លោក អង្គវង្ស វឌ្ឍានា ចូលបំភ្លឺនៅរដ្ឋសភា ជុំវិញបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌
ភ្នំពេញ៖ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋសភា បានបើកសម័យប្រជុំពេញអង្គ ក្រោមអធិបតីភាពសម្តេចហេងសំរិន ប្រធានរដ្ឋសភា ដើម្បីសួរនាំ និងស្តាប់ការបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ពាក់ព័ន្ធនឹងការងារ និងបញ្ហាចោទមួយចំនួន រួមមាន ការកែទម្រង់រចនាសម្ព័ន្ធតុលាការ ការរៀបចំក្រុមការងារដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលារការ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសការកកស្ទះសំណុំរឿងនៅតុលាការ។
លោក អង្គវង្សវឌ្ឍានា ជារដ្ឋមន្ត្រីដំបូងបំផុត ដែលត្រូវចូលបំភ្លឺ ជូនរដ្ឋសភា សម្រាប់នីតិកាលទី៦នេះ។ ការចូលបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៤កក្កដានេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចនៅក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។
លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានលើក...