ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រុមហ៊ុនចំនួន៦ ទៀតត្រូវបានសម្រេចចេញ“វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ”សម្រាប់វិនិយោគ

ក្រុមហ៊ុនចំនួន៦ ទៀតត្រូវបានសម្រេចចេញ“វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ”សម្រាប់វិនិយោគ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន៦ សម្រាប់វិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនដែលទទួលបាន“វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ”រួមមាន ទី១- “Kaining Metal Product (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារលម្អ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង ,មានទុនវិនិយោគប្រមាណ ៨,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤០កន្លែង។ ក្រុមហ៊ុនទី ២- “Hong Yao Cable & Wire (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ និងខ្សែកាប, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង ,មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងា...
សម្តេចតេជោ ហ៊ុន សែន បំផុសឲ្យប្រជាពលរដ្ឋដាំដុះបន្លែមិនមានជាតិគីមី នឹងកាត់បន្ថយការនាំចូលបន្លែគីមីពីក្រៅប្រទេស

សម្តេចតេជោ ហ៊ុន សែន បំផុសឲ្យប្រជាពលរដ្ឋដាំដុះបន្លែមិនមានជាតិគីមី នឹងកាត់បន្ថយការនាំចូលបន្លែគីមីពីក្រៅប្រទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់នៅថ្ងៃទី១៨ខែគុម្ភៈនេះថា« យើងត្រូវបំផុសឲ្យប្រជាពលរដ្ឋយើងដាំដុះបន្លែក្នុងស្រុកដែលមិនមានសារធាតុជាតិគីមី រួចកាត់បន្ថយការនាំចូលបន្លែពីប្រទេសក្រៅដែលប្រើប្រាស់ជាតិគីមី»។ សម្តេចតេជោថ្លែងទៀតថា នេះជាវិធានការដែលយើងត្រូវប្រកាន់យករួចជំរុញចូលទីផ្សារដែលមានស្រាប់ ហើយលើសពីនេះត្រូវបង្រឹងការដាំដុះរបស់កសិករយើង ដើម្បីផ្គត់ផ្គង់នៅ​​​តាមសណ្ឋាគារដែលទេសចរណ៍កំពុងតែមានតម្រូវការស្រាប់។ សម្តេចបន្តថា សព្វថ្ងៃនេះ ទេសចរប្រើប្រាស់និងផ្គត់ផ្គង់ពីខាងក្រៅរាប់ទាំងបន្លែបង្ការជាដើម យើងត្រូវពង្រឹកសមត្ថភាពការដាំដុះក្នុងស្រុករបស់កសិករ ដើម្បីផ្គត់ផ្គង់តាមសណ្ឋាគារ ហើយជំរុញការចិញ្ចឹមសត្វនិងចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ចូលសណ្ឋាគារនេះជាផ្នែកមួយការនាំចេញនៅនិងកន្លែងតែម្តង ដោយមិនចំណុះទីផ្សារខាងក្រៅ។ សម្តេចរំលឹកថា បើធ្វើដូច្នោះបានអាចកាត់បន្ថយ...
ជប៉ុនសាកល្បងឱសថព្យាបាលជម្ងឺ ហ៊ីវ យកទៅព្យាបាលជម្ងឺវីរុស ខូវីដ-១៩

ជប៉ុនសាកល្បងឱសថព្យាបាលជម្ងឺ ហ៊ីវ យកទៅព្យាបាលជម្ងឺវីរុស ខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក យ៉ូហ្ស៊ីហ៊ីដេ ស៊ូហ្កា (Yoshihide Suga) រដ្ឋមន្ត្រីនៃទីស្តីគណៈរដ្ឋមន្ត្រីជប៉ុន បានប្រកាសនៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈនេះថា ក្រុមគ្រូពេទ្យជំនាញជប៉ុនកំពុងចាប់ផ្តើមព្យាបាលសាកល្បងអ្នកជម្ងឺវីរុសផ្លូវដង្ហើម ខូវីដ-១៩ (វីរុសកូរ៉ូណា) ដោយយកឱសថសម្រាប់ព្យាបាលជម្ងឺ ហ៊ីវ (HIV) ទៅព្យាបាលអ្នកជម្ងឺវីរុសផ្លូវដង្ហើមមួយនេះ ។ សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ មានមនុស្សប្រមាណជាង ៥០០នាក់ បានឆ្លងវីរុសផ្លូវដង្ហើមមួយនេះនៅប្រទេសជប៉ុន ដោយមនុស្សប្រមាណជាង៤៥០នាក់នៅលើនាវាកម្សាន្ត Deamond Princess បានឆ្លងវីរុសនេះ ក្រោយពីនាវាកម្សាន្តមួយគ្រឿងនេះបានធ្វើដំណើរទៅទីក្រុងហុងកុងកាលពីរដូវចូលឆ្នាំចិន ។ គិតត្រឹមថ្ងៃអង្គារនេះ ចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមនេះសរុបបានកើនឡើងដល់៧២៤៣៦នាក់ហើយនៅប្រទេសចិន មនុស្សចំនួន១៨៦៨នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណ ១២៧៨៣នាក់ផ្សេងទៀត បានជាសះស្បើយពីវីរុស ខូវីដ-១៩ ៕...
សម្តេចតេជោហ៊ុន សែន៖ ផលប៉ះពាល់សេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅអាស៊ី និងអ៊ឺរ៉ុប គឺដោយសារ កូរ៉ូណា

