
កម្ពុជាបង្ហាញសមិទ្ធផលថ្មី ផលិតដោយស្នាដៃខ្មែរ ក្រោមស្លាកសញ្ញា «មីជាតិ»
ភ្នំពេញ៖ កម្ពុជាបានបង្កើតរោងចក្រ ផលិតចំណីអាហារ ក្រោមស្លាកសញ្ញា «មីជាតិ» ដោយក្រុមហ៊ុន One More Manufacturing Co. Ltd ដែលត្រូវបានផលិតដោយស្នាដៃកូនខ្មែរ រក្សានូវបែបរសជាតិខ្មែរ ជាមួយនឹងគុណភាព បច្ចេកវិទ្យាជប៉ុន ដោយប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក និងបរទេស ដែលមានគុណភាព ។
ក្រុមហ៊ុន One More Manufacturing Co. Ltd ត្រូវបានបង្កើតឡើងសម្រាប់តម្រូវការ និងការពេញនិយមរបស់ប្រជាជនខ្មែរក្រោមការស្រាវជ្រាវយ៉ាងហ្មត់ចត់ ផ្ចិតផ្ចង់ និងសម្រិតសម្រាំងបំផុត ដើម្បីផ្តល់នូវផលិតផលមានគុណភាពខ្ពស់ អត្ថប្រយោជន៍ និងរសជាតិបែបខ្មែរ។
សមិទ្ធិផលថ្មីនេះ គឺជាមោទនភាពថ្មីរបស់កម្ពុជាក៏ដូចជាប្រជាជនខ្មែរ ក្នុងទឹកចិត្តខ្មែរតែមួយ ខ្មែរជួយខ្មែរ និងខ្មែរស្រលាញ់ខ្មែរ ។ ប្រជាជនខ្មែរទូទាំងប្រទេសនឹងទទួលស្គាល់ ហើយគាំទ្រនូវសមិទ្ធិផលថ្មីនេះ ដែលមានស្លាកសញ្ញា “មីជាតិ” តំណាងឲ្យផលិតផលជាតិ និងប្រជាជនខ្មែរ។
លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្...