ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

២ខែដើមឆ្នាំ២០២០កម្ពុជានាំចេញអង្ករបានចំនួន ១៣៦ ៤៩៩តោន កើនជាង២២%

២ខែដើមឆ្នាំ២០២០កម្ពុជានាំចេញអង្ករបានចំនួន ១៣៦ ៤៩៩តោន កើនជាង២២%

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តួលេខពីក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទបង្ហាញថា ​​ការនាំចេញអង្កររបស់កម្ពុជា មានកំនើនគួរអោយកត់សំគាល់ គឺបាននាំចេញជាង 86000តោន នៅក្នុងខែកុម្ភៈ 2020 ដែលកើនជាង 35000តោន ធៀបទៅខែ មករាឆ្នាំ2020។ តួលេខបង្ហាញថា ​​សរុបក្នុងរយះពេល 2ខែ ឆ្នាំ 2020 កម្ពុជានាំចេញអង្ករបានចំនួន 136 499តោន កើនជាង 22% បើធៀបទៅ 2ខែដើមឆ្នាំ 2019។ ក្នុងរយះពេល 2ខែដើមឆ្នាំនេះគឺ ប្រទេសចិនបានស្រូបយក 37% សហគមន៍អឺរ៉ុបរួមទាំងអង់គ្លេស 30% ប្រទេសនៅក្នុងបណ្តារសហគមន៍អាស៊ាន 18% និងបណ្តាគោលដៅផ្សេងមានជាង14%។ លើសពីនេះតួលេខដដែល​​បង្ហាញថា ​​​បើយើងក្រឡេកមើលកំណើនក្នុងខែកុម្ភៈដូចគ្នានេះ 2020 ជាមួយ2019 យើងឃើញថា កំនើន ទៅអ៊ឺរ៉ុប កើន 126% កើនពី 10080 តោន ទៅ 22753តោន។ទីផ្សារប្រទេសចិន កើន33% ពី 27186 តោនទៅ 360​85តោន ទីផ្សារក្នុងប្រទេសអាស៊ាន 119% កើនពី 8825តោនទៅ 19347 តោន និងទីផ្សារផ្សេងកើន ពី6770តោន 7864​តោន។​ ជារួមសំរាប់ខែកុម្ភៈ2020កើន 63% ធ...
ប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភានិងសមាជិក​​​​ទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភានិងសមាជិក​​​​ទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដឹលនាំ ដោយ លោក លូ គឹមឈុន បានទទួលស្វាគមន៍ លោក គង់ សារាជ ប្រធានគណកម្មាការ រួមនិងអនុប្រធាន សមាជិកគណៈកម្មការទី ៩នៃព្រឹទ្ធសភា នៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២០នេះ។ លោក លូ គឹមឈុន បាន បានថ្លែងថា« ក្នុងដំណើរបេសកម្មនៅខេត្តព្រះសីហនុយើងខ្ញុំជាថ្នាក់ដឹកនាំកំពង់ផែផ្ទាល់ សូមថ្លែងអំណរគុណដល់ ប្រធានគណកម្មាការ រួមនិងអនុប្រធាន សមាជិកគណៈកម្មការទី ៩នៃព្រឹទ្ធសភាមកទស្សនកិច្ចនៅទីនេះ ហើយ​យើងដឹងថា ដើម្បីក្លាយជាមជ្ឈមណ្ឌលចែកចាយឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា ស្របតាមចក្ខុវិស័យរបស់ខ្លួន កសស បាននឹងកំពុងខិតខំបង្កើនគុណភាពសេវាកម្មអោយកាន់តែប្រសើរឡើង»។ លើសពីនេះ តាមរយៈការបំពាក់បន្ថែមនូវគ្រឿងចក្រទំនើបៗ ការពង្រឹងសមត្ថភាព និយោជិតកម្មករ ព្រមទាំងការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិ សំដៅបង្កើនល្បឿនប្រតិបត្តិការ និងកាត់បន្ថយហានិភ័យនានា ក៏ដូចជាពេលវេលារបស់អតិថិជន និងអ...
ដំណឹងល្អ!ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន២០% និង៧០%ទៀតកំពុងដោះស្រាយផលប៉ះពាល់

ដំណឹងល្អ!ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន២០% និង៧០%ទៀតកំពុងដោះស្រាយផលប៉ះពាល់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
យោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និង ដឹកជញ្ជូនអះអាងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន​២០% ហើយ ដោយឡែក ចំពោះការដោះស្រាយនូវ ផលប៉ះពាល់រួចរាល់៧០% ដែលគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២០​ខាងមុខ ។ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់ការ​សាង​សង់មុន គម្រោងកំណត់ (ខែកញ្ញា ឆ្នាំ២០២២) ដោយសារក្រុមហ៊ុនមានកម្លាំង និងសម្ភារគ្រប់គ្រាន់ និងរាជរដ្ឋាភិបាលបានដោះស្រាយផលប៉ះពាល់ ឆាប់រហ័សជាងការរំពឹងទុក ។ លោក យិត បុណ្ណា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ក្នុងឱកាសចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាព​សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ លើកឡើងថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ បានសហការគ្នាយ៉ាងរឹងមាំ ក្នុងការពន្លឿនការសាងសង់នេះ ជាក់ស្ដែងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសិក្សា និងដោះស្រាយផលប៉ះពាល់បាន ៧០% និ...
CEO Master Clubនិងមូលនិធិសិក្ខាសាលាសប្បុរសធម៌បរិច្ចាគថវិកាជាង៣៨ លានជូនមូលនិធិគន្ធបុប្ជា

