ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កម្ពុជា-វៀតណាមបាន​​ដំណោះស្រាយហើយដោយឈរលើជម្រើសចំនួន៤

កម្ពុជា-វៀតណាមបាន​​ដំណោះស្រាយហើយដោយឈរលើជម្រើសចំនួន៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទំនិញចេញចូល កម្ពុជា វៀតណាម នៅតែធ្វើជាធម្មតា ដោយផ្អែកលើជម្រើសចំនួន ៤ ក្នុងនោះក៍ត្រូវតែមាន លក្ខខណ្ឌ មួយ គឺដូរតៃកុងរថយន្តនៅតំបន់ស ផងដែរ។ សមាគមរោងចក្រកាត់ ដេរកម្ពុជាបានបញ្ជាក់ នៅមុននេះបន្តិចថា ការដោះដូរទំនិញនៅព្រំដែន កម្ពុជា វៀតណាម បាវិត - ម៉ុកបៃ គឺមាន ដំណោះស្រាយហើយ ដោយឈរលើជម្រើស ចំនួន ៤គឺ ៖ ១) ដូរតៃកុងរថយន្តនៅតំបន់ស ២) ដូរក្បាលឡានអូសរ៉ឺម៉កសណ្តោង ៣) ដូរកុងតឺន័រ ៤) អនុញ្ញាតិអោយដឹកចូលដល់ផែរស្ងួត (តៃកុងឡានអាចត្រឡប់ចូលប្រទេសខ្លួនវិញដោយមិនជាប់ Quarantine) សូមបញ្ជាក់ដែរថា កំពង់ផែស្វយ័តក្រុងភ្នំពេញនៅថ្ងៃនេះបានប្រកាសថា កំពង់ផែនៅបន្តការងារអាជីវកម្ម ឬប្រតិបត្តិការជាប្រក្រតី ២៤ម៉ោង/៧ថ្ងែ ដោយពុំមានការផ្អាក ឬបិទសកម្មភាពអាជីវកម្មឡើយ ៕...
រកឃេីញអ្នកជំងឺ COVID-19 ១០ករណីបន្ថែមទៀត​

រកឃេីញអ្នកជំងឺ COVID-19 ១០ករណីបន្ថែមទៀត​

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
គិតត្រឹមថ្ងៃទី​ ១៩​ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID-19 ១០ករណីបន្ថែមទៀត​ ដូច្នេះសរុបទាំងអស់ចំនួន​ ៤៧ករណី​,​ ៤៤ករណី​នាំចូលពីប្រទេសក្រៅ​ ១ករណី​ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន​ និង២ករណីជាប្រពន្ធពីរនាក់ប៉ះពាល់ផ្ទាល់ជាមួយប្តីពីរនាក់មកពីបុណ្យសាសនាពីប្រទេសម៉ាឡេស៊ី ដែលរកឃេីញមានផ្ទុកវិជ្ជមាន​ COVID-19។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​ ។ សូមមេីលតារាងភ្ជាប់មកជាមួយនេះ​ : ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសមាគមជប៉ុន-កម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសមាគមជប៉ុន-កម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួល ជួប លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី ដើម្បីពិភាក្សាការ ងារនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីផលប៉ះពាល់មួយចំនួនលើសេដ្ឋកិច្ចកម្ពុជា ដែលបង្កដោយជំងឺកូវីដ១៩ ជាពិសេសផលប៉ះពាល់ទៅលើរោងចក្រ និងកម្មករ។តែថ្មីៗនេះ វត្ថុធាតុដើមមួយចំនួនត្រូវបានបញ្ជូនមកដល់ដោយមិត្តចិន ហើយជាមួយនោះដែរ រោងចក្រមួយចំនួនក៏បានចាប់ផ្ដើមដំណើរការឡើងវិញ។ ក្រៅពីនោះកម្ពុជាក៏កំពុងតែរៀបចំយុទ្ធសាស្ត្រពង្រឹងវិស័យសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត រួមមានការធ្វើឲ្យប្រសើរឡើងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ផលិតកម្ម និងពិពិធកម្មទីផ្សារ និងផលិតផល។ លោក ហ្វូមីអាគី បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី ដែលបានទទួលជួបគណៈប្រតិភូរបស់សមាគមជប៉ុន-កម្ពុជា នាពេលនេះ ហើយបានជម្រាបជូនអំពីលទ្ធផលដ៏ល្អប្រសើរនៃដំណើ...
ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគសព្វព្រះរាជហឬទ័យចូលរួមជាមួយរាជរដ្ឋាភិបាល

ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគសព្វព្រះរាជហឬទ័យចូលរួមជាមួយរាជរដ្ឋាភិបាល

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណាជា អម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជា ណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វ ព្រះរាជហឬទ័យ ចូលរួមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នូវ ព្រះរាជទ្រព្យចំនួន ១០០.០០០USD(មួយរយពាន់ដុល្លាអាមេរិច) ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19។...
អ្នកឆ្លងជំងឺ Covid-19 ៤នាក់ថ្មីបន្ថែមទៀត នៅខេត្តកំពត និងខេត្តត្បូងឃ្មុំ ដែលចំនួនសរុបនៅកម្ពុជាកើនដល់ ៣៧នាក់

អ្នកឆ្លងជំងឺ Covid-19 ៤នាក់ថ្មីបន្ថែមទៀត នៅខេត្តកំពត និងខេត្តត្បូងឃ្មុំ ដែលចំនួនសរុបនៅកម្ពុជាកើនដល់ ៣៧នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញមានអ្នកឆ្លងជំងឺCOVID-19 ចំនួន៤នាក់ ថ្មីបន្ថែមទៀត នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺនេះ នៅក្នុងប្រទេសកម្ពុជា សរុប ៣៧នាក់ហើយ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ៤ករណីថ្មីនេះ មានជនជាតិម៉ាឡេស៊ី ២នាក់ អាយុ៦០ ម្នាក់ និង៦៤ឆ្នាំម្នាក់ នៅខេត្តកំពត និងជនជាតិខ្មែរ ២នាក់ អាយុ៧១ម្នាក់និងអាយុ ៥២ឆ្នាំម្នាក់នៅខេត្តត្បូងឃ្មុំ៕...
សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាឱ្យរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា ឲ្យផ្អាកការបង់ប្រាក់ពីកម្មករ កម្មាការិនី

សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាឱ្យរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា ឲ្យផ្អាកការបង់ប្រាក់ពីកម្មករ កម្មាការិនី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ​៖ ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលមួយរយៈពេលមកនេះវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា បាននឹងកំពុងឆ្លងទៅកាន់មនុស្សជាច្រើននាក់ នៅតាមបណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាននៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន។ ជាមួយគ្នានេះដែរវីរុសកូរ៉ូណា ក៏បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសចិនរងផលប៉ះពាល់មួយចំនួនដែរ ព្រោះតែរដ្ឋាភិបាលប្រទេសចិន បានប្រកាសអូសបន្លាយការឈប់សម្រាកសម្រាប់រោងចក្រជាច្រើន បណ្ដោះអាសន្នសិន ក្នុងគោលបំណងដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលវីរុសដ៏កាចសាហាវមួយនេះ។ យ៉ាងណាមិញ ក្រឡែកមកមើលវិស័យកាត់ដេរ និងរោងចក្រជាច្រើន នៅប្រទេសកម្ពុជាវិញ គឺភាគច្រើន បានយកវត្ថុធាតុដើម ពីប្រទេសចិនមក ដែលមានដូចជាក្រណាត់ជាដើម ក្នុងនោះដែរ រោងចក្រនៅប្រទេសចិន បានកំពុងតែផ្អាកដំណើរការ ទើបធ្វើឲ្យការផ្គត់ផ្គង់វត្ថុធាតុដើមទាំងនោះមកកម្ពុជា ត្រូវផ្អាកមួយរយៈពេលសិន ហើយបណ្ដាលឱ្យរោងចក្រ នៅកម្ពុជាក៏ត្រូវផ្អាកមួយរយៈសិនដែរ។ ទាក់ទ...
សម្តេច ស ខេង សម្រេចឲ្យផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា-វៀតណាម

សម្តេច ស ខេង សម្រេចឲ្យផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា-វៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេច​ក្រឡាហោម ស ខេង បាន​ណែនាំ ៤​ចំណុច ជូន​អភិបាលខេត្ត​ជាប់​ព្រំដែន អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយក​អន្តោប្រវេសន៍ រួមមាន​៖ ១-​ការធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា ដោយ​ប្រជាពលរដ្ឋ​វៀតណាម និង​ការធ្វើដំណើរ​ចូល​ប្រទេស​វៀតណាម ដោយ​ពលរដ្ឋ​កម្ពុជា តាមផ្លូវ​គោក ផ្លូវទឹក និង​ផ្លូវអាកាស​ទាំងអស់ នឹងត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ចាប់ពី​ម៉ោង ២៣:៥៩ នាទី យប់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​។ វិធានការ​នេះ មាន​គោលបំណង​បញ្ចៀស​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​ ២-​វិធានការ​ខាងលើនេះ មិន​ត្រូវបាន​អនុវត្ត​ចំពោះ​ពល រដ្ឋវៀតណាម និង​ពលរដ្ឋ​កម្ពុជា ដែល​កាន់​លិខិតឆ្លងដែនការទូត និង​ផ្លូវការ​ទេ​។​ ៣-​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ត្រូវធ្វើ​ការសម្របសម្រួល​ជាមួយ​ភាគី​វៀតណាម ដើម្បី​ជួយ​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​នូវ​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​កំពុង​ត្រូវ​បានដាក់​ឲ្យ​...
លោក ស៊ី រតនា និងភរិយាអបអរសាទរ លោក ហេរ៉ូ សុជាតិ ក្នុងឱកាសទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍

លោក ស៊ី រតនា និងភរិយាអបអរសាទរ លោក ហេរ៉ូ សុជាតិ ក្នុងឱកាសទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្តម ស៊ី រតនា ប្រធានក្រុមហ៊ុន ស៊ីវុនគ្រុប និងលោកជំទាវ ខុម នារី ព្រមទាំងបុត្រា បុត្រី និងសហការីទាំងអស់ អបអរសាទរ លោក ហេរ៉ូ សុជាតិ ក្នុងឱកាសទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍។ ការទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ម ហាសិរីវឌ្ឍន៍ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមីនាឆ្នាំ២០ ២០នេះ ដែលរៀបចំឡើងក្នុងពិធីសម្ភោធសមិទ្ធិផលក្នុងវត្តនាគរង្សី (រោងដំរី) ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រែវែង។ លោកហេរ៉ូ សុជាតិ ដែលគេស្គាល់ថា ជាអ្នកជំនួញដីធ្លីកំពុងលេចធ្លោនិងមានឈ្មោះបោះសម្លេងក្នុងសង្គមហើយ បានរៀបចំពិធីសម្ភោធឆ្លងសាបបេតុង និង ស្រោចស្រពព្រះសុគន្ធវារី ព្រះភិក្ខុ ចរិយាធម្មោ អិត វាសនា ព្រះចៅអធិការវត្ត នាគរង្សី និងក្នុងឱកាសព្រះអង្គទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍ផងដែរ។ សូមជូនពរលោ ហេរ៉ូ សុជាតិ និងភរិយា មានសុខភាពល្អនសុខភាពល្អនសុខភាពល្អនសុខភាពល្អ ដើម្បីគង់ជាម្លប់បន្តការដឹកនាំ និងអភិវឌ្...
ក្រសួងពាណិជ្ជកម្ម​បង្ហាញ​​ពីវិធានការបង្ការ និង​ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩

ក្រសួងពាណិជ្ជកម្ម​បង្ហាញ​​ពីវិធានការបង្ការ និង​ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេចក្តីណែនាំ ស្តីពីវិធានការបង្ការ និង​ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩
ក្រុមស្រាវជ្រាវវិទ្យាសាស្រ្ត​ចិនបានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺ COVID-19យ៉ាងជោគជ័យ

ក្រុមស្រាវជ្រាវវិទ្យាសាស្រ្ត​ចិនបានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺ COVID-19យ៉ាងជោគជ័យ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំ ដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺ COVID-19 យ៉ាងជោគជ័យ ខណៈវ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការ ពិសោធន៍ព្យាបាលជំងឺ។ គេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរនៅព្រឹកថ្ងៃទី១៨ មីនានេះដោយមាន ខ្លឹមសាំងទាំងស្រុងថា “ក្រុមស្រាវជ្រាវវិទ្យាសាស្រ្ត ដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវ វេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការ ពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំ បឋមដែលប្រកប...