ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រាជរដ្ឋាភិបាល​ស្នេីរដ្ឋសភាផ្លាស់ប្ដូរ រដ្ឋមន្ត្រី៥ក្រសួង និងតែងតាំងទេសរដ្ឋមន្រ្តី៥រូប

រាជរដ្ឋាភិបាល​ស្នេីរដ្ឋសភាផ្លាស់ប្ដូរ រដ្ឋមន្ត្រី៥ក្រសួង និងតែងតាំងទេសរដ្ឋមន្រ្តី៥រូប

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
រាជរដ្ឋាភិបាល​ ស្នេីរដ្ឋសភាផ្លាស់ប្ដូរ រដ្ឋមន្រ្តីក្នុងក្រសួងចំនួន៥ និងតែងតាំង ទេសរដ្ឋមន្រ្តី៥រូប។ សូមអានសំណើររបស់សម្តេចតេជោ ហ៊ុន សែន ៖
ប៉ូលិសអន្តោប្រវេសន៍ជប៉ុន​​ឆ្មក់ចាប់ខ្លួនមេខ្លោងនាំសិក្ខាកាមឲ្យ​​ធ្វើការដោយ​​​ខុសច្បាប់

ប៉ូលិសអន្តោប្រវេសន៍ជប៉ុន​​ឆ្មក់ចាប់ខ្លួនមេខ្លោងនាំសិក្ខាកាមឲ្យ​​ធ្វើការដោយ​​​ខុសច្បាប់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តាមការស៊ើបអង្កេតរបស់ក្រសួងយុត្តិធ៌មបានអោយដឹងថា មានជនបរទេស ដែលរស់នៅខុសច្បាប់នៅប្រទេសជប៉ុនជាង ៦ម៉ឺននាក់ ហើយ​​​ក្រុមស៊ើបអង្កេតរបស់អន្តោប្រវេសន៍ជប៉ុនបានទទួលទទួលព័ត៌មានថា« មានសិក្ខាកាមខុសច្បាប់ធ្វើការនៅរោងចក្រផលិតអាហារមួយកន្លែងរួចក៏បានចុះទៅពិនិត្យនៅកន្លែងកើតហេតុរោងចក្រនោះមានជន​​​​ជាតិខ្មែរ ប្រុសស្រី ៩នាក់»។ មន្រ្តីនិយាយថា ពួកគេបានទៅធ្វើជាសិក្ខាកាមនៅជប៉ុនហើយរត់គេចទៅធ្វើការនៅរោងចក្រនោះហើយពួកគេត្រូវបានឃាត់ខ្លួនពីបទរំលោភច្បាប់អន្តោប្រវេសន៍។ ពួកគេទាំង ៩នាក់នោះ រត់គេចខ្លួនដោយរបៀបណា ? គឺនៅពីក្រោយនោះមេខ្យល់នាំសិក្ខាកាមអោយរត់គេចទៅធ្វើការខុសច្បាប់ ។ ប៉ូលិសអន្តោប្រវេសន៍លើកឡើងថា ពួកគេបានទាក់ទងគ្នាតាម បណ្តាញសង្គម (ហ្វេសបុក )ហើយមេខ្យល់បានណែនាំពួកគេអោយធ្វើការកន្លែងដែលមិនពិនិត្យឯកសារស្នាក់នៅសិក្ខាកាមអោយបានច្បាស់លាស់និងទទួលបានកំរៃជើងសារប្រហែល២៤០០ដុល្លារ ។ មេខ្យល់នោះ មានប្រពន្ធនៅប្រទេសខ្មែរអាយុ ២៧ឆ្នាំហើយមេខ្...
លោក ឧកញ៉ា ស្រី វុទ្ធី និងលោកឧកញ៉ា សូ ងួន ជំពាក់បំណុលពន្ធរបស់រដ្ឋមិនទាន់មកទូទាត់

