ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រុមហ៊ុនមានភាពរីកចម្រើនខ្លាំងនៅតែមិនអាចគេចផុតពីការកេងបន្លំនិងហានិភ័យបានឡើយ

ក្រុមហ៊ុនមានភាពរីកចម្រើនខ្លាំងនៅតែមិនអាចគេចផុតពីការកេងបន្លំនិងហានិភ័យបានឡើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នកជំនាញផ្នែកធុរកិច្ចបានពន្យល់ថា ក្រុមហ៊ុនដែលមានភាពរីកចម្រើនខ្លាំងក៏នៅតែមិនអាចគេចផុតពីការកេងបន្លំនិងហានិភ័យបានឡើយ។ បន្ថែមពីនេះ ប្រសិនបើថ្នាក់ដឹកនាំ មិនមានការត្រៀមទុកមុន និងមិនទាន់យល់ច្បាស់អំពីច្បាប់ពាណិជ្ជកម្ម នោះគឺរឹតតែមានបញ្ហាប្រឈមកាន់តែខ្លាំង។ កាលពី ថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ CEO Master Club បានរៀបចំបង្វឹកនូវ “ជំនាញគ្រប់គ្រងការកេងបន្លំ ហានិភ័យ និងច្បាប់នៅក្នុងក្រុមហ៊ុន” បង្វឹកដោយ លោក តេង ប៊ុនថុន ម្ចាស់ភាគហ៊ុនក្រុមហ៊ុនសេវាកម្មច្បាប់ BT និង លោក លី ប៊ុនរិទ្ធ ជានាយកនាយកដ្ឋានប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានបទពិសោធន៍ច្រើនឆ្នាំ។ លោក តេង ប៊ុនថុន ម្ចាស់ភាគហ៊ុនក្រុមហ៊ុនសេវាកម្មច្បាប់ BT ​​លើកឡើងថា«ពិតជាអស្ចារ្យ ត្រឹមតែរយៈពេល២ថ្ងៃ សហគ្រិនដែលបានចូលរៀនវគ្គនេះ អស់នូវក្ដីបារម្ភ និងមានគន្លឹះដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ ព្រមទាំងទទួលបានវិធីសាស្រ្តក្នុ...
អង្គការពិភពលោកធំៗនិងប្រទេសម្ចាស់ជំនួយ គាំទ្រផែនការយុទ្ធសាស្រ្តអភិវឌ្ឍជំនាញទេសចរណ៍កម្ពុជា

អង្គការពិភពលោកធំៗនិងប្រទេសម្ចាស់ជំនួយ គាំទ្រផែនការយុទ្ធសាស្រ្តអភិវឌ្ឍជំនាញទេសចរណ៍កម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងទេសចរណ៍សហការជាមួយអង្គការពិភពលោកធំៗ និងប្រទេសម្ចាស់ជំនួយមួយចំនួន បានរៀបចំការវាយតម្លៃលើសមត្ថភាព និងបទពិសោធន៍របស់អ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ តាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន (RPL) ស្របតាមស្តង់ដាគុណភាពជាតិ និងអាស៊ាន ក៏ដូចជាស្របតាមយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ»។ ការវាយតម្លៃនេះធ្វើឡើងចាប់ពីថ្ងៃទី០៩-១៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ដែលជានៅមជ្ឍមណ្ឌលវាយតម្លៃសមត្ថភាពផ្នែកសេវាកម្មសណ្ឋាគារ។ ការវាយតម្លៃសមត្ថភាពខាងលើនេះ មាន៣ដំណាក់កាល រួមមាន៖ សំណួរផ្ទាល់មាត់ សំណួរសរសេរ និងការអនុវត្តផ្ទាល់ លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញការិយាល័យជួរមុខ និងជំនាញគេហកិច្ច (Housekeeping)។ សកម្មភាពវាយតម្លៃនេះមានការគាំទ្រ និងសង្កេតការពីអង្គការអន្តរជាតិធំមួយចំនួន រួមមាន៖ អង្គការអន្តរជាតិខាងការងារ (ILO) អង្គការសហប្រជាតិ (UN) ទីភ្នាក់ងារសម្រាប់ការសហប្រតិបត្តិការអភិវឌ្ឍន៍ស្វ...
ជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជានិងសកលវិទ្យាល័យធីស៊ីងហ័រនៃហុងកុង

ជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជានិងសកលវិទ្យាល័យធីស៊ីងហ័រនៃហុងកុង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
នៅ​អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាមានរៀបចំជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា និងសកលវិទ្យាល័យធីស៊ីងហ័រនៃហុងកុង ដែលដឹកនាំដោយ លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាតំណាង អ្នកឧកញ៉ា គិត ម៉េង ដែលធ្វើឡើងកាលពីថ្ងៃចន្ទទីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា ជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជានិងសាស្រ្តាចារ្យ យ៉ាង យ៉ុងហេង នាយកនៃសកលវិទ្យាល័យ ធីស៊ីងហ័រនៃហុងកុង មានគោលបំណងនៃជំនួបនេះធ្វើឡើង ដើម្បីពិភាក្សានិងផ្លាស់ប្តូរបទពិសោធន៍រវាងសមាជិកសភាពាណិជ្ជកម្មកម្ពុជានិងសមាជិកនិងសាស្រ្តាចារ្យមកពីសកលវិទ្យាល័យធីស៊ីងហ័រនៃ​ហុងកុង។ លោកឧកញ៉ា លឹម ហេង បញ្ជាក់ថា«គោលបំណងនៃជំនួបនេះ ក៏ធ្វើឡើងដើម្បីណែនាំ និងផ្សព្វផ្សាយអំពីការដាក់អោយប្រើប្រាស់ជាផ្លូវការនូវកម្មវិធីថ្នាក់អនុបណ្ឌិតពីរក្នងពេលតែមួយ (ថ្នាក់អនុបណ្ឌិតប្រតិបត្តិនៃរដ្ឋបាលអាជីវកម្ម និងអនុបណ្ឌិតនៃរដ្ឋបាលសាធារណៈ) ដែលសហការដោ...
នាយករដ្ឋមន្ត្រីនឹងជួបអ្នកកាសែតជា​លើក​ទី​៤ធ្វើ​ឡើងនៅ​ថ្ងៃទី​១៤ខែមករាឆ្នាំ​២០២០​

នាយករដ្ឋមន្ត្រីនឹងជួបអ្នកកាសែតជា​លើក​ទី​៤ធ្វើ​ឡើងនៅ​ថ្ងៃទី​១៤ខែមករាឆ្នាំ​២០២០​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បើតាម​លិខិត​របស់​គណៈរដ្ឋមន្ត្រី ជម្រាបជូន ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងជួបអ្នកកាសែតជា​លើក​ទី​៤ធ្វើ​ឡើង នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០​។
លោក ហេរ៉ូ សុជាតិ ចាត់ទុកទីក្រុងបាវិតជាគោលដៅនៃការវិនិយោគ

លោក ហេរ៉ូ សុជាតិ ចាត់ទុកទីក្រុងបាវិតជាគោលដៅនៃការវិនិយោគ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលទទួលបន្ទុកជាឣគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TOP4 REALTYចាត់ទុកទីក្រុងបាវិតជាគោលដៅនៃការវិនិយោ ហើយការលើកឡើងនេះ ស្របពេលលោកបានដឹកនាំ គណៈប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យ TOP4 REALTY រួមជាមួយដៃគូរក្រុមហ៊ុនវិនិយោគជប៉ុនបានទទួលការអញ្ចើញនិងអនុញ្ញាតិពីគណៈអភិបាលក្រុងបាវិតអោយចូលសួរសុខទុក្ខនិងសំដែងការគួរសមនៅសាលាក្រុងបាវិត។ លោកបានលើកឡើងថា«សព្វថ្ងៃនេះទីក្រុងបាវិតមិនត្រឹមមានការអភិវឌ្ឍខ្លាំងណាស់ ដែលយើងមិនរំពឹងលើកាស៊ីណូទាំងស្រុងនោះទេ សូម្បីតែរោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេស​​​​ក៏មានមនុស្សរស់នៅនិងប្រកបរបរយ៉ាងច្រើនផងដែរ»។ លោកបានលើកឡើងបន្ថែមថា« គោលបំណងធំរបស់ក្រុមហ៊ុនយើងគឺមានអលចនទ្រព្យ លក់ និងទិញហើយមានភ្ញៀវស្រាប់ ដែលអតិថិជននឹងទទួលបានចំណូលត្រឡប់ទៅវិញ ហើយថ្ងៃនេះយើងពិតជាសប្បាយរីករាយដែលខាងភាគីជប៉ុនបានផ្តល់ជូនផ្ទះស្នាក់នៅដល់បងប្អូនមន្រ្តីរាជការតាមរយៈលោកអភិបាលក្រុងបាវិតតែ...
សម្តេចតេជោ អបអរសាទរនិងកោតសសើរកីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស

សម្តេចតេជោ អបអរសាទរនិងកោតសសើរកីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចតេជោ នាយករដ្ឋមន្ត្រីបាន អបអរសាទរ និងកោតសសើរកីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាសហើយ ក្រោយឈ្នះហ្វីលីពីននៅ SEA Games 2019។ សម្តេចមានប្រសាសន៏ថា សូមកោតសរសើរ និងអបអរសាទរកីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានបន្ថែមមេដាយមាសឲ្យកម្ពុជា ១គ្រឿងទៀតហើយ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីនមុននេះបន្ដិច ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន។ សូមជូនពរកីឡាករ កីឡាការិនីកម្ពុជាបន្តឈ្នះមេដាយមាសនៅស៊ីហ្គេមជាបន្តបន្ទាប់ទៀត៕...
ហ្វីលីពីនអាចជាអតិថិជនដំបូងដែលទិញមីស៊ីលល្បឿនលឿនជាងសម្លេងពីឥណ្ឌានិងរុស្ស៊ី

ហ្វីលីពីនអាចជាអតិថិជនដំបូងដែលទិញមីស៊ីលល្បឿនលឿនជាងសម្លេងពីឥណ្ឌានិងរុស្ស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសហ្វីលីពីនអាចក្លាយជាអតិថិជនដំបូងគេក្នុងតំបន់ ដែលនឹងសម្រេចចិត្តទិញមីស៊ីលបាញ់តម្រង់គោលដៅប្រភេទ BrahMos (BrahMos supersonic cruise missile) ដែល​​ត្រូវបានផលិតរួមគ្នាដោយប្រទេសឥណ្ឌា និងរុស្ស៊ី ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Hindustan Times ដែលបានចុះផ្សាយនៅថ្ងៃចន្ទ ទី០៩ ខែធ្នូនេះ ។ មីស៊ីលបាញ់តម្រង់គោលដៅប្រភេទ BrahMos គឺជាមីស៊ីលរយៈចម្ងាយមធ្យម ដែលអាចហោះហើរបានក្នុងរយៈចម្ងាយ៥០០គីឡូម៉ែត្រ និងមានល្បឿនលឿនជាងសម្លេង ដែលឥណ្ឌា​​​​បានសាកល្បងមីស៊ីលប្រភេទនេះដោយជោគជ័យដោយបាញ់ចេញពីយន្តហោះចម្បាំងប្រភេទ Su-30 ដែលបានទិញពីរុស្ស៊ី ។ សូមរំលឹកថា អង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍វិស័យការពាររបស់ប្រទេសឥណ្ឌា (Defence Research and Development Organization) ដែលហៅកាត់ថា DRDO និងសហគ្រាសរដ្ឋសហព័ន្ធរបស់ប្រទេសរុស្ស៊ី (Federal State Unitary)បានបង្កើតក្រុមហ៊ុនរូមគ្នាមួយឈ្មោះ BrahMos Aerospace កាលពីថ្ងៃទី១២ ខែកុ...
ក្រុមហ៊ុនជប៉ុនសហការ​​​ជួលផ្ទះពីក្រុមហ៊ុន Vichetdara Enterpriseនៅទីក្រុងបាវិតខេត្តស្វាយរៀង​​​​

ក្រុមហ៊ុនជប៉ុនសហការ​​​ជួលផ្ទះពីក្រុមហ៊ុន Vichetdara Enterpriseនៅទីក្រុងបាវិតខេត្តស្វាយរៀង​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន Vichet Dara Enterprise បានដឹកនាំក្រុមហ៊ុនជប៉ុន ECCJ Real Estate ទៅទស្សនកិច្ចនៅក្រុងបាវិតនិងបានជួបជាមួយលោកអភិបាលក្រុងបាវិតនៃខេត្តស្វាយរៀង​​​ ដោយខាងក្រុមហ៊ុនបានសម្រេចផ្តល់ជូនកន្លែងស្នាក់នៅជាង៣០ ផ្ទះដល់មន្រ្តីរាជការស្នាក់នៅក្រោមជំនួយរបស់អ្នកវិនិយោគជប៉ុនផងដែរ។ លោកឧកញ៉ាបណ្ឌិតបានលើកឡើងថា« គោលបំណងធំរបស់ក្រុមហ៊ុនយើងគឺមានអលចនទ្រព្យទិញហើយមានភ្ញៀវជួលស្រាប់ ដែលអតិថិជននឹងទទួលបានចំណូលពីការជួលផ្ទះត្រឡប់ទៅវិញ ហើយថ្ងៃនេះយើងពិតជាសប្បាយរីករាយដែលខាងភាគីជប៉ុនបានផ្តល់ជូនផ្ទះស្នាក់នៅដល់បងប្អូនមន្រ្តីរាជការតាមរយៈលោកអភិបាលក្រុងបាវិតតែម្តង»។ លោឩកញ៉ាបន្តទៀតថា«សព្វថ្ងៃនេះទីក្រុងបាវិតមិនត្រឹមមានការអភិវឌ្ឍខ្លាំងណាស់ ដែលយើងមិនរំពឹងលើកាស៊ីណូទាំងស្រុងនោះទេ សូម្បីតែរោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេស​​​​ក៏មានមនុស្សរស់នៅនិងប្រកបរបរយ៉ាងច្រើនថែមទៀតផង»។ ថ្មីៗនេះ ក្...
លោក គួច ចំរើន ឯកភាពឲ្យតំណាង​​សភាពាណិជ្ជកម្មខេត្តគៀងគរអ្នកវិនិយោគបរទេសដើម្បីមកអភិវឌ្ឍខេត្តព្រះសីហនុ