សម្តេចតេជោហ៊ុន សែន៖ ផលប៉ះពាល់សេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅអាស៊ី និងអ៊ឺរ៉ុប គឺដោយសារ កូរ៉ូណា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា«ផលប៉ះពាល់សេដ្ឋកិច្ចនឹងបន្តកើតមានបន្ថែមទៅលើសង្គ្រាមពាណិជ្ជកម្មគឺជំងឺរើសអើងដោយសារ កូរ៉ូណា ឬCovid-19 »។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ  ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត បញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈនេះ ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ ក្នុងបណ្តាប្រទេសមួយចំនួន កំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ច ក្នុងដំបន់អាស៊ី ដូចជានៅអ៊ឺរ៉ុបជាដើម ដោយសារការបិទទ្វារបស់បណ្តារោងចក្រនានានៅក្នុងបណ្តាប្រទេសទាំងនោះព្រោះខ្លាចការរាលដាលឆ្លងនៃវិបត្តិកូរ៉ូណា ។ ប៉ុន្តែមិនមែនកម្ពុជានោះឡើយ កម្ពុជាមកដល់ពេលនេះ មិនទាន់មានរោងចក្រណាមួយបិទទ្វារព្រោះតែវីរុសកូរ៉ូណា ឬ Covid-19 នោះឡើយ ៕  ...
សម្តេចតេជោ អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់នៅវិទ្យាស្ថានជាតិអប់រំ

សម្តេចតេជោ អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់នៅវិទ្យាស្ថានជាតិអប់រំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស និស្សិតបញ្ចប់ការសិក្សាឆ្នាំ ២០១៨ ២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់។ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ ។ គរុសិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកនេះ រួមមាន និស្សិតអធិការអប់រំ ៥៦នាក់ នារី ៩នាក់។ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ៤០នាក់ នារី ៥នាក់។  គ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញា+១) ចំនួន ៨៤៦នាក់ នារី ៣៩៣នាក់។ គ្រូបង្រៀនកម្រិត មូលដ្ឋាន (១២+២) ចំនួន ៣០នាក់ នារី ២០នាក់។ គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនចំនួន ១,០០៥នាក់ នារី ៣៨៨នាក់​៕  ...
លោក ហេង សួរថា ទោះគ្មាន EBAក៏កម្ពុជានៅតែលើកកម្ពស់លក្ខខណ្ឌការងារកម្មកររបស់ខ្លួនជាអាទិភាពជានិច្ច

លោក ហេង សួរថា ទោះគ្មាន EBAក៏កម្ពុជានៅតែលើកកម្ពស់លក្ខខណ្ឌការងារកម្មកររបស់ខ្លួនជាអាទិភាពជានិច្ច

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា ទោះបីមាន ឬគ្មាន EBA ពីសហភាពអឺរ៉ុប ក៏កម្ពុជាបានតាំងចិត្តរួចហើយថា ការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច រយៈពេល២០ឆ្នាំមកនេះ កម្ពុជាមិនដែលងាកចេញពីគោលនយោ បាយនេះនោះទេ។ ការថ្លែងបែបនេះរបស់ លោក ហេង សួរ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផែនការរួមរបស់គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា (BFC) ដែលបានរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ ខណៈមានការរិះគន់ចំពោះការសម្រេចដកផ្នែកខ្លះនៃ EBA ដែលសហភាពអឺរ៉ុបទើបតែធ្វើដាក់កម្ពុជានាពេលថ្មីៗមកនោះ លោក ហេង សួរ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសដែលអាក្រក់ដូចដែលគេបានចោទនោះទេ កម្ពុជាតែងតែប្រៀបធៀបខ្លួនឯងជាមួយប្រទេសដទៃផ្សេងទៀត ហើយមានអង្គការអន្តរជាតិខាងការងារ (ILO) គម្រោង BF...
ស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រកាសបើកកម្មវិធី«មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ២០២០»

ស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រកាសបើកកម្មវិធី«មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ២០២០»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសព័ត៌មាន ស្ដីពីការប្រារព្ធមហោ ស្រពគីហ្សូណាជប៉ុន-កម្ពុជា ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣​ ខែកុម្ភៈឆ្នាំ២០២០ ។ ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន នឹងរៀបចំនៅមហោស្របគីហ្សូណាជប៉ុន-កម្ពុជាលើកទី៩ នៅCJCC ដែលជាកម្មវិធីវប្បធម៌ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា ក៏ដូចជាជំរុញការផ្លាស់ប្ដូរបន្ថែមរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ប្រធានបទក្នុងឆ្នាំនេះ គឺ«អានុភាពកីឡា»ដោយសារតែប្រទេស ជប៉ុន និងជាម្ចាស់ផ្ទះរៀបចំការប្រកួត អូឡាំពិក និងផារ៉ាឡាំពិចឆ្នាំនេះ ដូច្នេះមហោស្របគីហ្សូណា ក្រោមប្រធានបទ«អានុភាពកីឡា» នឹងមានរៀបចំកម្មវិធីកីឡាមួយចំនួន។ មហោស្របនឹងមានកម្មវិធីជាច្រើនទៀត ដូចជាការសិក្សាទាក់ទងទៅ នឹងវប្បធម៌ សិល្...
ភ្ញៀវទេសចរចិនទៅកាន់ប្រទេសថៃធ្លាក់ចុះ៩០%ដោយវីរុសផ្លូវដង្ហើមខូវីដ-១៩