លោក ឧកញ៉ា ស្រី វុទ្ធី និងលោកឧកញ៉ា សូ ងួន ជំពាក់បំណុលពន្ធរបស់រដ្ឋមិនទាន់មកទូទាត់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច​និងហិររញ្ញវត្ថុ​​​បានសរសេរលិខិតពីរច្បាប់​​ចុះថ្ងៃទី២៥ ខែមីនានេះទៅឧកញ៉ា​​២ រូប ដែលរងការចោទថា ​​​​ជំពាក់បំណុលរបស់រដ្ឋ ហើយរហូតមកដល់ពេលនេះមិនទាន់មកទូទាត់នៅឡើយទេ។​​​ លោកឧកញ៉ាល្បីឈ្មោះនៅកម្ពុជា​​ខាងលើទី១ គឺ លោកឧកញ៉ា ស្រី វុទ្ធី នាយកក្រុមហ៊ុន ងួន វុទ្ធី ត្រេឌីង ឌីវើឡូបមិន ខបផូរ៉េហ្សិន និងទី២ លោកឧកញ៉ា សូ ងួន នាយក្រុមហ៊ុន សូ ងួន ដឹកជញ្ជូននិងសេវាអាហរ័ណនីហរ័ណ ក្នុងកម្មវត្ថុ ដូចគ្នាគឺ «អញ្ជើញក្រុមហ៊ុនទាំងពីរនេះ មកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ»។​​​ លិខិតលោក គង់ វិបុលសង្គត់ធ្ងន់ថា« ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមកអគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញឧកញ៉ានាយកក្រុមហ៊ុន ដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញ ជូនដល់អាសយដ្ឋានក្រុម...
រដ្ឋសភានឹងកោះប្រជុំជាវិសាមញ្ញនៅថ្ងៃទី៣០មីនាដើម្បីពិនិត្យនិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

រដ្ឋសភានឹងកោះប្រជុំជាវិសាមញ្ញនៅថ្ងៃទី៣០មីនាដើម្បីពិនិត្យនិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋសភានឹងកោះប្រជុំជាវិសាមញ្ញនៅថ្ងៃទី៣០មីនាដើម្បីពិនិត្យនិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈ​កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ម្តងទៀត នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សប្តាហ៍ក្រោយនេះ តាមសំណើរបស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល៕...
អ្នកជំងឺវ័យ៥៧ឆ្នាំ ដែលបានផ្ទុកវីរុសកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយហើយ

អ្នកជំងឺវ័យ៥៧ឆ្នាំ ដែលបានផ្ទុកវីរុសកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កោះកុង ៖ អ្នកជំងឺវ័យ៥៧ឆ្នាំ ដែលបានផ្ទុកវីរុសកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយហើយ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ និង​​បានចេញពីមន្ទីរពេទ្យ និងវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញហើយ។ បុរសវ័យ៥៧ឆ្នាំបានសម្រាក និងទទួលការព្យាបាលអស់រយះពេលជាច្រើនថ្ងៃនៅក្នុងបន្ទប់ដាច់ដោយឡែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងបានធ្វើតេសលើសំណាកជាលើក​ទី៣ឃើញថាទទួលបានលទ្ធផលអវិជ្ជមាន ជាមួយគ្នានេះដែរ ។ លោកស្រី​អភិបាលខេត្តកោះកុង ក៏បានដឹកនាំក្រុមការងារចុះមកសួរសុខទុកអ្នកជំងឺវ័យ​៥៧ឆាំ្ន ដែលបានចេញពីមន្ទីរពេទ្យនាពេលនេះផងដែរ ។ ស្របពេលដែលអ្នកជំងឺវ័យ៥៧ឆ្នាំខាងលើ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយត្រូវបានអនុញ្ញាតអោយវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញនោះ។ លោកក៏បានថ្លែងកោតសរសើរពីការយកចិត្តទុកដាក់លះបង់ទាំងកម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យ ក្នុងការពិនិត្យនិងព្យាបាលយ៉ាងយកចិត្តទុកដាក់ចំពោះរូបលោក និងសូមផ្តាំផ្ញើរទៅដល់បងប្អ...
អាមេរិកស្វែងរកជំនួយពីមហាយក្សចិន ដើម្បីសង្គ្រោះប្រជាជនខ្លួន ពីមេរោគកូរ៉ូណា

