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ អាចបង្ករគ្រោះថ្នាក់ដល់ប្រទេសជប៉ុនបាន ប្រសិនបើរោងចក្រនុយក្លេអ៊ែរទទួលរងការវាយប្រហារដោយគ្រោះធម្មជាតិ ឫមហន្តរាយណាមួយ នៅពេលខាងមុខ ។ សូមរំលឹកថា កាលពីឆ្នាំ២០១១កន្លងទៅ រោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា (Fukushima) នៅជប៉ុន បានទទួលរងការវាយប្រហារដោយរលកយក្សស៊ូណាមិ បណ្តាលអោយលិចធ្លាយជាតិវិទ្យុសកម្មយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអាចដោះស្រាយបាន ៕  ...
មន្រ្តីជំនាញផ្នែកទេសចរណ៍ថា៖ ភ្ញៀវទេសចរធ្លាក់ចុះបណ្តាមកពីកក្តាអាកាសធាតុ

មន្រ្តីជំនាញផ្នែកទេសចរណ៍ថា៖ ភ្ញៀវទេសចរធ្លាក់ចុះបណ្តាមកពីកក្តាអាកាសធាតុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ មន្រ្តីអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បាននិយាយថា ភ្ញៀវទេសចរណ៍ដែលមានការធ្លាក់ចុះ គឺបណ្តាលមកពីបញ្ហាអាកាសធាតុ (រដូវភ្លៀង) នេះជាបញ្ហាចម្បងក្នុងបង្អាក់ចំនួនទេសចរណ៍ មកទស្សនាកម្ពុជា ។ លោក ច្រឡឹង សុមេធា អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានប្រាប់ក្រុមសារព័ត៌មាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នេះថា ជាទូទៅរដូវនេះ គឺជារដូវវិសម្សកាលនៃប្រជាពលរដ្ឋនៅប្រទេសអឺរ៉ុប ហើយភ្ញៀវទេសចរណ៍អឺរ៉ុប តែងតែដើរកម្សាន្តជាមកតំបន់អាស៊ី ។បច្ចុប្បន្នដោយកត្តាអាកាសធាតុមានការប្រែប្រួលជាច្រើន មិនមែនតែនៅក្នុងប្រទេសកម្ពុជាយើងនោះឡើយ ពោលគឺនៅក្នុងអាស៊ីទាំងមូល មានអាកាសធាតុក្តៅសើម នេះគឺជាកត្តាចម្បងដែលនាំឲ្យមានភ្ញៀវទេស មានផលវិបាកក្នុងការដកដង្ហើម និងក៏ជាហេតុធ្វើឲ្យភ្ញៀវទេសចរណ៍មានការថមថយធ្លាក់ចុះ ។ លោក ច្រឡឹង សុមេធា បានបន្តថា ក្រសួងទេសចរណ៍កំពុង ខិតខំប្រឹងប្រែងកែលម្អលើគុណភាពសេវាកម្មការសម្រ...
គណៈកម្មាការមូលបត្រកម្ពុជា នឹងបង្កើនគម្រោងវិនិយោគរួមដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ

គណៈកម្មាការមូលបត្រកម្ពុជា នឹងបង្កើនគម្រោងវិនិយោគរួមដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖​ គណៈកម្មាការមូលបត្រកម្ពុជា មានគម្រោងវិនិយោគរួម គ្នាឲ្យកាន់តែធំ និងកាន់តែច្រើន ដើម្បីវិនិយោគនូវគម្រោងធំៗ ដែលចាត់ទុកជាកំលាំងកាតលីករ រុញដល់កំណើនសេដ្ឋកិច្ច ។ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក) បានលើកឡើងបែបនេះនៅក្នុងពិធីសម្ពោធក្រុមហ៊ុន ស៊ីអុីអូ ម៉ាសស្ទ័រក្លឹប អុិនវេសមុិន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ។ លោក ស៊ូ សុជាតិ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការផ្តល់អាជ្ញារប័ណ្ណជូនដល់គម្រោងវិនិយោគរួមរបស់ក្រុមហ៊ុន ស៊ីអុីអូ ម៉ាសស្ទ័រក្លឹប អុិនវេសមុិន បានបង្កើតឡើងក្នុងជំនឿទុកចិត្តសម្រាប់គម្រោងប្រតិបត្តិការទំាងអស់ គឺស្ថិតនៅក្រោមការត្រួតពិនិត្យពីគណៈកម្មាការមូលបត្រកម្ពុជា សម្រាប់ក្រុមហ៊ុនរកស៊ីទទួលទានដោយស្របច្បាប់ និងច្បាស់លាស់នៅក្នុងមុខរបរ។ លោកអគ្គនាយករូបនេះ បន្តទៀតថា ដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យ ក្រុមហ៊ុនត្រូវតែបើកវគ្គបណ្តុះបណ្តាលផ្សេងៗ ដល់ដៃគូវិនិយោគ គឺត្រូវបណ្តុះ...
រដ្ឋមន្រ្តីក្រសួងកសិកម្ម ប្រគល់ទូកម៉ាស៊ីនចំនួន ១០០គ្រឿងដល់សហគមន៍នេសាទចំនួន៥០នៅខេត្តក្រចេះ និងស្ទឹងត្រែង

