ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អង្គការសហប្រជាជាតិព្រមានពីគ្រោះថ្នាក់ពីវិបត្តិខ្វះស្បៀងអាហារលើពិភពលោកនៅពេលខាងមុខ

អង្គការសហប្រជាជាតិព្រមានពីគ្រោះថ្នាក់ពីវិបត្តិខ្វះស្បៀងអាហារលើពិភពលោកនៅពេលខាងមុខ

ព័ត៌មានទាន់ហេតុការណ៍
អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (Food and Agriculture Organization of the United Nation) និងគណៈកម្មការអឺរ៉ុប (European Commission) បានចេញនូវការព្រមានមួយ កាលពីថ្ងៃសុក្រ ទី១៨ ខែតុលានេះ អំពីគ្រោះថ្នាក់ពីវិបត្តិខ្វះស្បៀងអាហារលើពិភពលោកនៅពេលខាងមុខ ។ នេះបើតាមការចុះផ្សាយរបស់ AFP ។ ការព្រមាននេះត្រូវបានធ្វើឡើងដោយផ្អែកលើរបាយការណ៍ស្រាវជ្រាវ របស់ក្រុមអ្នកស្រាវជ្រាវចំនួន ៥០នាក់ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិក្នុងការស្រាវជ្រាវផ្នែកក្សេត្រសាស្ត្រដើម្បីការអភិវឌ្ឍន៍ ដែលបានបង្ហាញលទ្ធផលការងាររបស់ខ្លួន ។ របាយការណ៍ដដែលបានចង្អុលបង្ហាញថា វិបត្តិខ្វះស្បៀងអាហារនៅលើពិភពលោកនៅពេលខាងមុខ នឹងកើតឡើងដោយសារ ប្រជាសាស្ត្រ បរិស្ថាន អាកាសធាតុ និងហិរញ្ញវត្ថុ ដែលវិបត្តិស្បៀងអាចនឹងកើតឡើងធ្ងន់ធ្ងរជាងគេនៅទ្វីបអាហ្វ្រិក ៕  ...
ឃាត់ខ្លួនជនជាតិប៉េរូពីរនាក់ប្តីប្រពន្ធ ករណីលួចកាបូបស្រ្តីជនជាតិចិន

ឃាត់ខ្លួនជនជាតិប៉េរូពីរនាក់ប្តីប្រពន្ធ ករណីលួចកាបូបស្រ្តីជនជាតិចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជាជនជាតិប៉េរូ ប្តី និងប្រពន្ធពាក់ព័ន្ធករណីលួចកាបូបស្ពាយរបស់ស្រ្តីជនជាតិចិន កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ MENDEZ TINCO EPIFANIO ភេទ ប្រុស អាយុ ៦៥ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ QUISPE ESPINOZA CARMEN LUZ ភេទស្រី អាយុ ៤៩ឆ្នាំ នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បើតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ប្តី ប្រពន្ធ បានធ្វើសកម្មភាពលួចកាបូបស្ពាយ (មានសម្ភារជាច្រើន) របស់ជនរងគ្រោះឈ្មោះ ZHOU LI HUA ភេទស្រី ជាជនជាតិចិន កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅចំនុចភោជនីយដ្ឋានសមុទ្រធម្មជាតិ ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចជំនាញបានបញ្ជូនក្រុមជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្...
៩ខែ ឆ្នាំ២០១៩អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចប្រមូលចំណូលពន្ធបានប្រមាណជាង ៩.៧ ទ្រីលានរៀល ប្រមាណ ២,៣៩១ លានដុល្លារអាមេរិក

៩ខែ ឆ្នាំ២០១៩អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចប្រមូលចំណូលពន្ធបានប្រមាណជាង ៩.៧ ទ្រីលានរៀល ប្រមាណ ២,៣៩១ លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចប្រមូលចំណូលសរុបបានប្រមាណជាង ៩.៧ ទ្រីលានរៀល (ប្រមាណ ២,៣៩១ លានដុល្លារអាមេរិក) កើនឡើងប្រមាណ ៣៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ លទ្ធផលចំណូលនេះត្រូវប្រមាណជា ១០៦% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ លទ្ធផលចំណូលតាមប្រភេទពន្ធនិងអាករសំខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះពន្ធគយ (ពន្ធនាំចូល)មានកំណើនជិត៣៨%, អាករពិសេសកើនប្រមាណ ៣៩% និងអាករលើតម្លៃបន្ថែម(VAT)កើនជាង៣២%។ សូមបញ្ជាក់ថា មុខទំនិញជាប្រភពចំណូលសំខាន់ៗរួមមាន ៖ ១ - យានយន្តនិងគ្រឿងចក្រ គ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប ២- ប្រេងឥន្ធនៈនិងថាមពលប្រមាណជិត ១៧% នៃចំណូលសរុប ៣- ទំនិញចម្រុះនិងគ្រឿងសំណង់មានប្រមាណ ២៩.៥% នៃចំណូលសរុប៕...
កំណើនសេដ្ឋកិច្ចចិនកើនឡើងទាប់បំផុតក្នុងត្រីមាសទី៣ឆ្នាំ២០១៩

កំណើនសេដ្ឋកិច្ចចិនកើនឡើងទាប់បំផុតក្នុងត្រីមាសទី៣ឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍
យោងតាមទិន្នន័យរបស់ការិយាល័យជាតិផ្នែកស្ថិតិរបស់ប្រទេសចិន ហៅកាន់ថា NBS បានបង្ហាញនៅថ្ងៃសុក្រ ទី១៨ ខែតុលានេះថា កំណើនសេដ្ឋកិច្ចរបស់ចិន បានកើនឡើងត្រឹមតែ៦.០%នៅត្រីមាសទី៣នៃឆ្នាំ២០១៩។  នេះបើតាមការចុះផ្សាយរបស់ Channel News Asia ។ មន្ត្រីស្ថិតិចិនបាននិយាយថា កំណើនប្រចាំត្រីមាសក្នុងអត្រា៦.០%នៅត្រីមាសទី៣នៃឆ្នាំនេះ គឺជាកំណើនទាបបំផុតក្នុងរយៈពេលជិត៣ទសវត្សរ៍ដែលចិនមិនធ្លាប់ជួបប្រទះ ដែលកំណើនទាបនេះបានកើតឡើងដោយសារសង្គ្រាមពាណិជ្ជកម្ម ។ សូមរំលឹកជូនថា កាលពីត្រីមាសទី២កន្លងទៅ កំណើនសេដ្ឋកិច្ចចិនបានកើនឡើងក្នុងអត្រា៦.២% ដែលជាកំណើនទាបផងដែរ ប៉ុន្តែក៏នៅតែខ្ពស់ជាងកំណើនសេដ្ឋកិច្ចនៅត្រីមាសទី៣នៃឆ្នាំដដែលនេះដែរ ៕...
អង្គការសហប្រជាជាតិមានលុយគ្រប់គ្រាន់សម្រាប់បើកឲ្យបុគ្គលិកនៅខែវិច្ឆិកាខាងមុខនេះ

អង្គការសហប្រជាជាតិមានលុយគ្រប់គ្រាន់សម្រាប់បើកឲ្យបុគ្គលិកនៅខែវិច្ឆិកាខាងមុខនេះ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា លោក អង់តូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres) អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលានេះ ពាក់ព័ន្ធនឹងទឹកប្រាក់សម្រាប់បើកឲ្យបុគ្គលិកនៅខែវិច្ឆិកាខាងមុខនេះ ។ លោក អង់តូនីញ៉ូ ហ្គោតេរ៉េស បានថ្លែងថា អង្គការសហប្រជាជាតិមានលុយគ្រប់គ្រាន់ហើយ សម្រាប់ បើកឲ្យបុគ្គលិក ក្រោយពីប្រទេសជាសមាជិកចំនួនមាន សហរដ្ឋអាមេរិក ប្រេស៊ីល អាហ្សង់ទីន ម៉ិកស៊ិក អ៊ីរ៉ង់ អ៊ីស្រាអែល និងវ៉េណេស៊ុយអេឡា បានបង់ប្រាក់វិភាគទានប្រមាណ១.៣៨៥ពាន់លានដុល្លារឲ្យអង្គការសហប្រជាជាតិ ។ សូមបញ្ជាក់ថា នេះជាលើកទីពីរហើយសម្រាប់លោក អង់តូនីញ៉ូ ហ្គោតេរ៉េស ដែលបានប្រកាសពីទឹកប្រាក់សម្រាប់បើកឲ្យបុគ្គលិក ក្រោយពីអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានប្រកាសពីការខ្វះថវិកាសម្រាប់បើកឲ្យបុគ្គលិកនៅខែវិច្ចិកាខាងមុខ ប្រសិនបើប្រទេសនានាជាសមាជិកមិនព្រមបង់វិភាគទានតាមការសន្យា ៕...
 សម្តេចតេជោ  និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញមកដល់កម្ពុជាវិញប្រកបដោយសុវត្តិភាព

