ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

 ឆ្នាំ២០២០ក្រុងព្រះសីហនុ នឹងប្រែប្រួលមុខមាត់យ៉ាងខ្លាំងទាក់ទាញទាំងវិស័យទេសចរណ៍និងមជ្ឈមណ្ឌលពាណិជ្ជកម្ម

 ឆ្នាំ២០២០ក្រុងព្រះសីហនុ នឹងប្រែប្រួលមុខមាត់យ៉ាងខ្លាំងទាក់ទាញទាំងវិស័យទេសចរណ៍និងមជ្ឈមណ្ឌលពាណិជ្ជកម្ម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងដ៏ទាក់ទាញទាំងវិស័យទេសចរណ៍និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយជាទីក្រុងនៃច្រកកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ចាប់ឆ្នាំ២០២០ ក្រុងព្រះសីហនុ នឹងប្រែប្រួលមុខមាត់យ៉ាងខ្លាំងទាំងផ្លូវ និងអគារ។ ក្នុងនោះអគារដែលមានកម្ពស់ចាប់៥ជាន់ ឡើងលើ សាងសង់រួចរាល់មានចំនួន ២២៩អគារ ហើយកំពុងសាង សង់ប្រមាណ៨០០អគារ។ សម្តេចតេជោ បន្តទៀតថា គ្រាន់តែឆ្នាំ២០១៩នេះ អ្នកទេសចរមកខេត្តព្រះសីហនុ មានចំនួន ១លាន ៩សែន ៤ម៉ឺននាក់ កើនឡើងប្រមាណ ១០.៦៧ភាគរយ ហើយនៅពេលដែលផ្លូវទាំងអស់ត្រូវបានសាង សង់រួចរាល់នោះ គឺក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងទំនើបទាក់ទាញ ក្នុងនាមជាប៉ូលសេដ្ឋកិច្ចទី២នៅកម្ពុជា។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។  សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាដែលត្រូវយកចិត្...
សម្តេចតេជោ ៖ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ

សម្តេចតេជោ ៖ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ។ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ផ្លូវចំនួន៣៤ខ្សែ ត្រូវបើកការដ្ឋានសាងសង់នៅពេលនេះ ជាផ្លូវក្នុងក្រុងបែបប្រណីត នឹងបម្រើនៅក្នុងវិស័យដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ ដ៏សំខាន់នៅក្នុងក្រុងព្រះសីហនុនេះ ជាពិសេសក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភ័ណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ អ្នកទេសចរណ៍ និងអ្នកវិនិយោគ ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង។ សូមជម្រាបថា ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ។ គឺជាផ្លូវធំៗ និង មានសោភ័ណ្ឌភាពបំផុតមិនធ្លាប់មាននៅកម្ពុជា។ ផ្លូវទាំង៣៤ខ្សែនេះ មានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ប្រវែង ២៥២ម៉ែ...
កូរ៉េខាងជើងជេរអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកថាជាឆ្កែឆ្គួត

កូរ៉េខាងជើងជេរអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកថាជាឆ្កែឆ្គួត

ព័ត៌មានទាន់ហេតុការណ៍
កូរ៉េខាងជើងបានជេរប្រទេច លោក ចូ បាយដិន (Joe Biden) អតីតអនុប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតីរបស់សហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យថាជាឆ្កែឆ្គួត (a rabid gog) ក្រោយពីលោក ចូ បាយដិន និយាយបង្កាច់បង្ខូចមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនេះបើតាមការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ។ KCNA មិនបានបង្ហាញទេថា តើលោក ចូ បាយដិន បាននិយាយបង្កាច់បង្ខូចលោក គីម ជុងអ៊ុន ថាយ៉ាងដូចម្តេចទេ ។ ប៉ុន្តែក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ឆ្នាំ២០២០ លោក ចូ បាយដិន បានរិះគន់នយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយនិយាយថា លោកនឹងផ្តួលរំលំមេដឹកនាំផ្តាច់ការអោយអស់ ។ KCNA បានបន្ថែមថា អតីតអនុប្រធានាធិបតីអាមេរិករូបនេះ កំពុងបង្ហាញសញ្ញានៃវិកលចរិកក្នុងដំណាក់កាលចុងក្រោយហើយ (The final stage of dementia) ហើយលោក ចូ បាយដិន នឹងស្លាប់ដោយសារវិកលចរិកនេះក្នុងពេលដ៏ឆាប់ខាងមុខនេះ ៕...
ក្រសួងសុខាភិបាលឲ្យប្រជាពលរដ្ឋថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់