រដ្ឋមន្រ្តីក្រសួងកសិកម្ម ប្រគល់ទូកម៉ាស៊ីនចំនួន ១០០គ្រឿងដល់សហគមន៍នេសាទចំនួន៥០នៅខេត្តក្រចេះ និងស្ទឹងត្រែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងអាជ្ញាធរមូលរដ្ឋានក្នុងខេត្តក្រចេះបានប្រគល់ទូកម៉ាស៊ីនចំនួន ១០០គ្រឿងចែកជូនប្រជាសហគមន៍នេសាទចំនួន ៥០ ដែលអញ្ជើញមកពីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលពិធីនេះបាន ប្រារព្វនៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩។ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានរាយការណ៍ជូនអង្គពិធីជ្រាបថាវិស័យជលផលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ សន្តិសុខស្បៀង អាហារូបត្ថម្ភ និងផ្តល់មុខរបរដល់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ដោយមើលឃើញពីសារសំខាន់នេះ ទើបរាជរដ្ឋាភិបាលបានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងស្តីពី “ការគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣” ។ ជាក់ស្តែងការចែកទូកម៉ាស៊ីននាថ្ងៃនេះគឺជាសក្ខីភ...
នាយករដ្ឋមន្ត្រី​ឡាវ បានមកដល់កម្ពុជាហើយក្នុង​ដំណើរ​ទស្សនកិច្ច ២​ថ្ងៃ

នាយករដ្ឋមន្ត្រី​ឡាវ បានមកដល់កម្ពុជាហើយក្នុង​ដំណើរ​ទស្សនកិច្ច ២​ថ្ងៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ​៖លោក ថង​លូន ស៊ី​ស៊ូ​លី​ត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ  បានអញ្ជើយមកដល់ព្រះរាជាណាចក្រកម្ពុជានៅ​ម៉ោង​ជិត ១០​ព្រឹក ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​។ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ធ្វើ​បដិសណ្ឋារកិច្ច​ផ្លូវការ ដល់លោក ថង​លូន ស៊ី​ស៊ូ​លី​ត នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ។ តាមសេចក្តីប្រកាសរបស់​​ក្រសួងការបរទេសកាលពីថ្ងៃទី១១ ខែកញ្ញានេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រី​ឡាវ បាន​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​កម្ពុជា​។​ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីឡាវ បានបើកកិច្ចប្រជុំ​ពិភាក្សាការងារ មុននឹងធ្វើជាសាក្សី ក្នុងពិធី​ចុះហត្ថលេខា​​លើឯកសារមួយចំនួន​។ ​ក្រសួងការបរទេស ...
មហាយក្ស​​ចិន​លុប​ចោល​ការ​ដំឡើង​ពន្ធ​លើ​មុខ​ទំនិញ​មួយ​ចំនួន​របស់​​អាមេរិក​មុន​ពេល​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម

មហាយក្ស​​ចិន​លុប​ចោល​ការ​ដំឡើង​ពន្ធ​លើ​មុខ​ទំនិញ​មួយ​ចំនួន​របស់​​អាមេរិក​មុន​ពេល​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសទេស​ចិន​បាន​ចេញ​ផ្សាយ​នូវ​បញ្ជី​មុខទំនិញ​នាំចូល​របស់​អាមេរិក​ចំនួន១៦ ​មុខ​ដែល​នឹង​ត្រូវ​រួច​ផុត​ពី​ការ​ដំឡើង​ពន្ធ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ​និង​​កំពុង​បន្ត​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភព​លោក​ទាំង​ពីរ​។ មុខ​ទំនិញ​ទាំងនោះ​រួម​មាន​ ឱសថ​ព្យាបាល​ជំងឺ​មហារីក ​និង​ចំណី​សត្វ​ជាដើម​ ប៉ុន្តែ​នៅ​មាន​ផលិត​ផល​ជាង ៥,០០០​ប្រភេទ​ទៀត​នៅ​លើ​បញ្ជី និង​បញ្ជី​មុខ​ទំនិញ​ដែល​នៅតែ​ត្រូវ​បង់ពន្ធ​បន្ថែម​ទៀត ​គឺ​មាន​រយៈពេល​យូរ​ជាង​នេះ​។ទោះ​យ៉ាង​ណា​អ្នកវិភាគ​មួយ​ចំនួន​ចាត់​ទុក​ថា ​ការ​លើក​លែង​ការ​ដំឡើង​ពន្ធ​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​របស់​ចិន ​មុន​ពេល​ជួប​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក។​ កាលពី​ថ្ងៃ​អង្គារ​ប្រធានាធិប​តី​អាមេរិក​លោក Donald Trump បាន​កោត​សរសើរ​ចំពោះ​ការ​សម្រេចចិត្ត​នេះ​ ដោយ​និយាយ​ថា ​កាយវិការ​នេះ​អាច​ជួយ​ដល់​កិច្ច​ចរចា​ពាណិជ្ជកម្ម​នា​ពេល​ខាង​មុខ​។កិច្ច​ប្រជុំ​បឋម​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុងខ...
កូឡុំប៊ីត្រៀមកងទ័ព ខណៈវែណេស៊ុយអេឡាធ្វើសមយុទ្ធយោធាតាមព្រំដែន

កូឡុំប៊ីត្រៀមកងទ័ព ខណៈវែណេស៊ុយអេឡាធ្វើសមយុទ្ធយោធាតាមព្រំដែន

ព័ត៌មានទាន់ហេតុការណ៍
យោងតាមទីភ្នាក់ងារ Reuters បានចុះផ្សាយថា មេបញ្ជាការកងទ័ពរបស់ប្រទេសកូឡុំប៊ី បានបញ្ជាកងកម្លាំងយោធារបស់ខ្លួនឲ្យត្រៀមគ្រាអាសន្នក្នុងកម្រិតខ្ពស់ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះ ខណៈដែលកងទ័ពវែណេស៊ុយអេឡាបានបើកធ្វើសមយុទ្ធយោធានៅតាមព្រំដែន ។ ការប្រកាសអាសន្នរបស់កូឡុំប៊ី ត្រូវបានធ្វើឡើងខណៈដែលកងទ័ពរបស់ប្រទេសវែណេស៊ុយអេឡា បានបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតាមព្រំដែនជាប់ជាមួយប្រទេសកូឡុំប៊ី ចាប់តាំងពីថ្ងៃអង្គារ ទី១០ ខែកញ្ញានេះ និងមិនទាន់បានបញ្ចប់នៅឡើយ ដែលរុញច្រានឲ្យមានភាពតានតឹងខាងយោធារវាងប្រទេសទាំងពីរ ។ សូមបញ្ជាក់ថា កូឡុំប៊ីជាប្រទេសសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយសហរដ្ឋអាមេរិក ហើយវែណេស៊ុយអេឡា បានចោទប្រកាន់កូឡុំប៊ីពីបទរួមគំនិតជាមួយអាមេរិក ក្នុងការរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ៕...
អគ្គស្នងការនគរបាលជាតិ សម្រេចដក​ស័ក្តិ​មន្ត្រី​នគរបាល​​៣​រូប​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​

