
ព្រឹកថ្ងៃទី២ប្រឡងបាក់ឌុប មានបេក្ខជន អវត្តមាន ចំនួន ១៨១៨ នាក់ និងមានបញ្ហាសុខភាព ៦៣នាក់
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដឹងថា ដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាព កើតឡើង ឬភាពមិនប្រក្រតីណាមួយ គួរឲ្យកត់សម្គាល់ឡើយ។ នៅថ្ងៃទី២នេះ មានបេក្ខជន អវត្តមាន ចំនួន ១៨១៨ នាក់ និងបេក្ខជនមានបញ្ហាសុខភាព ៦៣នាក់។
ក្រសួងអប់រំ បានលើកឡើងថា នាព្រឹកថ្ងៃទី២០សីហានេះ ដែលជាថ្ងៃទី២នៃដំណើរការប្រឡងបាក់ឌុប បើទោះបីមានភ្លៀងធ្លាក់ នៅតាមមណ្ឌលមួយចំនួន ក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តកោះកុង ។
ប៉ុន្តែដំណើរការសំណេរ នៅតែមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការក...