ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សមាជិកសភាជប៉ុនកោតសរសើរកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សបំផុត

សមាជិកសភាជប៉ុនកោតសរសើរកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សបំផុត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួបពិភាក្សាការងារជាមួយ លោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO)សមាជិកសភាជប៉ុននៅវិមានសន្តិភាពព្រឹកថ្ងៃព្រហស្បត៍ទី១៦ ខែមករា ឆ្នាំ២០២០នេះ។ លោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) បានគោរពជម្រាបជូន សម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកធ្លាប់បានជួបជាមួយសម្តេចតេជោកាលពីឆ្នាំ២០០៧ ហើយលោកបានពិនិត្យឃើញថា «កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សបំផុត»។ ជាមួយគ្នានេះ លោកបានគោរពជម្រាបជូន សម្ដេចតេជោបន្តថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ ១)គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍនប្លុកឆេងនៅកម្ពុជា។ ការអភិវឌ្ឍប្លុកឆេង (Blockchain)នៅកម្ពុជានេះ លោកបានបញ្ជាក់ថា«បើសិនដាក់ឲ្យដំណើរការរួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយដែលដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ»។ គោលដៅទី២ គឺលោក មកធ្វើក...
ឆ្នាំ២០២០និងឆ្នាំបន្ទាប់សេដ្ឋកិច្ចកម្ពុជាមិនមានវិបត្តិអ្វីកើតឡើងនោះទេ នឹងបន្ត​​​មានភាពរឹងមាំ

ឆ្នាំ២០២០និងឆ្នាំបន្ទាប់សេដ្ឋកិច្ចកម្ពុជាមិនមានវិបត្តិអ្វីកើតឡើងនោះទេ នឹងបន្ត​​​មានភាពរឹងមាំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឍមណ្ឌលសិក្សាភាសាចិននៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងបញ្ជាក់ថា ក្នុងស្ថានភាពដូចពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជាមិនមានវិបត្តិអ្វីកើតឡើងនោះទេ គឺរឹតតែរឹងមាំថែមទៀត ដោយសារតែមានការចាប់ដៃគូរជាមួយអាមេរិក និងកូរ៉េ ដែលប្រទេសទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈក្រុមហ៊ុនកូរ៉េនិងក្រុមហ៊ុនវិនិយោគផ្សេងៗទៀត។ លោកបណ្ឌិតបានពន្យល់ថា ចំណុចល្អ ការរៀបចំខ្លួនរបស់រាជដ្ឋាភិបាលលើប្រពន្ធយកពន្ធឬអនុគ្រោះពន្ធធ្វើតែ១ឆ្នាំម្តងទេលើកនេះ និងការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា ហើយក្រៅពីនេះ មានការវិនិយោគរោងចក្រតម្លើងរថយន្ត ដែលជាការបង្វែទិសដៅសេដ្ឋកិច្ចពីការផលិតធម្មតាឲ្យមានការផលិតតាមបែបទំនើបនិងមានតម្លៃបន្ថែមសម្រាប់ជាតិ។ លោកបណ្ឌិតចាត់ទុកថា« ទីផ្សារអចលនមានការប្រែប្រួលទៅតាមកម្លាំងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ កាលណាប្រជាជនមានការងារធ្វើមានចំណូល ផុតការព្រួយបារម្ភគឺ ទីផ្ស...
ទីបំផុត លោក ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយ ​​មហាយក្សចិន

ទីបំផុត លោក ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយ ​​មហាយក្សចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក លីវហឺ ថ្នាក់ដឹកនាំចរចាពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន និងលោកប្រធានាធិបតី អាមេរិក លោក ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មដំណាក់កាលទី១ នៅថ្ងៃទី ១៥ ខែមករា នាទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានការខ្វែងគំនិតគ្នាអស់រយៈពេល ២៣ ខែ និងឆ្លងកាត់កិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់ផែ្នកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចំនួន១៣វគ្គរួចមកហើយ។ នៅចុងក្រោយបំផុតនេះ ភាគីទាំងពីរ ចិននិងអាមេរិក បានសម្រេច”បញ្ចប់ជម្លោះ”ដោយបានបោះជំហានដ៏រឹងមាំមួយ សម្រាប់ឆ្ពោះទៅរកការដោះស្រាយបញ្ហាជម្លោះស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក។ កិច្ចព្រមព្រៀងនេះ គឺសមស្របនឹងផលប្រយោជន៍ទាំងសងខាងរវាងចិននិងអាមេរិក ព្រមទាំងពិភពលោក ហើយនឹងជំរុញសន្តិភាពនិងវិបុលភាពពិភពលោក។ កិច្ចព្រមព្រៀងដំណាក់កាលទីមួយនេះ មាន៩ មាត្រា ផ្តោតលើ កម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា ផលិតផលម្ហូបអាហារនិងផលិតផលកសិកម្ម សេវាកម្ម ហិរញ្ញវត្ថុ អត្រាប្ត...
កម្ពុជាចូលរួមការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេ

កម្ពុជាចូលរួមការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប្រ៊ុយណេ៖ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងផ្នែកឯកជន ចូលរួមតាំងពិព័រណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ (Travex 2020) នាឱកាសនៃវេទិកាទេសចរណ៍ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេ។ ការតាំងពិព័រណ៍ទេសចរណ៍អាស៊ាននេះរៀបចំឡើងជារៀងរាល់ឆ្នាំ ស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ មានតំណាងក្រុមហ៊ុននិងប្រតិបត្តិករនៃអាស៊ាន និងអន្តរជាតិ ចូលរួមសរុបប្រមាណ ៧៥០នាក់ ក្នុងនោះមានស្តង់ពិព័រណ៍ (Booths) ២៥០ និងអ្នកលក់ (Sellers) ចំនួន២៥០ក្រុមហ៊ុន និងអ្នកទិញ (Buyers) ចំនួន១៥០ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយ និងបង្កើតទំនាក់ទំនងធុរកិច្ច។ ជាមួយគ្នានេះដែរ កម្ពុជាមានការចូលរួមពីក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ចំនួន ០៣ក្រុមហ៊ុន និងសណ្ឋាគារ១ ៕    ...
អ៊ីរ៉ង់ព្រមានកងទ័ពបរទេសឲ្យដកខ្លួនចេញពីតំបន់មជ្ឈិមបូព៌ាជាបន្ទាន់

អ៊ីរ៉ង់ព្រមានកងទ័ពបរទេសឲ្យដកខ្លួនចេញពីតំបន់មជ្ឈិមបូព៌ាជាបន្ទាន់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក ហានសាន រ៉ូហានី (Hassan Rouhani) បានព្រមាននៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករានេះ ឲ្យកងទ័ពបរទេសដកខ្លួនចេញពីតំបន់មជ្ឈិមបូព៌ាជាបន្ទាន់ បើមិនដូច្នេះទេ កងទ័ពបរទេសទាំងនោះនឹងមានគ្រោះថ្នាក់ ។ នេះបើតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ អាល់ចាហ្ស៊ីរ៉ា (Aljazeera) របស់ប្រទេសកាតា ។ ការព្រមានរបស់លោក ហានសាន រ៉ូហានី មិនបានលើកឡើងចំឈ្មោះពីកងទ័ពរបស់ប្រទេសណាមួយនៅតំបន់មជ្ឈិមបូព៌ានោះទេ ។ ប៉ុន្តែប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ទំនងជាសំដៅលើកងទ័ពរបស់សហរដ្ឋអាមេរិក និងកងទ័ពរបស់អង្គការណាតូ ដែលកំពុងដាក់ពង្រាយនៅក្នុងប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា មាននៅប្រទេសអារ៉ាប៊ី សាអូឌីត កាតា អារ៉ាប់រួម អូម៉ង់ និងប្រទេសគុយវ៉ែតជាដើម ។ ក្រុមអ្នកតាមដាននយោបាយនៅតំបន់មជ្ឈិមបូព៌ា បានលើកឡើងថា ថ្វីត្បិតតែភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែការប៉ះទង្គិចគ្នាដោយយោធារវាងប្រទេសទាំងពីរ...
វិស័យព័ត៌មានជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមថែរក្សាសន្តិភាពនិងការអភិវឌ្ឍ

