ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ. ក.)ប្រកាសបើកហិរញ្ញប្បទាន ៥០ លានដុល្លារផ្តល់ឥណទានមានការប្រាក់ទាបគាំទ្រដល់សិប្បកម្មសហគ្រាសធុនតូចនិងមធ្យម

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ. ក.)ប្រកាសបើកហិរញ្ញប្បទាន ៥០ លានដុល្លារផ្តល់ឥណទានមានការប្រាក់ទាបគាំទ្រដល់សិប្បកម្មសហគ្រាសធុនតូចនិងមធ្យម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ. ក.) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសបើកហិរញ្ញប្បទាន ៥០ លានដុល្លារ ដើម្បីផ្តល់ឥណទានមានការប្រាក់ទាប គាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃ ផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងគោលដៅរួមចំណែក និងពង្រីកផលិតកម្មក្នុងស្រុក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច បង្កើតការងារថ្មីៗ បន្ថែមដល់ប្រជាពលរដ្ឋ។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ថា “សូមអញ្ជើញម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដែលមានតម្រូវការ ឥណទានសម្រាប់ពង្រីកអាជីវកម្ម មកដាក់ពាក្យស្នើសុំឥណទានក្រោម កម្មវិធីហិរញ្ញប្បទានពិសេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ”។ សូមអានព័ត៌មានលម្អិត...
ក្លិប​អ្នកកាសែត​កម្ពុជា​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​យកចិត្តទុកដាក់​លើ​៤​ចំណុចទាក់ទង​សេចក្តីរាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​ករណី COVID-19

ក្លិប​អ្នកកាសែត​កម្ពុជា​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​យកចិត្តទុកដាក់​លើ​៤​ចំណុចទាក់ទង​សេចក្តីរាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​ករណី COVID-19

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានី​ភ្នំពេញ ៖ ក្លិប​អ្នកកាសែត​កម្ពុជា ( ក​.​អ​.​ក ) បានចេញ​នូវ​សេចក្តី​អំពាវ​ពា​វ​ជាបន្ទាន់​មួយ ទាក់ទង​សេចក្តីរាយការណ៍​ព័ត៌មាន​អំពី​ករណី COVID-19 ដោយ​ស្នើ​អ្នក​សារព័ត៌មាន​យកចិត្តទុកដាក់​លើ​ចំណុច​សំខាន់ៗ ចំនួន​៤​ដូច​មាន​ខ្លឹមសារ​៖
សមាគមចម្ការកៅស៊ូវៀតណាមនឹងរើសកម្មកររាប់ម៉ឺននាក់នៅកម្ពុជាទៅបម្រើការភ្លាមៗ

សមាគមចម្ការកៅស៊ូវៀតណាមនឹងរើសកម្មកររាប់ម៉ឺននាក់នៅកម្ពុជាទៅបម្រើការភ្លាមៗ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសំដែងនូវការពេញចិត្តនឹងគាំទ្រយ៉ាងខ្លាំង ចំពោះការចូលរួមក្នុងការបណ្តាក់ទុនវិនិយោគរបស់វៀតណាមលើគ្រប់វិស័យ នៅកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ដូចជាដំណាំកៅស៊ូជាដើម។ គណៈប្រតិភូវៀតណាមដែលដឹកនាំដោយលោកឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមចំការកៅស៊ូវៀតណាមប្រចាំកម្ពុជា អមដោយក្លឹបអ្នកធុរកិច្ចវៀតណាមប្រចាំកម្ពុជា ធនាគារកសិកម្មវៀតណាម (AGRI Bank) តំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា សម្ពន្ធក្រុមហ៊ុនថាឌី នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចូលរួម របស់អ្នកធុរកិច្ច និងវិនិយោគិនវៀតណាម ដែលនៅតែបន្តការបណ្តាក់ទុន និងផ្តល់ឱកាសការងារជូនបងប្អូន កម្មករនិយោជិតកម្ពុជា បើទោះជាប្រទេសយើងទាំងពីរកំពុងប្រឈមនឹងជំងឺកូវិដ១៩ ក៏ដោយ។ តំណាងអោយសម្ព័ន្ធក្រុមហ៊ុនវៀតណាមដ៏ធំនៅកម្ពុជា លោកឧកញ៉ា ឡេង ឫទ្ធី...
ក្រសួងព្រះបរមរាជវាំងសូមជូនដំណឹងផ្អាកការចូលទស្សនាព្រះបរមរាចាប់ពីថ្ងៃទី១៨ខែមិនាឆ្នាំ២០២០តទៅ