អគ្គស្នងការនគរបាលជាតិ សម្រេចដក​ស័ក្តិ​មន្ត្រី​នគរបាល​​៣​រូប​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ចេញ​សេចក្តីសម្រេច​អនុវត្ត​វិន័យ​ចំពោះ​មន្ត្រី​នគរបាល​ចំនួន​៣​រូប​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ ក្រោម​រូបភាព​បន្ថយ​ឋានន្តរស័ក្តិ​។​ យោងតាមសេចក្តីសម្រេចចុះថ្ងៃទី២១ ខែសីហា​ ឆ្នាំ២០១៩ របស់នាយឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ បានបញ្ជាក់ថា ​មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​អនុវត្ត​វិន័យ​រួម​មាន​៖ ១-​អនុសេនីយ៍ឯក​ ណ​យ​ សុធា​រ៉ា​ អត្តលេខ​៦៥១៨៣​ នាយ​រង​ផ្នែក​ នៃ​ការិយាល័យ​ភស្តុ​ភារ​ ឲ្យ​មក​នៅ​ត្រឹម​ថ្នាក់​អនុសេនីយ៍ទោ​។​ ២-​អនុសេនីយ៍ទោ​ ផាត​ សុ​ភ័​ណ្ឌ​ អត្តលេខ​៦៣៩៤៧​ នាយ​រង​ផ្នែក​ នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ឲ្យ​មក​នៅ​ត្រឹម​ថ្នាក់​ អនុសេនីយ៍ត្រី​។​ ៣-​អនុសេនីយ៍ទោ​ រ៉ុ​ម​ សុខា​ អត្តលេខ​៦៦៤០៤​ មន្ត្រី​ឲ្យ​មក​នៅ​ត្រឹម​ថ្នាក់​ អនុសេនីយ៍ត្រី​។​ មូលហេតុ​បណ្តាល​មក​ពី​ មន្ត្រី​នគរបាល​ទាំង​៣​រូប​...
លោក  សុង សារ៉ន ដឹកនាំសមាជិក​ខ្លួន​​​​ទៅទស្សនកិច្ច​ទៅក្រុមហ៊ុន Cofco Food Grainsនៅ​​ប្រទេសចិន​​

លោក  សុង សារ៉ន ដឹកនាំសមាជិក​ខ្លួន​​​​ទៅទស្សនកិច្ច​ទៅក្រុមហ៊ុន Cofco Food Grainsនៅ​​ប្រទេសចិន​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រធានសហព័ន្ធ ស្រូវអង្ករ រួមជាមួយអនុប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានសហព័ន្ធ នឹង សមាជិកក្រុមប្រឹក្សាភិបាលមួយចំនួន បានមកធ្វើទស្សនះកិច្ចនៅទីក្រុងបេកាំង សាធារណះរដ្ឋប្រជាមានិតចិនតាមកាអញ្ជើញ របស់ ក្រុមហ៊ុន Cofco Food Grains ពីថ្ងៃទី១០ ដល់១២ ខែកញ្ញា ឆ្នាំ​​​២០​​​១៩​​​។ Cofco food grains ជាក្រុមហ៊ុន ស្បៀងអាហារចិន នាពេលបច្ចុប្បន្នទទួលបន្ទុកគ្រប់គ្រងការនាំចូលអង្ករពីបណ្តារប្រទេសចំនួន12 ចូលក្នុងប្រទេសចិន។ ចាប់តាំងពីឆ្នាំ ២០១៤ មកដល់ពេលបច្ចុប្បន្ន បរិមាណអង្ករ ប្រមាណជាង​១.១ លាន​តោន បាន នឹងសន្យានាំអង្ករពីកម្ពុជា (រួមទាំង MOU 400000MT ដែលត្រូវអនុវត្តន៍ ក្នុងដើមឆ្នាំ២០២០​។ បច្ចុប្បន្នអង្ករកម្ពុជា បានឈរលំដាប់ទី៤ ក្នុងប្រទេសចិន ដែល​​ ភាគច្រើនជាអង្ករក្រអូប​​បានចែកចាយនៅទូទាំងប្រទេសចិន ដែលប្រើពេលត្រឹមរយះពេលមិនដល់ 5ឆ្នាំផង វាជាពេលវាលឿនសំ​រាប់អង្ករកម្ពុជាលើ​ទីផ្សារប្រ​ទេសចិន​បើប្រៀបទៅអង្ករមកពីវៀតណាមនិងថៃ។ ...