ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

វិស័យធនាគារ បានផ្តល់ឱកាសដល់ពលរដ្ឋនៅជនបទបង្កើនដើមទុននិងពង្រីកអាជីវកម្ម

វិស័យធនាគារ បានផ្តល់ឱកាសដល់ពលរដ្ឋនៅជនបទបង្កើនដើមទុននិងពង្រីកអាជីវកម្ម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ កសិករជាច្រើនគ្រួសារនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលភាគច្រើនទទួលយកឥណទានពីធនាគារ អេស៊ីលីដា ភីអិលស៊ី បានឲ្យដឹងថា វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាបានផ្តល់ឱកាសច្រើនដល់ប្រជាពលរដ្ឋនិងអាជីវករ ដែលកំពុងតែជួបបញ្ហាជីវភាព ដូចជាតម្រូវការដើមទុនយកទៅពង្រីកមុខរបរ និងអាជីវកម្មផ្សេងៗ ហើយជាក់ស្តែងការដែលពួកគាត់យកឥណទានទៅធ្វើទុនរកស៊ីដាំដុះដំណាំផ្សេងៗ បានជំរុញឲ្យជីវភាពពួកគាត់កាន់តែប្រសើរឡើង។ ពួកគាត់បានលើកឡើងទៀតថា មុនពេលទទួលបានឥណទានពីធនាគារ ស្ថានភាពគ្រួសារពួកគាត់មានការលំបាកច្រើន ហើយបន្ទាប់ពីទទួលបានថវិកាពីធនាគារយកទៅដំាដុះដំណាំនិងបន្លែ រយៈ ពេលប៉ុន្មានឆ្នាំនេះធ្វើឲ្យជីវភាពគ្រួសាររឹតតែប្រសើរផងដែរ ។ លោក ហៀង ហៃ នាយកសាខាធនាគារអេស៊ីលីដាប្រចាំនៅស្រុកមុខកំពូល ខេត្តកណ្តាលបានបញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារអេស៊ីលីដាបានធ្វើប្រតិបត្តិការនៅឃុំចំនួន៩ស្ថិតនៅស្រុកមុខកំពូលខេត្តកណ្តាលនេះ ហើយមុខរ...
អាមេរិកបញ្ជូននាវាចម្បាំងកាត់តាមច្រកសមុទ្រកោះតៃវ៉ាន់ ខណៈចិនគម្រាមតៃវ៉ាន់

អាមេរិកបញ្ជូននាវាចម្បាំងកាត់តាមច្រកសមុទ្រកោះតៃវ៉ាន់ ខណៈចិនគម្រាមតៃវ៉ាន់

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានផ្សាយថា មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងមួយគ្រឿង កាលពីថ្ងៃពុធ ទី២៤ ខែកក្កដានេះ ទៅកាន់ច្រកសមុទ្រ Taiwan Strait នៅក្បែរកោះតៃវ៉ាន់ ខណៈដែលចិនកំពុងមានភាពតានតឹងជាមួយកោះតៃវ៉ាន់ ។ លោក Clay Doss អ្នកនាំពាក្យកងទ័ពអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានឲ្យដឹងថា នាវាចម្បាំងអាមេរិក នឹងធ្វើដំណើរតាមច្រកសមុទ្រ Taiwan Strait ដែលជាច្រកសមុទ្រខ័ណ្ឌចែកប្រទេសចិន និងកោះតៃវ៉ាន់ ក្នុងចម្ងាយ១៨០គីឡូម៉ែត្រ ស្មើនឹង១១២ម៉ាយ ពីកោះតៃវ៉ាន់ ។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qiang បានព្រមានថា ចិននឹងឆ្លើយតបវិញអោយបានសមស្រប ខណៈអាមេរិកបង្ករឿងជាមួយប្រទេសចិន តាមរយៈការលក់អាវុធក្នុងតម្លៃទឹកប្រាក់ ២.២ ពាន់លានដុល្លារអោយកោះតៃវ់ាន់ និងព្យាយាមធ្វើជាខ្នងបង្អែកកោះតៃវ៉ាន់ ដោយបំពានលើគោលនយោបាយចិនតែមួយ ដែលអាមេរិកជាអ្នកទទួលស្គាល់នយោបាយនេះរួចហើយ ៕...
កម្លាំង​សមត្ថកិច្ច​ចម្រុះក្រុង​សៀមរាប ចុះ​បង្ក្រាប​សិប្បកម្មមួយ​កន្លែង​ ដែលលាយ​ផ្សំ​វេច​ខ្ចប់​ ជី​កសិកម្ម​ គ្មាន​ច្បាប់​អនុញ្ញាត