អាមេរិកស្វែងរកជំនួយពីមហាយក្សចិន ដើម្បីសង្គ្រោះប្រជាជនខ្លួន ពីមេរោគកូរ៉ូណា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(ប៉េកាំង)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដើម្បីស្វែងរកលទ្ធភាពជួប្រជាជនអាមេរិក ដែលកំពុងតែរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយមេរោគកូរ៉ូណា។ យោងតាមការផ្សាយរបស់ទូរទស្សន៍ CGTN របស់ចិន បាឲ្យដឹងថា ពាក់ព័ន្ធនឹងនេះដែរ លោក ស៊ី ជិនភីង ក៏បានពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីរកវិធីការពារការឆ្លងរាលដាលនៃមេរោគកូរ៉ូណា។ គួររំលឹកដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើសុំការពិគ្រោះជាមួយប្រធានាធិបតី ចិន ដែលរហូតមកដល់ថ្ងៃនេះ មេរោគកូរ៉ូណា កំពុងវាយលុកសហរដ្ឋអាមេរិក ធ្វើអត្រាអ្នកស្លាប់កើនដល់៨៥០០០នាក់ និងមានឆ្លងជំងឺកូវីដ១៩ សរុបជាង ៨១,០០០នាក់៕...
លោក ឃួន ស្រេង ប្រាប់ឲ្យផ្អាកបណ្តោះអាសន្នសេវាដឹកជញ្ជូនរថយន្ដក្រុងនិងកាណូតដោយខ្លាចឆ្លងកូវីដ១៩

លោក ឃួន ស្រេង ប្រាប់ឲ្យផ្អាកបណ្តោះអាសន្នសេវាដឹកជញ្ជូនរថយន្ដក្រុងនិងកាណូតដោយខ្លាចឆ្លងកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ឃួន ស្រេង អភិបាករាជធានីភ្នំពេញ ជូនដំណឹធារណជននិង បានប្រាប់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ (City Bus) និងសេវាកាណូត (Taxi Boat) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ (City Bus)ដើម្បីការពារមេរោគកូវីដ១៩ (Covid-19)។វ សេចក្តីជូនដំណឹង របស់ លោក ឃួន ស្រេង បង្ហាញថា ជំងឺខូវីដ ១៩ (Covid-19) កំពុងរាតត្បាតនៅទូទាំងពិភពលោកហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញ ក្រសួងសុខាភិបាលបានរ (Covid-19)មួយចំនួន។ រាជរដ្ឋាភិបាលក៏បានចាត់វិធានការទប់ស្កាត់ករចម្លង និងការរីករាលដាលនៃមេរោគកូវីដ-១៩ (Covid-19) នេះផងដែរ។ ដូចនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងក្រ ការចម្លង និងការរីករាលដាលមេរោគកូវីដ-១៩ (Co vid-19) នៅរាជធារដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការផ្តល់សេវារថ យន្តក្រុង(City Bus)និងសេវាកាណូត (Taxi Boat) ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់ស្ថានការណ៍នៃមេរោគកូវីដ ១៩ (Covid-19)...
ទីក្រុងញូវយ៉កត្រៀមរថយន្តក្លាស្សេសពរាប់សិបគ្រឿងដើម្បីរក្សាសាកសពអ្នកជម្ងឺ covid-19

ទីក្រុងញូវយ៉កត្រៀមរថយន្តក្លាស្សេសពរាប់សិបគ្រឿងដើម្បីរក្សាសាកសពអ្នកជម្ងឺ covid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាមេរិក៖សញ្ញាអាក្រក់នៅអាមេរិកពាក់ព័ន្ធនិងកូវីដ-១៩បានចេញជារូបរាងហើយ ដោយរថយន្តក្លាស្សេធុនធំ រាប់សិបគ្រឿង ដែលអាចរក្សាសាកសពបានរាប់ពាន់សពបានចតនៅខាងក្រៅមន្ទីរពេទ្យបេឡាវូ (Bellevue )ទីក្រុងញូវយ៉ករងចាំដាក់សាកសពអ្នកជំងឺ​កូវីដ-១៩ ក្នុងករណីកន្លែងដាក់សពពេញណែន។ សារព័ត៌មាន ញូវយ៉កដេលី ញ៉ូវ បានផ្សាយថា សកម្មភាពខាងលើជាសញ្ញាអាក្រក់បំផុត ដល់ទីក្រុងនេះ ដោយអាចមានអ្នកស្លាប់ច្រើននាពេលខាងមុខ ។នៅពេលនេះមានអ្នកជំងឺធ្ងន់ មានច្រើនគ្មានសង្ឃឹមជួយសង្គ្រោះបានឡើយ ខណៈអ្នកឆ្លងថ្មីកើនឡើងកាន់តែច្រើន ។ ចំណែកកន្លែងរក្សាសាកសពនៅទីក្រុង នេះ អាចរក្សាបានប្រមាណ ៩០០នាក់ ។ មន្ត្រីក្នុង​តំបន់បានលើកឡើងនៅថ្ងៃទី២៧មីនានេះថា កន្លែងរក្សាសាកសពនៅទំនេរច្រើន ប៉ុន្តែយើងបង្ការ ជាមុនខ្លាចមានរឿងអាក្រក់កើតឡើង ។ រថយន្តក្លាស្សេនិមួយៗអាចរក្សាបានសាកសព៤៥នាក់ហើយរថយន្តក្លាស្សេនោះ អាចរក្សាសពបានរហូតដល់ទៅ៣៥០០សព។នៅរដ្ឋញូវយ៉កនិងទីក្រុងញូវយ៉កជាកន្លែងផ្ទុះ​កូ​វ...
អាមេរិកជាប់លេខ១នៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19 ច្រើនជាងគេ

