
ប្រទេសជប៉ុននៅតែបន្តផ្តល់ថវិកា នឹងគាំទ្រដំណើរការសាលាក្តីខ្មែរក្រហម
ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរដ្ឋទូត ប្រចាំនៅកម្ពុជា បានផ្តល់វិភាគទានថវិកាជាង ៨៧លានដុល្លារអាមេរិក សម្រាប់ដំណើរការសាលាក្តីខ្មែរក្រហម។
លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ក្នុងឱកាសធ្វើទស្សនកិច្ច នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីស្វែងយល់ ដំណើរការនីតិវិធីក្នុងការជំនុំជម្រះក្តី លើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលប្រព្រឹត្តឡើង ក្នុងរបបខ្មែរក្រហមចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានចូលរួមបំពេញការងារបានយ៉ាងល្អ ហើយតុលាការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិនេះ មិនមែនត្រឹមតែចូលរួមនាំយកយុត្តិធម៌ ជូនជនរងគ្រោះនៃរបបខ្មែរក្រហមទេ ប៉ុន្តែបានចូលរួមផ្តល់យុត្តិធម៌ និងដំណើរកា...