ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងការងារ​​​ណែនាំ​​វិធានការបង្ការជំងឺរលាកទងសួតដោយវីរុសកូរ៉ូណាថ្មីនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន

ក្រសួងការងារ​​​ណែនាំ​​វិធានការបង្ការជំងឺរលាកទងសួតដោយវីរុសកូរ៉ូណាថ្មីនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេចក្តីណែនាំស្តីពីការអនុវត្តវិធានការបង្ការជំងឺរលាកទងសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrias ឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ។ លោកស្រី Liurka Rodriguez Barrias បានមានប្រសាសន៍ថា លោកស្រីពិតជាមានកិត្តិយសណាស់ដែលបានមកធ្វើជា ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះនិងអំណរគុណ ចំពោះរដ្ឋាភិបាលកម្ពុជា និងបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងគុយបាគឺជាទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមិត្តភាពជិតស្និទ្ធហើយជាទំនាក់ទំនាងមួយដែលមានអាយុកាលជាង ៦០ឆ្នាំហើយនៅឆ្នាំនេះ។ លោកស្រីមានប្រសាសន៍បន្ថែមទៀតថា បេសកកម្មរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងចំណងមិត្តភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបាកាន់តែរឹងមាំបន្ថែមទៀត ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការពង្រីក...
ពលករខ្មែរជាង៦០០ នាក់សម្រុកចូលរួមសិក្ខាសាលារៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យគន្ធាបុប្ផា

ពលករខ្មែរជាង៦០០ នាក់សម្រុកចូលរួមសិក្ខាសាលារៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យគន្ធាបុប្ផា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ទីក្រុងSuwon៖ ពលករខ្មែរបម្រើការនៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង៥០០ នាក់សម្រុកចូលរួមសិក្ខាសាលាដ៏ធំប្រចាំឆ្នាំ២០២០ ស្ដីអំពី “បម្លែងខ្លួនពីពលករទៅជាសហគ្រិនដ៏ជោគជ័យនាពេលអនាគត” ដែលមានវាគ្មិនល្បី និងឆ្នើមចំនួន៣រូប រួមមាន៖ លោកគ្រូ អោម សេងបូរ៉ា ស្ថាបនិក CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ, ឯកអគ្គរាជទូត ឡុង ឌីម៉ង់ និងស្ថាបនិកវិទ្យាស្ថាន LSI ឃីម សុខហេង ។ សិក្ខាសាលានេះ រៀបចំឡើង ដើម្បីកៀរគរប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធាបុប្ផាក្នុងការជួយសង្គ្រោះដល់កុមារកម្ពុជារាប់លាននាក់ដែលរងគ្រោះនិងមានជីវភាពខ្វះខាតក្នុងការព្យាបាល និងជួយដល់ពលករខ្មែរទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំណេះដឹងសមត្ថភាពបម្លែងខ្លួនពីពលករក្រៅប្រទេសទៅជាសហគ្រិនជោគជ័យនាថ្ងៃអនាគត។ សិក្ខាសាលានេះបានធ្វើឡើងនៅសណ្ឋាគារ Novotel Ambassador Suwon (수원역 ច្រកចេញលេខ 4) ដែលរៀបចំដោយ មជ្ឈមណ្ឌលសិក្សាកម្ពុជា និងមជ្ឈមណ្ឌលបម្រើសេវាកម្ពុជា ហើយថវិកាសល់ពីការរៀបច...
ធនាគារ​ឯកទេស Wing របស់​អ្នកឧកញ៉ា គិត ម៉េង ចុះ​កិច្ចសហការ​ជាមួយ​ធនាគារ ABA 

ធនាគារ​ឯកទេស Wing របស់​អ្នកឧកញ៉ា គិត ម៉េង ចុះ​កិច្ចសហការ​ជាមួយ​ធនាគារ ABA 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ​៖ ធនាគារ​ឯកទេស Wing របស់​អ្នកឧកញ៉ា គិត ម៉េង និង​លោកជំទាវ ម៉ៅ ចំណាន ( ស្រី​តូច ចំណាន ) បាន​ចុះ​កិច្ច​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​ធនាគារ ABA នៅ​ថ្ងៃទី​២៨ ខែមករា​នេះ​។ កិច្ចព្រមព្រៀង​នេះ ដើម្បី​ទូទាត់​លុយ​តាម Account Wing ដោយ​អតិថិជន ABA អាច​បង់លុយ ទូទាត់​សាច់ប្រាក់​តាម Wing​ ៕  
គណៈប្រតិភូ CEO Master Club ចូលជួបសម្តែងការគួរសមជាមួយ​​ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង

គណៈប្រតិភូ CEO Master Club ចូលជួបសម្តែងការគួរសមជាមួយ​​ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
គណៈប្រតិភូ CEO Master Club ដែលដឹកនាំ ដោយលោកគ្រូ អោម សេងបូរ៉ា បានជួបសម្តែងការគួរសមជាមួយ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ អំពីស្ថានភាពនិងឱកាសពាណិជ្ជកម្ម រវាងកម្ពុជានិងកូរ៉េខាងត្បូង សម្រាប់ជួយសហគ្រិនកម្ពុជា។ ការចូលរួមជួបសម្តែងការគួរសមនេះបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចសិក្សាទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងកសាងភាពជាអ្នកដឹកនាំរបស់សមាជិក CEO Master Club នៅប្រទេសកូរ៉េខាងត្បូង ដែលផ្តើមពីថ្ងៃទី២៤ ដល់៣០ ខែមករា ឆ្នាំ២០២០។ សូមបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចនេះ ម្ចាស់ពានស្ថាបនិកឆ្នើមលោកគ្រូ អោម សេងបូរ៉ា ក៏បានអញ្ជើញចូលរួមធ្វើជាវាគ្មិនពិសេស ក្នុងបេសសកម្មជួយប្រជាពលករកម្ពុជានៅប្រទេសកូរ៉េខាងត្បូងឱ្យត្រៀមលក្ខណៈបម្លែងខ្លួនពីពលករទៅជាសហគ្រិនដ៏ជោគជ័យនាពេលអនាគតផងដែរ ក្នុងសិក្ខាសាលាដ៏ធំនៅទីក្រូស៊ូវ៉ុនកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ដែលមានបងប្អូនពលករ...
លោកអ៊ា​វ ចំរើន ​ស្នងការ​នគរបាល​ខេត្តកណ្ដាល ត្រូវបានផ្លាស់ប្តូ​រនិង​តែងតាំង លោកឈឿន សុចិ​ត្ត ជាស្នងការ

លោកអ៊ា​វ ចំរើន ​ស្នងការ​នគរបាល​ខេត្តកណ្ដាល ត្រូវបានផ្លាស់ប្តូ​រនិង​តែងតាំង លោកឈឿន សុចិ​ត្ត ជាស្នងការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កណ្តាល​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ាង ចំរើន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល ត្រូវបាន​ប្តូរ​ចេញ ។ ហើយ​តែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការរង ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល​។ ​សេចក្តីសម្រេច​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ជាតិ​នេះ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះហត្ថលេខា លើ​សេចក្តីប្រកាស កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ​។​ សេចក្តី​ប្រកាស​ដដែល  បាន​បញ្ជាក់ថា «​អង្គភាព​ដើម មាន​ភារកិច្ច​ផ្ទេរប្រាក់​បៀវត្ស និង​របប​ឧ​ត្ថ​ម្ភ​ផ្សេងៗ ព្រមទាំង​កាត់ផ្តាច់​ក្របខណ្ឌ ឲ្យ​មក​អង្គភាព​ថ្មី​គ្រប់គ្រង​បន្ត ចាប់ពី​ខែមេសា ឆ្នាំ​២០២០»​​៕...
វីរុសកូរ៉ូណាប្រភេទថ្មីឆ្លងរាលដាលដល់ចំនួន១៥ប្រទេសនៅជុំវិញពិភពលោកនឹងមានមនុស្សស្លាប់១០៦នាក់

វីរុសកូរ៉ូណាប្រភេទថ្មីឆ្លងរាលដាលដល់ចំនួន១៥ប្រទេសនៅជុំវិញពិភពលោកនឹងមានមនុស្សស្លាប់១០៦នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Channel News Asia បានចុះផ្សាយថា គិតត្រឹមថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០២០នេះ វីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus) ដែលបានផ្ទុះឡើងដំបូងនៅទីក្រុង អ៊ូហាន ប្រទេសចិន បានឆ្លងរាលដាលដល់ប្រទេសចំនួន១៥ ហើយនៅជុំវិញពិភពលោក ។ ប្រទេសដែលមានវត្តមានវីរុសផ្លូវដង្ហើមកូរ៉ូណា គឺមានប្រទេសចិន ថៃ កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង វៀតណាម ណេប៉ាល់ ស្រីលង្ការ ម៉ាឡេស៊ី អាល្លីម៉ង់ និងកម្ពុជា ដែលបានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃចន្ទម្សិល មិញនេះ ។ សូមបញ្ជាក់ថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន១០៦នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា ហើយវីរុសនេះក៏បានឆ្លងរាលដាល់រហូតដល់ជាង៤០០០ករណីហើយដែរ ដែលនេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមអាជ្ញាធរចិននៅថ្ងៃចន្ទ ទី២៨ ខែមករានេះ ៕...
លោក​ម៉​ម​ ប៊ុ​ន​ហេង​ ថា៖​ ​រក​ឃើញ​​វីរុស​កូ​រ៉ូ​ណា​ នៅ​កម្ពុជា​គឺ​បាន​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​

