អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ចែកម៉ូតូ២គ្រឿងដល់សិស្សជាប់និទ្ទេសA ២នាក់នៅស្រុកខ្សាច់កណ្តាល
កណ្តាល៖ លោកកៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជនកម្ពុជា ប្រចាំស្រុកខ្សាច់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩ និងប្រគល់រង្វាន់ម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៩ចំនួន២គ្រឿងដល់សិស្សនិទ្ទេសA ចំនួន២នាក់ និងប្រាក់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស B C D និងE ។
លោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានឱ្យដឹងថាទូទាំងស្រុកខ្សាច់កណ្តាល សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ មានចំនួនសរុប ៧៨៦នាក់ ក្នុងនោះស្រីមានចំនួន៤២៧នាក់ ដោយឡែកសិស្សបានប្រឡងជាប់មានចំនួន៥៩៩នាក់ ស្រីមាន៣៩១នាក់។ សិស្សប្រឡងជាប់និទ្ទេសA មានចំនួន...








