ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មពិភាក្សាពីថ្លៃដើម​​ផលិតកម្មនិងការ​​នាំចេញអង្ករកម្ពុជា

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មពិភាក្សាពីថ្លៃដើម​​ផលិតកម្មនិងការ​​នាំចេញអង្ករកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក លន់យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានចូលរួម កិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា (Rice Export Cost Study) ក្នុងនោះ លោក សុខ សុភ័ក្ត្រ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានចូលរួមដែររួមនិងមន្ត្រីកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ។ គម្រោងសិក្សាថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជានេះត្រូវបានស្នើឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការនិងគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ «កម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា» ឬ កាវ៉ាក់ (CAVAC) ដែលគម្រោងនេះមានបំណងរកឱ្យឃើញពីបញ្ហាប្រឈម ឧត្តមភាព ឬលទ្ធភាពពង្រឹងភាពប្រកួតប្រជែងបច្ចុប្បន្នរបស់វិស័យស្រូវ-អង្ករកម្ពុជា។ ការសិក្សាបានផ្តោតសំខាន់លើភាពប្រកួតប្រជែងវិស័យស្រូវ-អង្ករកម្ពុជា ដោយវិភាគលើខ្សែច្រវ៉ាក់តម្លៃរបស់វិស័យស្រូវ-អង្ករ ចាប់តាំងពីការបង្ក...
ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាល ចំនួនអ្នកជាសះស្បើយកូវីដ-១៩ នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ មានម្នាក់ទៀត ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់

ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាល ចំនួនអ្នកជាសះស្បើយកូវីដ-១៩ នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ មានម្នាក់ទៀត ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ១២ខែឧសភា ឆ្នាំ២០២០ នេះអ្នកជាសះស្បើយថ្មីចំនួន ១នាក់ហើយសរុបអ្នកជាសះស្បើយមានចំនួន ១២១នាក់។ អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ១នាក់មិនមានបាត់បង់ជីវីតសរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់។...
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេងថ្លែងថា«បច្ចុប្បន្នអ្នកជំងឺ​ពីរនាក់ចុងក្រោយគេ​មានសុខភាពល្អនឹងឆាប់បានជាសះស្បើយចេញពីមន្ទីរពេទ្យ ក្នុងពេលឆាប់ៗនេះ»

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេងថ្លែងថា«បច្ចុប្បន្នអ្នកជំងឺ​ពីរនាក់ចុងក្រោយគេ​មានសុខភាពល្អនឹងឆាប់បានជាសះស្បើយចេញពីមន្ទីរពេទ្យ ក្នុងពេលឆាប់ៗនេះ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃទី១១ឧសភានេះ​​ថា  រហូតមកដល់ពេលនេះ​ អ្នកជំងឺកូវីដ១៩ ដែលនៅសល់ ចំនួនពីរនាក់ចុងក្រោយគេ ដោយបច្ចុប្បន្នពួកគេទាំងពីរ ត្រូវបានផ្ទេរពីមន្ទីរពេទ្យថ្នាក់ខេត្តឲ្យមកសម្រាកព្យាបាលនៅមនន្ទីរពេទ្យខ្មែរ-សូវៀត នៅរាជធានីភ្នំពេញវិញនោះ ហើយបច្ចុប្បន្ននេះ​ ពួកគេមានសុខភាពល្អ នឹងឆាប់បានជាសះស្បើយ ចេញពីមន្ទីរពេទ្យ ក្នុងពេលឆាប់ៗនេះ ។ លោករដ្ឋមន្រ្តី​ អះអាងថា “ខ្ញុំព្រួយបារម្ភអំពីសុខភាពទាំងពីរនាក់នេះ ដូច្នេះខ្ញុំបានណែនាំឲ្យប្រធានមន្ទីរសុខាភិបាលខេត្ត បន្ទាយមានជ័យនិងកំពង់ឆ្នាំង បញ្ជូនអ្នកជំងឺពីរនាក់នេះ មកកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត មិនមែនបានសេចក្ដីថា នៅខាងនោះគេធ្វើអត់កើតទេ ប៉ុន្តែមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត គឺជាមន្ទីរពេទ្យមួយ ដែលមានអ្នកឯកទេសច្រើន ដូច្នេះគេអាចពិគ្រោះ គេអាចផ្ដល់យោបល់គ្នា ដើម្បីធ្វើការថែទាំសុខភាពជូនគាត់ ឲ្យបានឆាប់ជារហ័ស ឥឡូវឃើញថា...
ទួរគីឈរក្នុងលំដាប់លេខ១នៅមជ្ឈិមបូព៌ា ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេ

ទួរគីឈរក្នុងលំដាប់លេខ១នៅមជ្ឈិមបូព៌ា ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសទួរគីបានវ៉ាដាច់ប្រទេសអ៊ីរ៉ង់ និងឈរក្នុងលំ ដាប់លេខ ដែលមានករណីឆ្លងរាលដាលវីរុសC ហើយគិតត្រឹមថ្ងៃចន្ទ ទី១១ ខែឧសភានេះ ទួរគីមានការឆ្លងរា ១៣៨ ៦៥៧ករណី និងមនុស្សចំនួន ៣ ៧៨៦នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ប្រទេសអ៊ីរ៉ង់ឈរក្នុងលំដាប់លេខ២នៅតំបន់មជ្ឈិមបូព៌ាបន្ទាប់ពីប្រទេសទួរគី ដែលគិតត្រឹមថ្ងៃចន្ទនេះដែរ អ៊ីរ៉ង់មានការឆ្លងវីរុសCovid-19សរុបចំនួន១០៧ ៦០៣ ករណី និងមនុស្សចំនួន៦៦៤០នាក់បានបាត់បង់ជីវិត ខណៈដែលប្រទេសអ៊ីស្រាអែលឈរក្នុងលំដាប់លេខ ៣ដែលមានការឆ្លងវីរុសនេះសរុបចំនួន ១៦៤៧៧ ករណី និងមនុស្សចំនួន២៥២នាក់ បានបាត់បង់ជីវិត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះដែរ ការឆ្លងសរុបនៃវីរុសCovid-19នៅជុំវិញពិភពលោក បានកើនឡើងដល់ ៤ ១៧៩ ៧២០ករណី និងមនុស្សចំនួន ២៨៣ ៨៤៦នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ១ ៤៩០ ៤៩៦នាក់ បានជាសះស្បើយពីវីរុសនេះ ៕...
សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ លោកយាយ ប៊ុន ស៊ាងលី រួចហើយនៅថ្ងៃនេះ

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ លោកយាយ ប៊ុន ស៊ាងលី រួចហើយនៅថ្ងៃនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងកូនបង្កើត កូនប្រសារ ចៅ និងចៅទួតទាំងអស់នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២០នេះ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោកយាយអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្ម ញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពកាលពីថ្ងៃទី៤ឧ ២០២០កន្លងទៅថ្មីៗនេះដោយជរាពាធ។ នៅក្នុងពិធីបុណ្យគម្រប់៧ថ្ងៃថ្ងៃនេះ គឺមានវត្តមានសម្តេចព្រះរាជាគណះទាំង៩អង្គ ព្រះសង្ឃ ៩៦អង្គ និងវត្តមានមន្រ្តីរាជរដ្ឋាភិបាល សមាជិករដ្ឋសភា និងវត្តមាន បងប្អូនប្រជាពលរដ្ឋដែលគោរពស្រឡាញ់ក្រុមគ្រសារសម្តេចទាំងទ្វេបាននិមន្តនិងអញ្ជើញចូលរួមយ៉ាងច្រើនកុះករដើម្បីឧទ្ទិសបញ្ញកុសលជូនដល់វិញ្ញាណក្ខន្ធលោកយាយ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាង លី ដែលបានទទួល មរណភាពទៅហើយបានទៅដល់ទីបរមសុខ។ នៅក្នុងពិធីសាសនានេះ គឺមានការប្រគេនយាគូ និង វេរភត្តាហារប្រគេនដល់...
​សន្តិបណ្ឌិត​សុខ​ ផលប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ចុះមូលដ្ឋាន ស្រុកបាណន់ចុះពិនិត្យបណ្តាសំណង់

