
កុមារចេះនិយាយច្រើនភាសាសម្រេចចិត្តចូលរៀនភាសាចិននៅសាលាអន្តរជាតិចុង អ៊ីងនៅឆ្នាំសិក្សាថ្មី
លោក សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុងអ៊ីង បានមានប្រសាសន៍នៅថ្ងៃទី២២ខែកក្តដានេះថា កុមារចេះនិយាយច្រើនភាសានិងល្បីពេញនៅទូទាំងខេត្តសៀមរាបឥឡូវនេះបានសម្រេចចិត្តចូលរៀនភាសាចិនជាផ្លូវការហើយនៅសាលាអន្តរជាតិចុង អ៊ីង សម្រាប់នៅឆ្នាំសិក្សាឆ្នាំ០១៩-២០២០នេះ ដែលតាមពិតប្អូន សាលិក ដែលល្បីល្បាញនៅខេត្តសៀមរាបចេះនិយាយច្រើនភាសានិងមានការភ្ញាក់ផ្អើលថ្មីៗនេះ ឥឡូវកុមាររូបនេះបានមករៀនភាសាចិននៅសាលាអន្តរជាតិ ចុងអ៊ីងជាផ្លូវការហើយសាលាសន្យាថា នឹងខិតខំអស់ពីសមត្ថភាពជួយកសាងមូលដ្ឋានគ្រឹះ ភាសាចិនជូនប្អូន ធុច សាលិក។
លោកបានមានប្រសាសន៍ទៀតថា ដើម្បីជាជំនួយដល់ប្អូនទៅបន្តការសិក្សានៅប្រទេសចិនបន្ថែមទៀនោះ សាលាអន្តរជាតិ ចុង អ៊ីង នឹងខិតខំ បណ្តុះបណ្តាលដល់កុមារខាងលើឲ្យខ្លាំង ហើយធ្វើយ៉ាងណាចទុកជាគំរូមួយដល់កុមារដទៃទៀត ។
លោកបានបញ្ជាក់ទៀតថា សាលាអន្តរជាតិរបស់លោកមិនត្រឹមតែលើកស្ទួយដល់កុមារ ធុច សាលិក នោះទេ គឺរាល់កុ...