លោក គួច ចំរើន ឯកភាពឲ្យតំណាង​​សភាពាណិជ្ជកម្មខេត្តគៀងគរអ្នកវិនិយោគបរទេសដើម្បីមកអភិវឌ្ឍខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានឯកភាពឲ្យសភាពាណិជ្ជកម្មខេត្តទៅទស្សនៈកិច្ចនៅក្រៅប្រទេស ដើម្បីគៀងគរអ្នកវិនិយោគទុនបរទេសមកអភិវឌ្ឍ​ខេត្តព្រះសីហនុ ហើយនេះបើតាមជំនួបមួយធ្វើឡើងនៅថ្ងៃទី៧ខែធ្នូនេះជាមួយ និងប្រធានសភាពពាណិជ្ជកម្មខេត្ត​ព្រះសីហនុ​​​។​​ លោក គួច ចំរើន បានមានប្រសាសន៍បញ្ជាក់ថា« ក្នុងនាមខេត្តសូម ឯកភាពអោយតំណាងសភាខេត្តចូលរួមអមដំណើរលោកក្នុងដំណើរទៅទស្សនៈកិច្ចទៅក្រៅប្រទេស ដើម្បី​ជួយគៀងគរវិនិយោគទុនបរទេសមកវិនិយោគក្នុងខេត្តព្រះសីហនុ» ។ លោកបានបន្ថែមថា យើងអាចរៀបចំក្រុមការងារនិងរៀបចំចងក្រងជាឯកសារនូវសក្ដានុពលសម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីឲ្យគេដឹងកាន់តែច្បាស់ពីប្រទេ​សកម្ពុជាយើង។ សម្រាប់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លោកឧកញ៉ា វណ្ណ សុខហេង បានមានប្រសាសន៍ថា តាមពិតការដឹកនាំសមាជិកសមាជិកានិងសមាជិកទីប្រឹក្សានៃសភាពា​ណិជ្ជកម្មខេត្តព្រះសីហនុ អាណត្តិទី០២ លើកទី ០២ ថ្ងៃទី ០៧ ខែ ...
លោក អេង ជាសាន ​​អំពាវនាវឲ្យប្រជាពលរដ្ឋសម្រុកធ្វើប្រហុកផ្អកទុកទាន់រដូវត្រីមកដល់

លោក អេង ជាសាន ​​អំពាវនាវឲ្យប្រជាពលរដ្ឋសម្រុកធ្វើប្រហុកផ្អកទុកទាន់រដូវត្រីមកដល់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានជូនដំណឹងមួយ ដោយបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋមកធ្វើប្រហុកផ្អកទុកបរិភោគទាន់រដូវត្រីត្រូវចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងរដូវនេសាទឆ្នាំ២០១៩-២០២០នេះ បន្ទាប់ពីបានធ្វើការសង្កេត តាមដានលើកម្ពស់ទឹកដែលហូរចេញពីបឹងទន្លេសាបឃើញថា ទឹកបានស្រកចុះយ៉ាងលឿន ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។ ទឹកដែលហូរចេញពីបឹងទន្លេសាបស្រកចុះយ៉ាងលឿនបែបនេះធ្វើឲ្យគន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលអាចនេសាទត្រីបានច្រើន ក្នុងខែមិគសិរនេះ គឺចាប់ពីថ្ងៃ៩កើតដល់ថ្ងៃ១៣កើតត្រូវនឹងថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ។ រដ្ឋបាលជលផលស្នើសុំអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ  សម...