អាមេរិកជាប់លេខ១នៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19 ច្រើនជាងគេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា សហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិនហើយ នៅថ្ងៃសុក្រ ទី២៧ ខែមិនានេះ និងបានឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19ច្រើនជាងគេ ដោយចិនបានឈរក្នុងលំដាប់លេខ២វិញ។ ក្នុងចំណោម៥ប្រទេសនៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19 ច្រើនជាងគេ គឺសហរដ្ឋអាមេរិកលេខ១មាន៨៣៦៧២ករណី ប្រទេសចិនលេខ២មាន៨១២៨៥ករណី អ៊ីតាលីលេខ៣មាន៨០៥៨៩ករណី អេស្ប៉ាញលេខ៤មាន៥៧៧៨៦ករណី និងប្រទេសអាល្លឺម៉ង់លេខ៥មាន៤៣៩៣៨ករណី។ គិតត្រឹមថ្ងៃសុក្រនេះដែរ កំណើននៃការឆ្លងវីរុស Covid-19សរុប នៅជុំវិញពិភពលោក បានកើនឡើងដល់៥២៩ ៦១៤ករណី ខណៈមនុស្សចំនួន២៣ ៩៧៦នាក់បានបាត់បង់ជីវិត និងអ្នកជំងឺវីរុស Covid-19 ចំនួន១២៣៣៨០នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ៕...
ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ីនិងអគ្គមហេស៊ីទ្រង់ដាក់ព្រះកាយនៅដាច់ដោយឡែក

ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ីនិងអគ្គមហេស៊ីទ្រង់ដាក់ព្រះកាយនៅដាច់ដោយឡែក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក អាម៉ាត់ ហ្វាឌីល សាមស៊ូឌីន (Ahmad Fadil Shams uddin) មន្ត្រីគ្រប់គ្រងព្រះរាជឃ្លាំងរាជវាំងម៉ាឡេស៊ី បានថ្លែងថា ព្រះមហាក្សត្រ និងអគ្គមហេសី របស់ប្រទេសនេះ បានដាក់ព្រះកាយអោយនៅដាច់ដោយឡែ បន្ទាប់ពីមន្ត្រីក្នុងរាជវាំងចំនួន៧នាក់ ត្រូវបានធ្វើតេស្តវ Covid-19 នៅថ្ងៃព្រហស្បតិ៍នេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ សេចក្តីប្រកាសដាក់ព្រះកាយអោយនៅដាច់ដោយឡែករបស់ព្រះមហាក្សត្រ និងអគ្គមហេសី ម៉ាឡេស៊ី ត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ ក្រោយពីលោកនាយករដ្ឋមន្ត្រី មូហ៊ីយីឌីន យ៉ាស៊ីន (Muhyiddin Yassin) បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយ ស្តីពីការស្វែងរកដំណោះស្រាយលើការឆ្លងរាលដាលនៃវីរុស Covid-19 ។ សូមបញ្ជាក់ជូនថា ចំនួនមនុស្សឆ្លងវីរុស Covid-19នៅបានកើនឡើងដល់ជិត១៨០០ នាក់ហើយ និងមនុស្សចំនួន២១នាក់បានបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមមួយនេះ ៕...