​សន្តិបណ្ឌិត​សុខ​ ផលប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ចុះមូលដ្ឋាន ស្រុកបាណន់ចុះពិនិត្យបណ្តាសំណង់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សន្តិបណ្ឌិតសុខ ផល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យបណ្តាសំណង់ ស្ពានបាឡេឆ្លងស្ទឹងសង្កែក្នុង ឃុំកន្ទឺ១ ដែលមានការចូលរួមពីអាជ្ញាមូលដ្ឋាននិងបច្ចេកទេសពាក់ព័ន្ឋនានា។ ការសាងសង់នេះ សំដៅធ្វើយ៉ាងណាឲ្យការសាងសង់ធានាបានគុណភាពតរឹមត្រូវតាមកិច្ចសន្យានៃការសាង សង់់ហើយអគារ៣ខ្នងក្នុងនោះមាន ១ខ្នង១២ បន្ទប់ដែលបាននិងកំពុងសាងសង់ក្នុងវិទ្យាល័យ ស ខេង កន្ទឺ២ សង់បាន40% និងពិនិត្យរៀបចំធ្វើសួនច្បារ​និងទីចាត់ការផងដែរ។ លើសពីនេះសន្តិបណ្ឌិត សុខ ផល បានផ្តល់ថវិកាទូទាត់បញ្ចប់ថ្លៃសាងសង់ អគារ១ខ្នង៦បន្ទប់ក្នុងអនុវិទ្យាល័យកន្ទឺ១ សង់បាន 100%និងអគារ១ខ្នង៦  បន្ទប់ក្នុងសាលាបឋមសិក្សាស្វាយព្រៃឃុំកន្ទឺ១សង់បាន95%។ សម្រាប់អគារមេត្តយ្យសិក្សាធនធាន ស្ថិតឃុំឈើទាល សង់បាន១០០%ហើយផងដែរ។...
លោកស្រី ហ៊ុន ម៉ាណា ចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកយាយលោកតាចំនួនជាង ១០០នាក់

លោកស្រី ហ៊ុន ម៉ាណា ចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកយាយលោកតាចំនួនជាង ១០០នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកស្រី ហ៊ុន ម៉ាណា បុត្រីទី២របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនបានអញ្ជើញចែកអំណោយរបស់សម្តេច ជូនលោកយាយ លោកតា ចំនួនជាង ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន សារ៉ុង១ និងថវិកា ៥០,០០០រៀល។ អំណោយនេះ គឺ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញា ណព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បន្ទាប់ពីទទួលមរណភាព កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។  ...
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចេញលិខិតព្រមាននិងផាកពិន័យគ្លីនិក«សុធារិទ្ធបែកចាន»ដែលគិតលុយអ្នកជំងឺជិត១០០០ដុល្លារ