វិស័យព័ត៌មានជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមថែរក្សាសន្តិភាពនិងការអភិវឌ្ឍ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានកោតសរសើរប្រព័ន្ធផ្សព្វផ្សាយទាំងផ្នែករដ្ឋ និងឯកជន ដែលបានចូលរួមយ៉ាងច្រើនក្នុងការផ្សព្វផ្សាយព័ត៌មានពិតប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ កាលពីម្សិលថ្ងៃទី ១៤ មករា នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និង ពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៤នៅពិព័រណ៍កោះពេជ្រសម្តេចតេជោថាក្នុងដំណើរការរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈការចូលរួមអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ និង ភូមិឃុំមានសុវត្ថិភាព ក្នុងការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាក្មេងទំនើង បញ្ហាល្បែងស៊ីសង បញ្ហាគ្រឿងញៀន និងបញ្ហាប្លន់ប្រដាប់អាវុធ។ល។ វិស័យសារព័ត៌មានពិតជាមានសារៈសំខាន់ណាស់ និងជាដៃគូដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលនិងស្ថាប័នសាធារណៈដែលត្រូវតែបន្តធ្វើជាដៃគូបន្តទៀតជាមួយគ្នា។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ជាបទបញ្ជា...
សម្តេចតេជោ ហ៊ុន សែន ផ្តល់មេធាវីជួយការពារកី្តដល់អ្នកសារព័ត៌មានមានក្រមសីលធម៍

សម្តេចតេជោ ហ៊ុន សែន ផ្តល់មេធាវីជួយការពារកី្តដល់អ្នកសារព័ត៌មានមានក្រមសីលធម៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃកម្ពុជា មានការព្រួយបារម្ភចំពោះបងប្អូនអ្នក យកព័ត៌មានមួយចំនួនតូចជាពិសេសមកពីបណ្តាញសង្គមហ្វេសបុគ (facebook) ដែលតាំងខ្លួនធ្វើជាចៅកែខ្លួនឯង ចាងហ្វាងនិពន្ធខ្លួនឯង ជាអ្នកថតខ្លួនឯង និងជាអ្នកផ្សាយខ្លួនឯង ហើយចាប់បផ្តើមចេញព័ត៌មានជេរបញ្ចោរ អសីលធម៌ បំពានសិទ្ធិ និងប៉ះពាល់សេចក្តីថ្លៃថ្នូរបស់អ្នកដទៃ។ ក្នុងឱកាសសំណេះក្នុងឱ និង ពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌ មានលើកទី៤ នៅពិព័រណ៍កោះពេជ្រ ថ្ងៃទី ១៤ មករា ឆ្នាំ២០ ២០ ម្សិលមិញនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើសុំឲ្យអ្នកសារព័ត៌មានទាំងអស់ត្រូវមានវិជ្ជាជីវៈ និងមានក្រមសីលធម៌ខ្ពស់សមជាអ្នកសារព័ត៌មានអាជីព គឺរាល់នូវការចេញព័ត៌មានត្រូវតែពិតដែលឆ្លុះបញ្ជាំងពីភាពពិតប្រាកដកនៅក្នុងសង្គម។ ប្រសិនបើចង់អោយអ្នកដទៃគោរពសិទ្ធិអ្នកសារព័ត៌មាន លុះត្រាតែអ្នកសារព័ត៌មានខ្លួនឯងគោរពសិទ្ធិអ្នកដទៃដូចគ្នា ព្រោះសិទ្ធិសេរីភាព និងផ្ល...
សាស្រ្តាចារ្យ និងនិស្សិតមកពីសហរដ្ឋអាមេរិក មកស្វែងយល់ពីវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

សាស្រ្តាចារ្យ និងនិស្សិតមកពីសហរដ្ឋអាមេរិក មកស្វែងយល់ពីវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតិឲ្យក្រុមសាស្រ្តាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ Cornell និងសាកលវិទ្យាល័យរដ្ឋញូវយ៉ក-Buffalo State សហរដ្ឋអាមេរិក មកសិក្សាស្វែងយល់ពីតួនាទី ភាៈកិច្ច និងបទពិសោធន៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហានានារបស់កម្មករនិយោជិត ការបង្កើតឱកាសការងារ ការផ្តល់កិច្ចគាំពារសង្គម និងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជា ជីវៈ ព្រមទាំងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញក្នុងការឆ្លើយតបចំពោះតម្រូវការងារទីផ្សារការងារ ជាពិសេសការបង្កើនធនធានមនុស្សដែលមានជំនាញខ្ពស់។ នៅក្នុងជំនួបនេះ ក្រុមសាស្ត្រាចារ្យ និងនិសិ្សតដែលកំពុងសិក្សាលើឯកទេសខាង ទំនាក់ទំនងវិជ្ជាជីវៈ និងទំនាក់ទំនងអន្តរជាតិ មកពីសកលវិទ្យាល័យទាំងពីរនេះ បានសំដែងនូវចំណាប់អារម្មណ៍ និងកោតសរសើរចំពោ...
លោកឧកញ៉ា សុង សារ៉ន និងសហការីពិនិត្យមើលការប្រមូលផលរបស់សហគមន៍កសិកម្មកំពង់ប្រាសាទស្រុកបាធាយខេត្តកំពង់ចាម

