សម្តេចតេជោហ៊ុន សែន ដាក់ចេញនូវវិធានការដោះស្រាយបន្ទាន់ ចំពោះបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ
នៅក្នុងសារសំឡេងនោះសម្តេចតេជោបានមានប្រសាសន៍សង្កត់ធ្ងន់ថា ជូនថ្នាក់ដឹកនាំរបស់យើងនៅក្នុងគ្រុបប្រឆាំងកូវីត-19នេះ ហើយក៏ដូចជាពិសេសគឺអភិបាលខេត្ត ដែលជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីត-១៩នៅតាមខេត្ត។
យើងបានឃើញហើយថា អ្នកជំងឺរបស់យើងជួនកាលកន្លែងខ្លះមានការកើនឡើង ដូចជានៅខេត្តព្រះសីហនុជាដើម អញ្ចឹងបើកើតឡើងរបៀបនេះ ធ្វើឲ្យកន្លែងដែលយើងទទួល គឺវាមិនគ្រប់គ្រាន់ទេ។ អញ្ចឹងខ្ញុំបានពិភាក្សាជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង យើងត្រូវប្រើប្រាស់សាលារៀន ហើយខ្លះមានអ្នកជូនយោបល់ខ្ញុំថាអោយយកកុងទីន័ររមកកែច្នែធ្វើជាបន្ទប់។
ប៉ុន្តែគឺវាមិនល្អទេ ចឹងខ្ញុំគិតថា ត្រូវប្រើប្រាស់សាលារៀន ហើយសាលារៀនដែលខ្ញុំបានធ្វើកន្លងមកគឺស្អាតៗណាស់ គឺនៅទីរួមខេត្តនិងកន្លែងមួយចំនួន គឺយើងយកសាលារៀនតែម្តង អ្វីដែលជាបញ្ហាបន្ទាន់ គឺត្រូវជ្រើសរើសទីតាំងណាមួយឬពីរ ក្នុងខេត្តមួយ ហើយគឺថានិងរៀបចំប្រព័ន្ធទឹក ភ្លើងចូលអោយដល់ជាបន្ទាន់ នេះជាកិច្ចការបន្ទាន់នៅតាមខេត្តត្រូវយ...