 សម្តេចតេជោ  និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញមកដល់កម្ពុជាវិញប្រកបដោយសុវត្តិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្តិភាព ។ សូមបញ្ជាក់ថា សម្ដេចតេជោ បានអញ្ជើញទៅបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅតំបន់អឺរ៉ុប រួមមានសាធារណរដ្ឋឆែក(Czech ) ហុងគ្រី(Hungary) និងសាធារណរដ្ឋប៊ុលហ្គារី(Bulgaria)។ តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចក៏ដូចជាការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសំខាន់ៗនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជាបានទទួលនូវភាពជោគជ័យយ៉ាងត្រចះត្រចង់ជាពិសេសក្នុងកិច្ចការ ពង្រឹងពង្រីក នូវទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅតំបន់អឺរ៉ុប និងការគៀងគរទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា។ សម្តេចបានជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្...
ផ្តន្ទាទោសថៅកែគ្រឿងញៀនម្នាក់ដាក់គុកចំនួន២៥ឆ្នាំ និងពិន័យ៦០លានរៀល

ផ្តន្ទាទោសថៅកែគ្រឿងញៀនម្នាក់ដាក់គុកចំនួន២៥ឆ្នាំ និងពិន័យ៦០លានរៀល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក លិ សុខា ចៅក្រម សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសថៅកែជួញដូរគ្រឿងញៀនម្នាក់ដាក់ពន្ធនាគារ រយៈពេល ២៥ឆ្នាំ និងពិន័យជាប្រាក់ ៦០លានរៀលដាក់ចូលថវិការដ្ឋ។ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ ។ ជនជាប់ចោទមានឈ្មោះ ម៉េង រតនា ហៅ ខ្វៃ ភេទប្រុស អាយុ ៤២ឆ្នាំ ត្រូវតុលាការចោទប្រកាន់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។ ពេលសមត្ថកិច្ច ឃាត់ខ្លួន ដកហូត វត្ថុតាង គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ហៅ ម៉ាទឹកកក ទម្ងន់ ១៥,៨១២.៦៩ក្រាម (ជិត ១៦គីឡូក្រាម) និង គ្រឿងញៀនប្រភេទ ហេរ៉ូអ៊ីន (Heroine) ទម្ងន់ ៧០១.៧៤ ក្រាម ( ជិត ១គីឡូក្រាម ) ។ គួររម្លឹកថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានឃាត់ខ្លួនឈ្មោះ ម៉េង រតនា ហៅ ខ្វៃ  នៅក្បែរ ស្ថានទូតចិន សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕...
អាមេរិកទម្លាក់គ្រាប់បែកបំផ្លាញមូលដ្ឋានយោធារបស់ខ្លួនចោល ក្រោយដកទ័ពចេញ

អាមេរិកទម្លាក់គ្រាប់បែកបំផ្លាញមូលដ្ឋានយោធារបស់ខ្លួនចោល ក្រោយដកទ័ពចេញ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា កងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកបំផ្លាញមូលដ្ឋានយោធាដ៏សំខាន់របស់ខ្លួន នៅភាគឦសាននៃប្រទេសស៊ីរី កាលពីថ្ងៃពុធ ទី១៦ ខែតុលានេះ ក្រោយពីប្រកាសដកកងទ័ពចេញពីតំបន់នេះ ។ សូមបញ្ជាក់ថា មូលដ្ឋានយោធាអាមេរិកដែលត្រូវបានបំផ្លាញចោលនេះ គឺស្ថិតនៅក្នុងតំបន់កាន់កាប់ដោយក្រុមកុលសម្ព័ន្ធ (Kurd) នៅលើទឹកដីស៊ីរីភាគឦសាន និងជាមូលដ្ឋានទ័ពដ៏សំខាន់របស់សហរដ្ឋអាមេរិក និងបារាំង ។ មូលដ្ឋានយោធាអាមេរិកដែលត្រូវបានបំផ្លាញចោលនេះ ក៏ជាទីបញ្ជាការដ៏សំខាន់ផងដែរ ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មនិយមរបស់កងកម្លាំងចម្រុះអន្តរជាតិដែលដឹកនាំឲ្យអាមេរិក កាលពីឆ្នាំ២០១៤កន្លងទៅ ៕...
ការធ្វើសមាហរណកម្មកសាងខ្សែក្រវ៉ាត់ និងផ្លូវ ជាការចែករំលែកអត្ថប្រយោជន៍នៃពិភពសេដ្ឋកិច្ចបើកចំហ