លោកឧកញ៉ា សុង សារ៉ន និងសហការីពិនិត្យមើលការប្រមូលផលរបស់សហគមន៍កសិកម្មកំពង់ប្រាសាទស្រុកបាធាយខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ ស្រូវអង្ករកម្ពុជា និងលោក យន់ សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាល កាលពីថ្ងៃច័ន្ទទី 13 ខែ មករា ឆ្នាំ 2020 បានចុះពិនិត្យការប្រមូលផលរបស់ សហគមន៍កសិកម្មកំពង់ប្រាសាទមានទីតាំងនៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលកំពង់ប្រមូលផលស្រូវប្រាំងពូជសែនក្រអូប។ សហគមន៍អភិវឌ្ឍន៍កសិកម្មកំពង់ប្រាសាទ ដែលមានសមាជិកផលឹតស្រូវ ពូជសែនក្រអូបចំនួន26 គ្រួសារ លើផ្ទៃដី ចំនួន 56.41 ហិតា ដែលក្នុងនោះទិន្នផលមួយហិតាបានចំ​នួន 5 តោន ហើយទិន្នផលសរុប ស្នើរ 282 តោន។ លោកឧកញ៉ា សុង សារ៉ន បញ្ជាក់ថា ដើម្បីជួយលើកកំពស់ដល់យន្តការកិច្ចសន្យាកសិកម្ម និងមានសំណូមពរពីសហគមន៍ រោងម៉ាស៊ីនកិនស្រូវ Amru rice បានទទួលទិញ​​ពី​សហ​គមន៍ទាំងអស់ ក្នុងតំលៃមួយគីឡូ 1190រៀល ទោះបីសហគមន៍មិនបានចុះកិច្ចសន្យាពីដើមទីមកក៏ដោយ តែជាចំនុចចាប់ផ្តើមសំរាប់រដូវការក្រោយទៀត ហើយតំលៃនេះគឺថ្លៃជាថទីផ្សារ ដែលឈ្មួញអោយ ចំនួន 100 ទៅ 150 ល។ ប្រធានស...
លោកថោង ខុន ថា៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក មានបំណងជួយលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរនៅកម្ពុជា

លោកថោង ខុន ថា៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក មានបំណងជួយលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រុយណេ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រតិភូកម្ពុជា បានជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលដឹកនាំដោយ លោក Michael W. Michilak អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ។ ក្នុងឱកាសចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាននៅប្រទេសព្រុយណេ កាលពីថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២០ ។ លោករដ្ឋមន្ត្ក្រីក្រសួងទេសចរណ៍បានជម្រាបប្រតិភូ US-ABC ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាធានាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពទូទាំងប្រទេស ដែលជាកត្តាមូលដ្ឋានគ្រឹះ និងជាសក្តានុពលទេស ចរណ៍ដ៏សំខាន់មិនអាចខ្វះបាន ព្រមទាំងជាកាលានុវត្តភាពក្នុងការវិនិយោគទុននៅកម្ពុជា។ លោក Michael W. Michilak បានឲ្យដឹងថា ដើម្បីជំរុញការអនុវត្តស្តង់ដាទេស ចរណ៍ អាស៊ាន និងស្តង់ដាទេសចរណ៍កម្ពុជាក្នុងក្របខណ្ឌអាស៊ាន និងកិច្ចសហប្រតិបត្តិការឧបតោភាគី US-ABC នឹងជួយកម្ពុជាក្នុងការគ្រប់គ្រងឧ...