ក្រសួងព្រះបរមរាជវាំងសូមជូនដំណឹងផ្អាកការចូលទស្សនាព្រះបរមរាចាប់ពីថ្ងៃទី១៨ខែមិនាឆ្នាំ២០២០តទៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងព្រះបរមរាជវាំងសូមជូនដំណឹងចំពោះទីភ្មាក់ងាទេសចរណ៍ ភ្ញៀវទេសចរជាតិ និង អន្តរជាតិជ្រាបថា: ដោយសារវីរុសកូវីត-១៩កំពុងរីករាលដាលជាសកល ក្រសួងព្រះបរមរាជវាំង សូមផ្អាកការចូលទស្សនាព្រះបរមរា ចាប់ពីថ្ងៃទី១៨ខែមិនាឆ្នាំ២០២០តទៅ ។
អាមេរិកនិងបារាំង សាកល្បងវ៉ាក់សាំងការពារវីរុសខូវីដ-១៩លើអ្នកជំងឺដោយផ្ទាល់

អាមេរិកនិងបារាំង សាកល្បងវ៉ាក់សាំងការពារវីរុសខូវីដ-១៩លើអ្នកជំងឺដោយផ្ទាល់

បច្ចេកវិទ្យា, ព័ត៌មានទាន់ហេតុការណ៍
ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសបារាំង និងសហរដ្ឋបានចាប់ផ្តើមសាកល្បងវ៉ាក់សាំងសម្រាប់ការពារការឆ្លងវីរុសខូវីដ-១៩លើអ្នកជំងឺវីរុសនេះដោយផ្ទាល់ កាលពីថ្ងៃអង្គារ ទី១៧ ខែមីនានេះ ដែលជាការសាកល្បងដំណាក់កាលទីពីរ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។ ការសាកល្បងនេះត្រូវបានធ្វើឡើងទាំងនៅក្នុងប្រទេស បារាំង និងនៅសហរដ្ឋអាមេរិក ដោយនៅបារាំង ក្រុមអ្នកស្រាវជ្រាវបានសាកល្បងលើអ្នកជំងឺនៅប្រទេសអ៊ី តាលី ហើយនៅសហរដ្ឋអាមេរិក ក្រុមអ្នកស្រាវជ្រាវបានសាកល្បងលើអ្នកជំងឺវីរុសខូវីដ-១៩ចំនួនជាង៤០០នាក់ ដែលជាអ្នកជំងឺស្ម័គ្រចិត្ត ។ ការសាកល្បងវ៉ាក់សាំងលើអ្នកជំងឺវីរុសខូវីដ-១៩ដោយផ្ទាល់នេះ គឺត្រូវបានធ្វើឡើងក្រោយពីក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន សូណាហ្វ៊ី (Sonafi) របស់ប្រទេសបា និងក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន រេហ្គែនណឺរ៉ុន (Regeneron) របស់សហរដ្ឋអាមេរិក បានរួមសហ ការគ្នាក្នុងការផលិតវ៉ាក់សាំងការពារការឆ្លងរាល ដាលនៃវីរុសខូវីដ-១៩ ហើយវ៉ាក់សាំងនេ...
ថ្នាក់ដឹកនាំក្រុមហ៊ុន Top4 Realtyទាំងអស់ អបអរសាទរថ្វាយប្រគេនព្រះភិក្ខុចរិយាធម្មោ អិត វាសនា ទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍

ថ្នាក់ដឹកនាំក្រុមហ៊ុន Top4 Realtyទាំងអស់ អបអរសាទរថ្វាយប្រគេនព្រះភិក្ខុចរិយាធម្មោ អិត វាសនា ទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍

ព័ត៌មានទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រុមហ៊ុន Top4 Realty លោក ហេរ៉ូ សុជាតិ និងសហការីទាំងអស់ អបអរសាទរថ្វាយប្រគេនព្រះភិក្ខុ ចរិយាធម្មោ អិត វាសនា ព្រះចៅអធិការវត្តនាគរង្សីក្នុងឱកាសព្រះអង្គទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍។ ការទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិនាឆ្នាំ២០ ២០នេះ ដែលរៀបចំឡើងក្នុងពិធីសម្ភោធសមិទ្ធិផលក្នុងវត្តនាគរង្សី (រោងដំរី) ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រែវែង។ លោកហេរ៉ូ សុជាតិ ដែលគេស្គាល់ថា ជាអ្នកជំនួញដីធ្លីកំពុងលេចធ្លោនិងមានឈ្មោះបោះសម្លេងក្នុងសង្គមហើយ បានរៀបចំពិធីសម្ភោធឆ្លងសាបបេតុង និង ស្រោចស្រពព្រះសុគន្ធវារី ព្រះភិក្ខុ ចរិយាធម្មោ អិត វាសនា ព្រះចៅអធិការវត្ត នាគរង្សី និងក្នុងឱកាសព្រះអង្គទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍ផងដែរ។ លោកបានបញ្ជាក់ថា«ខ្ញុំព្រះករុណា ហេរ៉ូ សុជាតិ និងក្រុមគ្រួសារ ថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងសមាជិកសមាជ...
អ្នកជំងឺខូវីដ-១៩ចំនួន៧៩៦១៧នាក់បានជាសះស្បើយនៅជុំវិញពិភពលោក

អ្នកជំងឺខូវីដ-១៩ចំនួន៧៩៦១៧នាក់បានជាសះស្បើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា អ្នកជំងឺវីរុសខូវីដ-១៩ចំនួន៧៩៦១៧នាក់នៅជុំវិញពិភពលោក បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យអស់ហើយ គិតត្រឹមថ្ងៃអង្គារ ទី១៧ ខែមីនានេះ ។ នៅប្រទេសចិនមានអ្នកជំងឺវីរុសផ្លូវដង្ហើមមួយនេះច្រើនជាងគេ ដែលកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ្នកជំងឺចំនួន៩៣០នាក់ ត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ក្រោយពីបានជាសះស្បើយទាំងស្រុងពីវីរុសនេះ ដែលរុញច្រានចំនួនអ្នកជាសះស្បើយនៅប្រទេសចិនអោយកើនឡើងដល់ចំនួន៦៨៦៧៩នាក់ ។ គិតត្រឹមថ្ងៃអង្គារនេះដែរ ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន១៧៩៣៥០នាក់ និងមនុស្សចំនួន៧១២១នាក់ បានបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមមួយនេះ ៕...
លោក លឹម សុជាតិ ជាម្នាស់គំរោងដីពុះឡូតិ៍លក់នៅបែកចាន និងភរិយា អបអរសាទរ លោក ហេរ៉ូ សុជាតិ ទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍

លោក លឹម សុជាតិ ជាម្នាស់គំរោងដីពុះឡូតិ៍លក់នៅបែកចាន និងភរិយា អបអរសាទរ លោក ហេរ៉ូ សុជាតិ ទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក លឹម សុជាតិ ជាម្នាស់គំរោងដីពុះឡូតិ៍លក់នៅបែកចាន និងភរិយា បុត្រា បុត្រី ព្រមទាំងបុគ្គលិក ទាំងអស់ ជូនពរ លោក ហេរ៉ូ សុជាតិ ដែល​​ទទួលបានមេដាយព្រះ​រាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍កាលពីថ្ងៃទី១៥ ខែមិនាឆ្នាំ២០២០នេះ ដែលរៀបចំឡើងក្នុងពិធីសម្ភោធសមិទ្ធិផលក្នុងវត្តនាគរង្សី (រោងដំរី) ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រែវែង។ លោកហេរ៉ូ សុជាតិ ជាអ្នកជំនួញដីធ្លីកំពុងលេចធ្លោនិងមានឈ្មោះបោះសម្លេងក្នុងសង្គមហើយ បានរៀបចំ ពិធីសម្ភោធឆ្លងសាបបេតុង និង ស្រោចស្រពព្រះសុគន្ធវារី ព្រះភិក្ខុ ចរិយាធម្មោ អិត វាសនា ព្រះចៅអធិការវត្ត នាគរង្សី និងក្នុងឱកាសព្រះអង្គទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍ផងដែរ។ សូមជូនពរ លោកហេរ៉ូ សុជាតិ និងក្រុមគ្រួសារ ព្រមទាំងសមាជិកសមាជិការនៃក្រុមហ៊ុនអចលនទ្រព្យ TOP4 REALTY មានសុខភាពល្អ បន្តការដឹកនាំ និងអភិវឌ្ឍន៍ទាំងពុទ្ធចចក្រឲ្យកាន់តែរីកចំរើនបន្តទៀត។  ...
សូមអបអរសាទរ!ឱកាសថ្មីនៃការវិនិយោគបង្កើតប្រាក់ចំណេញដោយស្របច្បាប់ជាមួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិ CEO MASTER CLUB INVESTMENT Plc

សូមអបអរសាទរ!ឱកាសថ្មីនៃការវិនិយោគបង្កើតប្រាក់ចំណេញដោយស្របច្បាប់ជាមួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិ CEO MASTER CLUB INVESTMENT Plc

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
"ទីផ្សារមូលបត្រ" ដែលភាគច្រើនត្រូវបានគេស្គាល់ថាជា"ទីផ្សារភាគហ៊ុន" គឺជាកន្លែងដែលផ្ដល់ប្រភពទុនដ៏ធំសម្បើមជាងគេគ្មានដែនកំណត់ និងជាប្រភពទុនមិនចេះរីងស្ងួតសម្រាប់អាជីវកម្មដែលមានសក្តានុពលទាំងឡាយនៅលើសកលលោក។ សម្រាប់កម្ពុជា មួយរយ:ពេលចុងក្រោយនេះ គឺមានក្រុមហ៊ុនធំៗមួយចំនួនបានចុះបញ្ជីដាក់ក្រុមហ៊ុនរបស់ខ្លួនចូលទៅក្នុងទីផ្សារមូលបត្រនេះដើម្បីបង្កើនប្រភពទុនរបស់ខ្លួនអោយកាន់តែខ្លាំងនិងពង្រីកខ្លួនអោយកាន់តែលឿន ហើយបង្កើនប្រាក់ចំណេញអោយបានកាន់តែច្រើន ក្នុងនោះដែរក៏មានធនាគារធំៗមួយចំនួនកំពុងតែរៀបចំខ្លួនចូលទៅក្នុងទីផ្សារមូលបត្រនេះដើម្បីចាប់យកឱកាសទាញយកប្រយោជន៍នេះផងដែរ ដូចជាធនាគារ ACELEDA និង ABA... ជាដើម។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ"គណ:កម្មការមូលបត្រកម្ពុជា" ក៏បាន បង្កើតយន្តការប្រភពទុនថ្មីមួយបន្ថែមទៀតដែលមានឈ្មោះថា "គម្រោងវិនិយោគរួម" ( Collective Investment Scheme) ដែលនេះគឺជាច្រកថ្មីមួយបន្ថែមទៀតជូនដល់សហគ្រិនឬសហគ្រាសកម្ពុជ...
សម្ដេច ហ៊ុន សែនបញ្ជាឱ្យបិទ KTVនិងរោងកុនទូទាំងប្រទេសរហូតដល់បញ្ហាវីរុសកូវីដ១៩ធូរស្រាល

សម្ដេច ហ៊ុន សែនបញ្ជាឱ្យបិទ KTVនិងរោងកុនទូទាំងប្រទេសរហូតដល់បញ្ហាវីរុសកូវីដ១៩ធូរស្រាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេច ហ៊ុន សែន បញ្ជាឱ្យបិទ KTV និង រោងកុន ទូទាំងប្រទេស រហូតដល់បញ្ហាវីរុសកូវីដ១៩ ធូរស្រាល។