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចេញលិខិតព្រមាននិងផាកពិន័យគ្លីនិក«សុធារិទ្ធបែកចាន»ដែលគិតលុយអ្នកជំងឺជិត១០០០ដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចេញលិខិតព្រមាន និងផា គ្លីនិក«សុធារិទ្ធបែកចាន» ដែលគិតលុយអ្នកជំងឺជិត ១០០០ដុល្លារហើយការព្រមាននេះធ្វើឡើងនារសៀលថ្ងៃទី ០៨ឧសភានេះ។ ក្រសួងសុខាភិបាលបានចេញលិខិតព្រមានដល់មន្ទីរ សម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចានក្នុងករណីព្យាបាលប្តីប្រពន្ធ២នាក់ ដែលបានជួបថ្នាក់ចរាចរណ៍ រងរបួសរលាត់ដៃជើង និងមុខមាត់ក៏បាននាំគ្នាចូលទៅលាង ព្យួសេរ៉ូមម្នាក់១ប្លោកលុះពេលខាងមន្ទីរពេទ្យវិក័យបត្របង់លុយស្រាប់តែអស់ជិត៧៥០ដុល្លារ ធ្វើឲ្យប្តីប្រពន្ធរងគ្រោះហួសចិត្តស្ទើរទន់ជង្គង់ដួលសន្លប់។ យោងតាមលិខិតព្រមាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា៖« សូមធ្វើការព្រមានចំពោះលោកវេជ្ជបណ្ឌិត គូរ គឹមហៀក ប្រធានមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន និងលោកវិជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រា ម្ចាស់ទុនមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន ដែលមានទីតាំងនៅផ្ទះលេខ៤០ ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ករណីដែលបាន...
សម្ដេចក្រឡាហោមជួបពិភាក្សាជាមួយអន្ដរក្រសួងនិង មន្ដ្រីពន្ធនាគាររកដំណោះស្រាយបញ្ហាអ្នកទោសចង្អៀតណែនក្នុងពន្ធនាគារ

សម្ដេចក្រឡាហោមជួបពិភាក្សាជាមួយអន្ដរក្រសួងនិង មន្ដ្រីពន្ធនាគាររកដំណោះស្រាយបញ្ហាអ្នកទោសចង្អៀតណែនក្នុងពន្ធនាគារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃទី០៨ឧសភានេះ​ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃអ្នកជំនាញផ្នែកច្បាប់ ព្រមទាំងស្ថាប័ន អង្គភាពភាគីពាក់ព័ន្ធជាច្រើនផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ សម្ដេចក្រឡាហោម ស ខេង បាន លេីកឡេីងថា តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ យើងជួបជុំគ្នា ដើម្បីពិភាក្សារកដំណោះស្រាយភាពចង្អៀតណែននៃពន្ធនាគារ ។ សម្តេច​ បន្តថា​ ដោយសារការកកស្ទះ​ និងភាពយឺតយ៉ាវ នៃសំណុំរឿងមួយចំនួន ដែលមិនទាន់បានដោះស្រាយ ក្រសួងយុត្តិធម៌ បានយកចិត្តទុកដាក់ ដើម្បីពន្លឿនការដោះស្រាយ ការកកស្ទះ សំណុំរឿងនេះ ដែលចាត់ទុកការងារដ៏ពិសេសចាំបាច់មួយ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹងភាពចង្អៀតណែន។ សម្រាប់រដ្ឋមន្រ្តីក្រសួងយុ...
១១៩ក្រុមហ៊ុននៅប្រទេសជប៉ុនក្ស័យធន ដោយសារវីរុសCovid-19

១១៩ក្រុមហ៊ុននៅប្រទេសជប៉ុនក្ស័យធន ដោយសារវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ក្រុមហ៊ុនចំនួន១១៩ក្រុមហ៊ុននៅទូទាំងប្រទេសជប៉ុន បានប្រកាសក្ស័យធនជាបន្តបន្ទាប់រហូតដល់ដល់ថ្ងៃសុក្រ ទី០៨ ខែឧសភានេះ ខណៈដែលវីរុសCovid-19នៅតែបន្តឆ្លងរាលដាលកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសនេះ ។ ប្រភពដដែលបានបន្តថា ផលប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនទាំង១១៩ក្រុមហ៊ុន គឺដោយសារដំណើរការការងារនៅក្នុងក្រុមហ៊ុនទាំងនោះ ត្រូវជាប់គាំងមិនដំណើរការទៅមុខ ខណៈដែលរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលមិនទាន់ដើរចេញពីការបិទប្រទេសនៅឡើយ ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃសុក្រ ទី០៨ ខែឧសភានេះ ការឆ្លងរាលដាលនៃវីរុសCovid-19នៅប្រទេស ជប៉ុន បានកើនឡើងដល់ចំនួន១៥៤៧៧នាក់ និងមនុស្សស្លាប់ដោយសារវីរុសនេះ បានកើនឡើងដល់ ៥៧៧នាក់ ៕...