ភ្ញៀវទេសចរចិនទៅកាន់ប្រទេសថៃធ្លាក់ចុះ៩០%ដោយវីរុសផ្លូវដង្ហើមខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមអាជ្ញាធរទេសចរណ៍របស់ប្រទេសថៃបានចេញសេចក្តីប្រកាសមួយនៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈនេះ ស្តីពីការធ្លាក់ចុះយ៉ាងគំហុករហូតដល់៩០%នូវភ្ញៀវទេសចរជនជាតិចិន ដែល ធ្វើដំណើរទៅកម្សាន្តនៅក្នុងប្រទេសនេះ ដោយសារក្តីបារម្ភពីវីរុសផ្លូវដង្ហើម ខូវីដ-១៩ ដែលនេះបើតាមការចេញផ្សាយរបស់ CNA ។ ក្រុមអាជ្ញាធរថៃបានឲ្យដឹងថា ជាធម្មតាប្រទេសនេះទទួលបានភ្ញៀវទេសចរចិនក្នុងរង្វង់មួយលាននាក់ក្នុងមួយខែ ប៉ុន្តែចាប់តាំងពីខែមករារហូតដល់ខែកុម្ភៈ ឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរចិនបានធ្លាក់ចុះដល់៩០% ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកបមុខរបរជាច្រើននៅក្នុងប្រទេសនេះ ។ អាជីវកម្មមួយចំនួន មានភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ មុខរបរលក់វត្ថុអនុស្សាវរីយ៍ និងសូម្បីតែមុខរបររត់ម៉ូតូកង់បី (ធុកធុក) ក៏បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃរបស់ខ្លួនដែរ ដែលអាជីវកម្មទាំងនោះបានធ្លាក់ចុះក្នុងចន្លោះពី២០ទៅ៣០% ចាប់តាំងពីវីរុសផ្លូវដង្ហើមខូវីដ-១៩បានផ្ទុះឡើងនៅប្រទេសចិន ៕...
តើមានអ្វីសំខាន់នៅពីក្រោយនៃការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ(EBA)ពីកម្ពុជា

តើមានអ្វីសំខាន់នៅពីក្រោយនៃការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ(EBA)ពីកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ដោយ៖ ហៃ ស៊ីណា(វឌ្ឍនា) ភ្នំពេញ៖ ទោះបីជា គណៈកម្មការអឺរ៉ុបបានសម្រេចយ៉ាងតក់ក្រហល់ព្យួរលើប្រពន្ធអនុគ្រោះពន្ធ(EBA)មកលើប្រទេសកម្ពុជា ដោយត្រូវនាំចូល ២០% ត្រូវបង់ពន្ធ និង៨០%ទៀតនៅរក្សាទុកដដែលក៏ពិតមែន ។ ប៉ុន្តែវិធានការរបស់អឺរ៉ុបបានបង្ហាញចេតនាយ៉ាងច្បាស់របស់សហរដ្ឋអាមេរិកក្នុងការប៉ុនប៉ងសងសឹកលើកម្ពុជាយ៉ាងពេញទំហឹងនិងមិនអាចប្រកែកបានក្នុងរឿងនយោបាយ។ តាមពិតក្នុងរឿង EUនេះ មុនការសម្រេចយកពន្ធលើទំនិញកម្ពុជា អាមេរិកបានប្រើកូនឡុករបស់ខ្លួនយ៉ាងច្បាស់ឲ្យមកចរចារនិងកម្ពុជា ដោយដាក់លក្ខណ្ឌជាច្រើនចំណុចមករាជរដ្ឋាភិបាលកម្ពុជា។ក្នុងនោះទាមទារឲ្យរស់ឡើងវិញរបស់គណបក្សសង្រ្គោះជាតិ លើកលែងការចោទប្រកាន់មេដឹកនាំបក្សប្រឆាំង ការគោរពសិទ្ធិមនុស្ស និងការបើកឲ្យដំណើរអង្គការសង្គមស៊ីវិល និងសារព័ត៌មានដែលមាននិន្នាការមេរិកនិយម។ នៅពីក្រោយឆាកពិតប្រាកដរឿង(EBA)នោះគឺសហរដ្ឋអាមេរិកបានសន្សំចិត្តគុំគួនកម្ពុជា ជាយូរមកហើយដែលបន្តតាំងពីក្រោយ សម្តេចព្រ...