កម្លាំង​សមត្ថកិច្ច​ចម្រុះក្រុង​សៀមរាប ចុះ​បង្ក្រាប​សិប្បកម្មមួយ​កន្លែង​ ដែលលាយ​ផ្សំ​វេច​ខ្ចប់​ ជី​កសិកម្ម​ គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ ​សៀមរាប​៖​ ឃ្លាំង​លាយ​ផ្សំ​ វេច​ខ្ចប់​ ជី​កសិកម្ម​គ្មាន​ច្បាប់​អនុញ្ញាត​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​កម្លាំង​ជំនាញ​ នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ពី​លោក​ ស្រេង​ វុ​ទ្ធា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ ឆែកឆេរ​កាលពី​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ទីតាំង​ដី​ឡូត៍​ មួយ​កន្លែ ​ក្នុងភូមិ​ក្រសាំង​ សង្កាត់​ជ្រាវ​ ក្រុង​-​ខេត្តសៀមរាប​។ ​ ​ម្ចាស់ទីតាំង​ឈ្មោះ​ ឌិន​ កែវ​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ នៅ​ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​/​ខេត្តសៀមរាប​ ​លោក​វរសេនីយ៍ឯក​ សឿ​ន​ សេន​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បានឱ្យ​ដឹង​ថា​ ​ក្នុង​ការ​ឆែកឆេរ​នោះ​សមត្ថកិច្ច​ចម្រុះ​ បាន​រក​ឃើញ​វត្ថុ​តាង​មាន​ដូច​ខាងក្រោម​៖ ១.​ជី​ទឹក​ -​ជី​ទឹក​លាយ​រួច​ (rootgrow)=​ 104​...
ACU បញ្ជូនខ្លួននគរបាល៣នាក់ទៅតុលាការករណីរត់ការដោះលែងជនជាតិចិន១៨នាក់ជាក្រុមចាប់ជំរិតនៅខេត្តកំពង់ស្ពឺ

ACU បញ្ជូនខ្លួននគរបាល៣នាក់ទៅតុលាការករណីរត់ការដោះលែងជនជាតិចិន១៨នាក់ជាក្រុមចាប់ជំរិតនៅខេត្តកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលយុត្តិធម៌ របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូននគរបាល ៣នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធ ករណី រត់ការ និងអន្ដរាគមន៍ឲ្យមានការដោះលែងជនជាតិចិនចំនួន ១៨នាក់ ជាក្រុមចាប់ជំរិតតាម Online ដែលកម្លាំងនគរបាលខេត្តកំពង់ស្ពឺចាប់ខ្លួនបាន នៅក្នុងឃ្លាំងមួយកន្លែងក្នុងចំការស្វាយរបស់លោកមេធាវី ហេ ជីវអេង នៅក្នុងខេត្តកំពង់ស្ពឺ។ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រគល់ មន្ត្រីនគរបាល ៣នាក់ ខាងលើ ទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់ការ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធដទៃផ្សេងទៀត។ សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបញ្ជូនមន្ដ្រីនគរបាល ៣នាក់ មានម្នាក់មានឋា...
ព្រះរាជអាជ្ញា និងប្រធានតុលាការខេត្តតាកែវ នាំយកទានព្រះវស្សា និងគ្រឿងឧបភោគបរិភោគ  ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាវត្តភ្នំខ្លែង ស្រុកទ្រាំង

ព្រះរាជអាជ្ញា និងប្រធានតុលាការខេត្តតាកែវ នាំយកទានព្រះវស្សា និងគ្រឿងឧបភោគបរិភោគ  ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាវត្តភ្នំខ្លែង ស្រុកទ្រាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តាកែវ៖ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោក អ៊ាក ផល្លា ប្រធាន សាលា ដំបូងខេត្ត ព្រមទាំង លោកព្រះរាជអាជ្ញារង លោក លោកស្រី អនុប្រធានសាលាដំបូង លោកចៅក្រម លោក ប្រធាន អនុប្រធានលេខាធិការដ្ឋានសាលាដំបូង និងមន្ត្រីសាលាដំបូង និងអយ្យការអម សាលាដំបូង ទាំងអស់  បាននាំយកនូវទានព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយ  ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តភ្នំខ្លែង ដែលស្ថិតឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក៏បានលើកឡើងថា រដូវ នេះជារដូវចូលវស្សា ពុទ្ធបរិស័ទទូទាំងប្រទេស បាននាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុ បច្ច័យ យកទៅប្រគេន ព្រះសង្ឃ នៅតាមទីវត្ត អារាមគ្រប់ទីកន្លែង នៃប្រទេសកម្ពុជា ហើយក្នុងការចូលវស្សានេះ មានរយៈពេលតែ៣ខែ ព្រះសង្ឃគ្រប់វត្ត អារាមទូទាំងប្រទេស មិនអាចនិមន្តចេញទៅបិណ្ឌបាត នៅទីណាបានឡើយ ហើយក្នុងចូល វស...
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដកព្រះរាជអាជ្ញារងខេត្តកោះកុងម្នាក់ បញ្ឈរជើង ដោយសាររឿងអាស្រូវស្នេហាត្រីកោណ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដកព្រះរាជអាជ្ញារងខេត្តកោះកុងម្នាក់ បញ្ឈរជើង ដោយសាររឿងអាស្រូវស្នេហាត្រីកោណ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចដកលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ឲ្យទៅបម្រើការងារនៅក្រសួងយុត្តិធម៌ ជាបណ្តោះអាសន្ន។ យោងតាមលិខិតបង្គាប់ការ លេខ០១២ កយ.បក/១៩ របស់ក្រសួងយុត្តិធម៌ បានតម្រូវឲ្យលោក អ៊ង រី ទៅបង្ហាញវត្តមាននៅក្រសួងរៀងរាល់ម៉ោងធ្វើការ។ សូមបញ្ជាក់ថា សេចក្តីសម្រេចដកតំណែងលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពាក់ព័ន្ធ ករណីព្រះរាជអាជ្ញារងរូបនេះ លួចលាក់ដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់ «ស្រែនាង» ក្នុងសង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយប្រពន្ធដើមតាមទាន់ កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ៕  ...
នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស នឹងចាកចេញពីអឺរ៉ុបដោយមិនបាច់មានកិច្ចព្រមព្រៀងទេ

នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស នឹងចាកចេញពីអឺរ៉ុបដោយមិនបាច់មានកិច្ចព្រមព្រៀងទេ

ព័ត៌មានទាន់ហេតុការណ៍
  លោក Boris Johnson នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស ដែលឡើងកាន់តំណែងនៅរសៀលថ្ងៃពុធ ទី២៤ ខែកក្កដានេះ បានថ្លែងថា លោកនឹងនាំចក្រភពអង់គ្លេសឲ្យចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប ដោយមិនបាច់មានកិច្ចព្រមព្រៀងទេ ។ លោក Boris Johnson បានថ្លែងថា ពេលវេលាខ្លីណាស់សម្រាប់លោកក្នុងការនាំអង់គ្លេសឲ្យចាកចេញផុតពីអឺរ៉ុប ដែលមានរយៈពេលត្រឹមតែជាង៣ខែ គឺគិតពីខែកក្កដានេះរហូតដល់ដំណាច់ខែតុលា ឆ្នាំ២០១៩នេះ ។ លោក  បញ្ជាក់ទៀតថា លោកស្រី Theresa May ដែលជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេស បានប្រើប្រាស់ពេលវេលាជាងពីរឆ្នាំក្នុងការនាំអង់គ្លេសឲ្យចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប ប៉ុន្តែមិនអាចចាកចេញបាន ៕...
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ស្នើរឲ្យប្រទេសបេឡារុស ជួយផ្តល់បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ប្រភពអគ្គិសនីមានតម្លៃទាប

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ស្នើរឲ្យប្រទេសបេឡារុស ជួយផ្តល់បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ប្រភពអគ្គិសនីមានតម្លៃទាប

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានជួបពិភាក្សាការងារជាមួយ លោក Genady Svidersky អនុរដ្ឋមន្រ្តីទី១ ក្រសួងឧស្សាហកម្ម នៃសាធារណរដ្ឋបេឡារុស  នៅ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វិស័យថាមពល សម្រាប់គោលនយបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាឲ្យមានថាមពលអគ្គិសនីគ្រប់គ្រាន់​ មានស្ថិរភាព និងមានតម្លៃសមរម្យ ក្នុងនោះតាមផែនការ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ កម្ពុជានឹងតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់គ្រប់ភូមិទាំងអស់ ដើម្បីឲ្យប្រជាជនបានប្រើប្រាស់ ។ លោករដ្ឋមន្រ្តីស៊ុយ សែម បានបញ្ជាក់ថា ជុំវិញនឹងការអភិវឌ្ឍន៍អគ្គិសនីដើរដោយធ្យូងថ្មក្តី វារីអគ្គិសនីក្តីឬការបង្កើតប្រភពអគ្គិសនី ផ្សេងៗទៀត វាមិនមានការជួបប្រទះភាពស្មុគស្មាញ និងមិនមានជួបបញ្ហាអ្វីនោះឡើយ ប៉ុន្តែបញ្ហាដែលលំបាកនោះ គឺធ្វើ យ៉ាងណាឲ្យថ្លៃលក់អគ្គិសនីមានម្លៃទាប ដើម្បីធ្វើឲ្យឆ្លើយតបក្នុងការអនុវត្តន៍គោលនយោបាយបញ្ចុះថ្លៃអគ្គិសនីន...
កម្ពុជានៅ​​តែកង្វះ​​​កម្លាំងពលកម្ម​​​​​​​​​​ជំនាញ​​​​ក្នុងវិស័យឧស្សាហកម្ម​​​​​

