
ឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាចបន្តសម្រេចបានក្នុងអត្រា៦,៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្យាករថានៅឆ្នាំ២០២០កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាចបន្តសម្រេចបានក្នុងអត្រ៦,៥%ក្នុងនោះ ផសសឆ្នាំ២០២០ថ្លៃបច្ចុប្បន្នបានកើនឡើងដល់ប្រមាណក្នុងរង្វង់ ៣ម៉ឺនលានដុល្លាអាមេរិក ខណៈដែល(ផសស) សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងកើនឡើង១៨១៦ដុល្លាអាមេរិក។
តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថា នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះវិស័យធំៗចំនួន៣នៅបន្តរក្សាកំណើនល្អក្នុងនោះកំណើននៃវិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងមានការថមថយក្នុងរង្វង់អត្រា៨,៩%នឹង១០,៧%ក្នុងឆ្នាំ២០១៩ ដោយ សារការរំពឹងទុកនៃកំណើនយឺតបន្តិចនៃអនុវិស័យសំណង់ ។
តែទោះបីជាអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ទាំងការបម្រើឲ្យការនាំចេញ និងបម្រើទីផ្សារក្នុងស្រុកអាចសម្រេចបានកំណើនល្អប្រសើរជាងឆ្នាំ២០១៩បន្តិច។
ក្នុងនោះចំពោះអនុវិស័យកាត់ដេរត្រូវបានព្យាករថា នឹងមានកំ ណើនទាប ដោយសារការថមថ...