
លោកបណ្ឌិតគីម ហ៊ាង«អតីតកាលជាអ្នករត់តុនិងក្មេងវត្តទទួលបានគោរមងារជាឧកញ៉ា»
លោកបណ្ឌិត គីម ហ៊ាង បច្ចុប្បន្ននេះជានាយកក្រុមហ៊ុន KHMER REAL ESTATE Co.,LTD និងជាប្រធាន KW Cambodia ដែលមានអតីតកាលធ្លាប់ជាអ្នករត់តុ និងជាក្មេងបានស្នាក់អាស្រ័យនៅវត្តមហាមន្រ្តីរាជធានីភ្នំពេញ តស៊ូរហូតដល់ក្លាយបុគ្គលមានកេរ្តិ៍ឈ្មោះក្នុងសង្គមជាពិសេស វិស័យដីធ្លីតែម្តង ហើយថ្មីៗនេះត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ាកាលពីថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩នេះ ។
សូមរំលឹកថា យុវជន គីម ហ៊ាង បានចាប់កំណើតនៅភូមិបាវិតលើ ឃុំបាវិត ស្រុកចន្រ្ទា ខេត្តស្វាយរៀង ស្របពេលកំពុងតែសិក្សានៅវិទ្យាល័យ ជាអកុសលមុខរបររកស៊ីក្នុងគ្រួសារចាប់ផ្ដើមធ្លាក់ចុះផងនោះ ស្រាប់តែអ្នកម្ដាយជា ទី ស្រឡាញ់ក៏បានស្លាប់ទៀតនៅក្នុងឆ្នាំ ១៩៩៧ ពេលនោះហើយ អ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរទាំងស្រុងក្នុងមួយរំព...