កម្ពុជានៅ​​តែកង្វះ​​​កម្លាំងពលកម្ម​​​​​​​​​​ជំនាញ​​​​ក្នុងវិស័យឧស្សាហកម្ម​​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​​​អ្នកជំនាញ​​បាន​​លើក​ឡើងជាអនុសាសន៍ថា ប្រទេស​​​កម្ពុជាថ្វីត្បិតកំពុងតែ​​​​ផលិតពលកម្ម​ជំនាញក្នុងវិស័យ​​ឧស្សាហកម្ម​​​ក៏ពិតមែន ប៉ុន្តែ​​នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះ កម្លាំង​​ជំនាញ​​ទាំង​​​នោះ​​​តែមានកង្វះខាតនៅឡើង​​​​។​ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានអគ្គនាយក​​ធនាគារអេស៊ីលីដា ភីអិលស៊ី​បានមានប្រសាសន៍​​​​​ថា ​​គោលនយោបាយ​​អភិវឌ្ឍន៍​វិស័យ​​ឧស្សាហកម្ម​ពិតជាមានសារៈសំខាន់ណាស់ ហើយ​​ទីផ្សារការងារ​​នៅកម្ពុជា​​កំពុងតែត្រូវការពលកម្ម​​ជំនាញច្រើន​​ ដែលត្រូវការ​​​បណ្តុះបណ្តាល​​​ឲ្យ​បានកាន់តែច្រើន​ ដើម្បីបំពេញតាម​​​​​​សេចក្តីត្រូវរបស់អ្នក​វិនិយោគពីក្រៅប្រទេស​​​។​ ​​លោក​បណ្ឌិត​​បាន​ថ្លែងទៀតថា ​​បើ​គិតជា​​សហគ្រាសខ្នាតសាជីវកម្ម​ ដែលបាន​បើក​គណ​​​​​នេយ្យ​​​ ​​តាមរយៈ ធនាគារអេស៊ីលីដា​​​កាលពីឆ្នាំ២០១៧​​​​​ ​​មានចំនួន ៤៤៤ សាជីវកម្ម ប៉ុន្តែបើ​គិតជាងពាក់​កណ្តាលឆ្នាំ២០១៨​នេះ​មាន​​​រហូតដល់ ៤៨៤ សាជីវកម្ម​និង​​បាន​...
ចិនមានក្រុមហ៊ុនច្រើនជាងគេលើពិភពលោកសម្រាប់ឆ្នាំ២០១៩នេះ

ចិនមានក្រុមហ៊ុនច្រើនជាងគេលើពិភពលោកសម្រាប់ឆ្នាំ២០១៩នេះ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua បានចុះផ្សាយថា ប្រទេសចិនបានក្លាយជាប្រទេសដែលមានក្រុមហ៊ុនច្រើនជាងគេនៅលើពិភពលោកសម្រាប់ឆ្នាំ២០១៩នេះ ដោយមានចំនួនក្រុមហ៊ុនច្រើនលើសសហរដ្ឋអាមេរិកទៅទៀត ។ សម្រាប់ឆ្នាំ២០១៩នេះ ប្រទេសចិនមានក្រុមហ៊ុនសរុបចំនួន១២៩ក្រុមហ៊ុន ច្រើនជាងសហរដ្ឋអាមេរិកដែលមានក្រុមហ៊ុនតែចំនួន១២១ក្រុមហ៊ុន ហើយក្រុមហ៊ុនធំៗចំនួន៣ក្រុមហ៊ុនរបស់ប្រទេសចិន ត្រូវបានចុះក្នុងបញ្ជីជាក្រុមហ៊ុនកំពូលទាំង១០លើពិភពលោក ។ ចំណែកក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេរបស់ប្រទេសចិន ក៏បានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុននាំមុខគេលើពិភពលោកផងដែរ លើភាពជឿនលឿនខាងប្រព័ន្ធបច្ចេកវិទ្យា ដោយសារក្រុមហ៊ុននេះមានបច្ចេកវិទ្យាជំនាន់ទី៥ (5G) ៕      ...