ត្រឹមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ពុជា-កូរ៉េ មានទឹកប្រាក់ ១ពាន់លានដុល្លារអាមេរិក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២០នេះ នៅក្នុងឱកាសនៃការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិភព លោកឆ្នាំ២០២០ នៅសាធារណរដ្ឋកូរ៉េបានបញ្ជាក់់់់ថា ទំហំពា ណិជ្ជកម្មនៅឆ្នាំ២០១៩ មានជិត ១ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូងមានប្រមាណ ៣០ភាគរយ ហើយកូរ៉េខាងត្បូងនាំចូលកម្ពុជាមានប្រមាណ ៧០ភាគរយ។
សម្តេចតេជោបន្តថា ទំនិញកម្ពុជានាំទៅកាន់ប្រទេសកូរ៉េខាងត្បូងមានច្រើនបំផុតជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ ក្រដាសកាតុង និងផលិតផលកសិកម្មមួយចំនួនទៀត។
សម្តេចមានប្រសាសន៍ទៀតថា ទំនិញកម្ពុជានាំចូលពីប្រទេសកូរ៉េខាងត្បូងវញ មានដូចជា ក្រណាត់ត្បាញ រថយន្ត ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិកជាដើម។
សម្ដេចតេជោក៏បានបង្ហាញនូវក្តីមោទនភាពចំពោះ...