ការធ្វើសមាហរណកម្មកសាងខ្សែក្រវ៉ាត់ និងផ្លូវ ជាការចែករំលែកអត្ថប្រយោជន៍នៃពិភពសេដ្ឋកិច្ចបើកចំហ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ចិន៖ លោកបណ្ឌិត ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងវេទិកាថួឡឹឆ្នាំ២០១៩ ក្រោមមូលបទ ”ការធ្វើសមាហរណកម្មកសាងខ្សែក្រវ៉ាត់ និងផ្លូវ ការចែករំលែកអត្ថប្រយោជន៍នៃពិភពសេដ្ឋកិច្ចបើកចំហ” កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងផាន់ចូវ ខេត្តគួយចូវ ប្រទេសចិន។ នៅក្នុងវេទិកានោះ ក៏មានពិធីសម្ពោធពន្លាជាតិកម្ពុជា ដើម្បីដាក់តាំងបង្ហាញផលិតផលខ្មែរ ជូនដល់អ្នកវិនិយោគ ចិន និងភ្ញៀវអន្តរជាតិ ដែលជាតំណាងបណ្តាប្រទេសដទៃទៀតផងដែរ។ ក្នុងឱកាសនោះ លោកបណ្ឌិត ឈួន ដារ៉ា បានមានប្រសាសន៍ថា យុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់សាធារណរដ្ឋប្រជាមានិតចិន គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ ដ៏មានសារៈសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រទេសចិន ហើយជាការផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងប្រជាជនចិន និងប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក ដែលនឹងបង្កើតបានជាកម្លាំងចលករថ្មី ដើម្បីរក្សាតុល្យភា...
បុរសពីរនាក់និងស្ត្រីម្នាក់ទទួលពានរង្វាន់ណូបែលសេដ្ឋកិច្ចឆ្នាំ២០១៩

បុរសពីរនាក់និងស្ត្រីម្នាក់ទទួលពានរង្វាន់ណូបែលសេដ្ឋកិច្ចឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ The Guardian បានចុះផ្សាយថា បុរសជនជាតិអាមេរិកពីរនាក់ និងស្ត្រីជនជាតិបារាំង-អាមេរិកម្នាក់ បានទទួលពានរង្វាន់ណូបែលសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩នេះ ចំពោះស្នាដៃស្រាវជ្រាវពាក់ព័ន្ធនឹងការកាត់បន្ថយភាពក្រីក្រនៅលើពិភពលោក ។ គណៈកម្មការណូបែល បានសម្រេចផ្តល់ពានរង្វាន់សេដ្ឋកិច្ចឲ្យទៅបុរសជនជាតិអាមេរិកពីរនាក់ គឺលោក Michael Kremer អាយុ៥៤ឆ្នាំ ជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Harvard ដែលបង្ហាញពីវិធីសាស្ត្រថ្មីក្នុងការកាត់បន្ថយភាពក្រីក្រនៅលើពិភពលោក នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ៩០ ។ បុរសម្នាក់ទៀត គឺលោក Abhijit Banerjee អាយុ៥៨ឆ្នាំ ជាសាស្ត្រាចារ្យវិទ្យាស្ថានបច្ចេកវិទ្យាសេដ្ឋកិច្ច និងម្នាក់ទៀតជាស្ត្រី គឺលោកស្រី Esther Duflo ជនជាតិបារាំង-អាមេរិក ដែលមានស្វាមីជនជាតិអាមេរិក-ឥណ្ឌា បានស្រាវជ្រាវពីគំរូសេដ្ឋកិច្ចអភិវឌ្ឍន៍នៅសហគមន៍ក្រីក្រក្នុងប្រទេសឥណ្ឌា និងអាហ្វ្រិក ៕...