CEO Master Clubនិងមូលនិធិសិក្ខាសាលាសប្បុរសធម៌បរិច្ចាគថវិកាជាង៣៨ លានជូនមូលនិធិគន្ធបុប្ជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្នុងសកម្មភាពសប្បុរសធម៌ ជួយសង្រ្គោះជីវិតកុមារកម្ពុជា កាល​ពី​​​ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ស្ថាបនិកCEO Master Club នៃ វិទ្យាស្ថានស៊ីអ៊ីអូ តំណាងស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងនិងតំណាងលោក គ្រូ ឃឹម សុខហេង បាននាំយកមូលនិធិ ៣៨,០៤៧,៥០០ រៀល បរិច្ចាគជូនដល់មូលនិធីមន្ទីរពេទ្យគន្ធបុប្ជាកម្ពុជា ដែលទទួលផ្ទាល់ដោយ លោក​​​ នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា។ លោក ជា លីសែ តំណាងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានថ្លែងថា មូលនិធិជាង ៣៨ លានរៀននេះ បានកើតពីការរួមរវាងមូលនិធិពីសិក្ខាសាលាសប្បុរសធម៌ប្រចាំ២០២០ នៅប្រទេសកូរ៉េខាងត្បូង និងពីសមាជិកគ្រួសារ CEO Master Club។ លោកបន្តទៀត​​​ ក្នុងឆ្នាំ២០២០ នេះជាលើកទីមួយដែលស្ថានទូតកម្ពុជាជាមួយ CEO Master Club និង LSI បានសហការគ្នារៀបចំសិក្ខាសាលាសប្បុរសធម៌នៅប្រទេសកូរ៉េខាងត្បូង ដើម្បីកៀរគរប្រមូលថវិកាសម្រាប់មូលនិធ...
សម្តេចតេជោផ្ញើសារ អបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២២ ឆ្នាំ២០២០ !

សម្តេចតេជោផ្ញើសារ អបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២២ ឆ្នាំ២០២០ !

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្ញើសារ ក្នុង​​ ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀប​ចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើងដែលបានបន្សល់ទុក នូវមរត​កវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ។ សម្តេចតេជោរបានរំលឹកថា ​ការប្រារព្ធវប្បធម៌ជាតិ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេក​ទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរំលឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារ ឲ្យសិ្ថតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជាតិនៅព្រះរាជាណាចក្រកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ៕...
ខណៈអាមេរិកបារម្ភពីការឆ្លងវីរុសខូវីដ-១៩នៅកូរ៉េខាងត្បូង កូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់

ខណៈអាមេរិកបារម្ភពីការឆ្លងវីរុសខូវីដ-១៩នៅកូរ៉េខាងត្បូង កូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ខណៈដែលមេដឹកនាំរបស់សហរដ្ឋអាមេរិកកំពុងព្រួយបារម្ភពីការឆ្លងរាលដាលវីរុស​ខូ​វីដ​-១៩ដល់កងទ័ពរបស់ខ្លួនដែលឈរជើងនៅកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់ប្រភេទចំនួន​២គ្រាប់នៅថ្ងៃចន្ទ ទី០២ ខែមីនានេះ ។ ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបាននិយាយថា ការបាញ់មីស៊ីល២គ្រាប់នេះ ទំនងជាកូរ៉េខាងជើងចង់ផ្ញើសារទៅកាន់​​សហរដ្ឋអាមេរិកកុំអោយព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ខ្លាំងពេកដោយភ្លេចគិតពីការចរចាក្នុងការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ដែលកិច្ចចរចាត្រូវបានជាប់គាំងចាប់តាំងពីដើមឆ្នាំ២០១៩កន្លងមក ។ កូរ៉េខាងជើងបានបាញ់មីស៊ីលទាំងពីរគ្រាប់នេះចេញពីតំបន់ Wonsan ភាគខាងកើតនៃប្រទេសនេះ និងមីស៊ីលបានហោះ​ហើរ​សំដៅទៅកាន់ដែនទឹកនៅសមុទ្រខាងកើតរបស់ប្រទេសជប៉ុន ប៉ុន្តែមិនបានធ្លាក់ចូលទៅក្នុងដែនទឹករបស់ប្រទេសជ​ប៉ុន​ទេ ៕...
ចំនួនមនុស្សស្លាប់កើនឡើងដល់៣១១៤នាក់ដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក

ចំនួនមនុស្សស្លាប់កើនឡើងដល់៣១១៤នាក់ដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា ចំនួនមនុស្សបាត់បង់ជីវិតដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន៣១១៤នាក់ហើយ គិតត្រឹមថ្ងៃអង្គារ ទី០៣ ខែមីនានេះ ដែលជាកំណើនកើនឡើងខ្ពស់នៅឡើយ ។ ប្រភពដដែលបានបន្តថា កំណើនមនុស្សដែលបានឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ចំនួន៩០៣៧០នាក់ហើយដែរ ខណៈដែលកំណើនមនុស្សដែលបានជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ចំនួន៤៨០០២នាក់ផងដែរ ។ សូមបញ្ជាក់ជូនថា ទាំងមនុស្សស្លាប់ មនុស្សឆ្លង និងមនុស្សដែលបានជាសះស្បើយពីរីរុសនេះ គឺភាគច្រើនបំផុតនៅប្រ​ទេស​​​ចិន ប៉ុន្តែកំណើនមនុស្សឆ្លងនៅប្រទេសចិនបានថយចុះហើយ ដោយករណីឆ្លងនៅបណ្តាប្រទេសក្រៅពីប្រទេសចិន បាន​​កើន​​​​​​​​​​​ឡើងខ្ពស់ទៅវិញ ៕...
សម្តេចតេជោ«យើងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona)»

សម្តេចតេជោ«យើងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona)»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, ថៃ, វៀតណាម និងម៉ាឡេហ្សី។ អាការៈរោគគឺមាន ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគអោយបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។ មកទល់ពេលនេះ វីរុស Corona មិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ។ ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្គែន (Scan) រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្ក...
ក្រុមកីឡាករបាល់ទាត់យុវជនក្រសួងការងារលើកពានទៀតហើយ!

ក្រុមកីឡាករបាល់ទាត់យុវជនក្រសួងការងារលើកពានទៀតហើយ!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សូមអបអរសាទរ ក្រុមកីឡាករបាល់ទាត់យុវជនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបានពានរង្វាន់លេខ១ ជាជើងឯក ក្នុងការប្រកួតបាល់ទាត់ពាន់រង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៧ ប្រចាំឆ្នាំ ២០១៩ ដោយធ្វើការប្រកួតឈ្នះ ក្នុងវគ្គផ្តាច់ព្រ័ត្រ លើក្រុមកីឡាករបាល់ទាត់យុវជនក្រសួងសុខាភិបាល ក្នុងលទ្ធផល ៥-៣។ នេះចាត់ទុកជាលើកទី៣ហើយ សម្រាប់ក្រុមកីឡាករបាល់ទាត់យុវជនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានគ្រងជាជើងឯកពានរង្វាន់លេខ១ ក្នុងការប្រកួតបាល់ទាត់ពាន់រង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន កន្លងមក គឺក្នុងឆ្នាំ២០១៦ ឆ្នាំ២០១៨ និងឆ្នាំ២០១៩នេះ៕  ...
ម្ចាស់អាជីវកម្មជាង70នាក់ទទួលបានការពង្រឹងសមត្ថភាពលើជំនាញបង្កើតគោលការនិងនីតិវិធីការងារស្ដង់ដារ

ម្ចាស់អាជីវកម្មជាង70នាក់ទទួលបានការពង្រឹងសមត្ថភាពលើជំនាញបង្កើតគោលការនិងនីតិវិធីការងារស្ដង់ដារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សហគ្រិននៅកម្ពុជាប្រមាណជាង70នាក់ បានចូលរួមពង្រឹងសមត្ថភាពលើជំនាញបង្កើតគោលការនិងនីតិវិធីការងារ​ស្ដង់​ដារ បង្វឹកផ្ទាល់ដោយ លោក លី ប៊ុនរិទ្ធ នាយកនាយកដ្ឋានប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងរយៈពេល០២ ថ្ងៃចាប់​ពីថ្ងៃ​ទី២៩កុម្ភៈ-០១មីនា ឆ្នាំ២០២០ នៅ Dyvith Hotel នៃរាជធានីភ្នំពេញ។ នៅក្នុងកម្មវិធីនោះ គ្រូបង្វឹករូបនេះ បានបណ្ដុះស្មារតី និងពង្រឹងភាពស្ទាត់ជំនាញដល់សហគ្រិនដែលបានចូលរួមឱ្យស្វែងយល់យ៉ាងច្បាស់អំពីតួនាទីថ្នាក់ដឹកនាំ ការកំណត់ស្ដង់ដារលើ១៩ចំណុចក្នុងស្ថាប័ន និងផ្នែកដែលត្រូវមានគោលការនិងនិតិវិធីការងារស្តង់ដារហើយលើសពីនេះក៏មានការបង្វឹកតាមវីដេអូពីស្ថាបនិកឆ្នើមលោក អោម សេង បូរ៉ា ផងដែរ។ គិតមកត្រឹមខែកុម្ភៈឆ្នាំ២០២០នេះ CEO Master Club មានវត្តមានក្នុងវិស័យបណ្ដុះបណ្ដាលជាង10ឆ្នាំមកហើយ ដែលបាន​ជួយ​សហគ្រិនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិត ចំនួនជាង ១,១៧៦នាក់ ដែលគ្រប់គ្រងអាជីវកម្ម​ប្រ...