
ប្រធានសាលាដំបូងនិង ព្រះរាជអាជ្ញាខេត្តតាកែវ ជំរុញឲ្យចៅក្រម ព្រះរាជអាជ្ញារងក្រឡាបញ្ជីត្រូវចាត់ការសំណុំរឿងឲ្យបានលឿន
តាកែវ៖ នៅក្នុងកិច្ចប្រជុំជាមួយឲ្យចៅក្រម ព្រះរាជអាជ្ញារង នឹងក្រឡាបញ្ជី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោក អ៊ាក ផល្លា ប្រធានសាលាដំបូងនិងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានជំរុញដល់មន្រ្តីក្រោមឱវាទទាំងអស់ត្រូវ ពន្លឿនចាត់ការសំណុំរឿងឲ្យបានឆាប់រហ័សបំផុត ។
លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាខេត្តតាកែវបានថ្លែងថា ព្រះរាជអាជ្ញារង ក្រឡាបញ្ជីនិងមន្រ្តីក្រោមឱវាទត្រូវយកចិត្តទុកដាក់ចំពោះសំណុំរឿងទាំងអស់ ជាពិសេសគឺសំណុំរឿង ដែលមានមនុស្សនៅជាប់ឃុំ ធ្វើយ៉ាងណាឲ្យសំណុំរឿងនេះទទួលបានការជំនុំជំរះក្តីឲ្យបានលឿន ប្រកបដោយុត្តិធម៌ តម្លាភាព និងបានចេញសាលក្រមឲ្យឆាប់រហ័ស។
លោកព្រះរាជអាជ្ញាបានស្នើឲ្យចៅក្រម ព្រះរាជអាជ្ញារង និងក្រឡាបញ្ជី ទាំងអស់ ដែលបំពេញការងារទៅលើវិស័យយុត្តិធម៌ ត្រូវធ្វើការផ្អែកទៅលើក្រមសិ៍លធម៌ វិជ្ជាជីវៈ ដើម្បីជាប្រយោជន៍អង្គភាពជាពិសេសជាប្រយោជន៍ប្រជាពលរដ្ឋទូទៅ ដោយប្រកាន់គោលជំហរ ...