លោក​ម៉​ម​ ប៊ុ​ន​ហេង​ ថា៖​ ​រក​ឃើញ​​វីរុស​កូ​រ៉ូ​ណា​ នៅ​កម្ពុជា​គឺ​បាន​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ប្រកាស​ថា​ បាន​រក​ឃើញ​មាន​វត្តមាន​វីរុស​កូ​រ៉ូ​ណា​ នៅ​កម្ពុជា​​ គឺ​បាន​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​។​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ប្រកាសបែបនេះ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​យប់​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២០​នេះ​ ពាក់ព័ន្ធ​នឹង​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ ឈ្មោះកូ​រ៉ូ​ណា​ ដែល​កំពុង​រីក​រាលដាល​ជុំវិញ​ពិភពលោក​។​ ​អ្នកជំងឺ​ជា​ជនជាតិ​ចិន​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ ធ្វើ​ដំណើរ​មក​ពី​ក្រុង​វូ​ហាន​ ជាមួយ​គ្រួសារ​៤​នាក់​ តែ​វិជ្ជមាន​តែ​គាត់​ម្នាក់​។​ គាត់​ចេញដំណើរ​ពី​ក្រុង​ វូ​ហាន​ មក​ក្រុងព្រះសីហនុ​ កាលពី​ថ្ងៃ​ទី​២៣​ ខែមករា​ ចេញ​រោគ​សញ្ញា​ កាលពី​ថ្ងៃ​ទី​២៥​ មក​រា​ (​គ្រុនក្តៅ​ ហៀរ​សំបោរ​)​យក​វត្ថុ​វិភាគ​ កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ និង​វិជ្ជមាន​ នៅ​ថ្ងៃ​ទី​២៧​ ខែមករា​ ដោយ​វិ​ទ្យ​ស្ថាន​ ប៉ាស្ទ័រ​ ស្ថានភាព​ជំងឺ​សញ្ញា​ផ្ត...
សិស្សវិទ្យាល័យហ៊ុន សែន ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដួលសន្លប់ជាបន្តបន្ទាប់ចំនួន១៤នាក់ 

សិស្សវិទ្យាល័យហ៊ុន សែន ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដួលសន្លប់ជាបន្តបន្ទាប់ចំនួន១៤នាក់ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  មណ្ឌលគិរី៖ សិស្សវិទ្យាល័យហ៊ុនសែន កែវសីមា បានដួលសម្លប់ចំនួន១៤នាក់ទៀត នៅវេលាម៉ោង ២រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា សិស្សសាលាទាំងនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព និងពេទ្យឯកជន ស្រុកកែវសីមា និងមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី។ មន្ត្រីជំនាញពាក់ព័ន្ធ នៅមិនទាន់ដឹងពីមូលហេតុនាំឲ្យសិស្សដួលសន្លប់ជាបន្តបន្ទាប់នោះនៅឡើយទេ ដោយរង់ចាំមន្ត្រីជំនាញក្រសួងសុខាភិបាលចុះពិនិត្យ និងវិភាគរោគសញ្ញាឲ្យបានត្រឹមត្រូវជាមុនសិន។ លោក ប៊ុន សួ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីឲ្យដឹងថា មន្ត្រីជំនាញបានបញ្ជូនរថយន្តសង្គ្រោះទៅកន្លែងកើតហេតុ ។ ហើយ ក្រុមការងារកំពុងស្រាវជ្រាវរកមូលហេតុដែលនាំឲ្យសិស្សដួលសន្លប់នេះ បានកើតឡើងចំនួន២ដងមកហើយក្នុងសប្ដាហ៍នេះ ។ សូមបញ្ជាក់ថា សិស្សស្រីចំនួន ១០នាក់ ដែលកំពុងសិក្សានៅវិទ្យាល័ហ៊ុនសែនកែវសីម៉ា ស្ថិតនៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បានដួលសន្លប...
ប្រធានាធិបតីអ៊ីរ៉ង់អំពាវនាវប្រជាពលរដ្ឋឲ្យរួបរួមគ្នា កុំឲ្យអាមេរិកកេងចំណេញពីការបែកបាក់

ប្រធានាធិបតីអ៊ីរ៉ង់អំពាវនាវប្រជាពលរដ្ឋឲ្យរួបរួមគ្នា កុំឲ្យអាមេរិកកេងចំណេញពីការបែកបាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ហាសាន រ៉ូហានី (Hassan Rouhani) ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ បានអំពាវនាវនៅថ្ងៃចន្ទ ទី២៧ ខែមករានេះ ដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យរួបរួមសាមគ្គីគ្នា កុំឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កេងចំណេញពីការបែកបាក់សាមគ្គី នេះបើតាមការចុះផ្សាយរបស់ Reuters ។ លោក រ៉ូហានី បានថ្លែងថា សហរដ្ឋអាមេរិកបានដាក់សម្ពាធទាំងខាងយោធា និងទាំងខាងទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ក្នុងគោលដៅរារាំងដល់ភាពជឿនលឿន និងការរីកចម្រើនរបស់អ៊ីរ៉ង់ ហើយមេដឹកនាំអាមេរិកក៏កំពុងប្រើយុទ្ធសាស្ត្របំបែកបំបាក់អ្នកនយោបាយ និងប្រជាពលរដ្ឋអ៊ីរ៉ង់ផងដែរ ។ ការអំពាវនាវរបស់លោក រ៉ូហានី ត្រូវបានធ្វើឡើងនៅមុនការបោះឆ្នោតជ្រើសរើសសមាជិកសភា ដោយលោកប្រធានាធិបតីរូបនេះបានបញ្ជាក់ថា លោកនឹងមិនអោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចជោគជ័យនោះទេ ៕...