
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនដល់ឆ្នាំ២០២២ អាចកើនឡើងដល់១០ពាន់លានដុល្លារអាមេរិក
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្ន ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ចិន មានលក្ខណៈកើនឡើងជាបន្តបន្ទាប់ ដែលចំនួននេះជាគោលដៅនៅក្នុងការធ្វើពាណិជ្ជកម្ម ដល់ឆ្នាំ២០២២ អាចកើនឡើងរហូតដល់ទៅ១០ពាន់លានដុល្លារម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិន នៅវិមានសន្តិភាពនាព្រឹកថ្ងៃអង្គារថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩នេះ ។
សម្តេចតេជោបញ្ជាក់ថា «ដោយសារតែចិន និងកម្ពុជាយើងមានទំនាក់ទំនងល្អ មានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅហើយ»។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ទាក់ទងនឹងយន្តការដែលកម្ពុជាកំពុងតែសហការនឹងចិនទៅលើ ចំនុចសំខាន់ៗ ដូចជានៅក្នុងអនុតំបន់ គឺកិច្ចសហប្រតិបត្តិការលើមេគង្គឡានឆាង ក្នុងអនុតំបន់មេគង្គអាស៊ានចិន និងកិច្ចប្រជុំអាស៊ីបូព៌ាជាដើម។
សម្តេចតេជោបញ្ជាក...