ក្រសួងសុខាភិបាលឲ្យប្រជាពលរដ្ឋថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាសុខភាពនិងការពារជំងឺឱកាសនិយមនារដូវរងារនិងអាកាសធាតុចុះត្រជាក់ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែកុម្ភះ ឆ្នាំ២០២០ខាងមុខនេះ ។ យោងតាមសេចក្តីណែនាំក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ដោយ សារការប្រែប្រួលអាកាសធាតុ រដូវរងារ អាកាសធាតុចុះត្រជាក់នឹងកើតមានឡើងនៅពេលខាងមុខនេះដូចនេះសូបងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាជនដែលរស់នៅតំបន់ភូមិភាគឦសាននិងតំបន់តាមព្រំប្រទល់ ដូចជា ខេត្តព្រះវិហារ ,ស្ទឹងត្រែង, រតនៈគីរី និង មណ្ឌលគីរី ជាដើម ចូលរួមថែរក្សាសុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារឲ្យបានល្អ ដើម្បីជៀសផុតពីជម្ងឺនានា ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារអាកាសធាតុចុះត្រជាក់ ឬរងារ ដែលអាចកើតមានឡើងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែកុម្ភៈឆ្នាំ២០២០។ សូមអានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖...
កូរ៉េខាងត្បូងចំណាយប្រាក់៥ពាន់លានដុល្លារក្នុងមួយឆ្នាំលើវត្តមានយោធាអាមេរិក

កូរ៉េខាងត្បូងចំណាយប្រាក់៥ពាន់លានដុល្លារក្នុងមួយឆ្នាំលើវត្តមានយោធាអាមេរិក

ព័ត៌មានទាន់ហេតុការណ៍
ឧត្តមសេនីយ៍ Mark Milley ប្រធាននាយអគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិក (Chairman of the U.S Joints Chief of Staff) បាននិយាយថា កូរ៉េខាងត្បូងត្រូវតែចំណាយទឹកប្រាក់ប្រមាណ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ លើការរក្សាវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសនេះ ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។ ឧត្តមសេនីយ៍ Mark Milley បានគម្រាមថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយបរិមាណកងទ័ពរបស់ខ្លួននៅលើទឹកដីកូរ៉េខាងត្បូងឲ្យនៅចំនួនតិចបំផុតនៅពេលខាងមុខ ប្រសិនបើប្រទេសនេះមិនបង្កើនការចំណាយ ខណៈដែលនៅពេលបច្ចុប្បន្ននេះ អាមេរិកបានរក្សាវត្តមានកងទ័ពរបស់ខ្លួនប្រមាណ២៨៥០០នាក់នៅកូរ៉េខាងត្បូង ។ ចំណែកសមាជិកសភាកូរ៉េខាងត្បូង បាននិយាយថា មេដឹកនាំរបស់សហរដ្ឋអាមេរិក បានទាមទារកូរ៉េខាងត្បូងឲ្យចំណាយប្រាក់ច្រើនពេកលើការរក្សាវត្តមានយោធារបស់ខ្លួននៅកូរ៉េខាងត្បូង ដែលទឹកប្រាក់៥ពាន់លានដុល្លារក្នុងមួយឆ្នាំ គឺច្រើនជាងការចំណាយជារៀងរាល់ឆ្នាំដល់ទៅជាង៥ដង ៕...
កម្ពុជា-ចិនជម្រុញបង្កើនគុណភាពទំនិញសុវត្ថិភាពផលិតផលនិង​​ការធ្វើពាណិជ្ចកម្មរួមគ្នា

កម្ពុជា-ចិនជម្រុញបង្កើនគុណភាពទំនិញសុវត្ថិភាពផលិតផលនិង​​ការធ្វើពាណិជ្ចកម្មរួមគ្នា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កម្ពុជា-ចិន ចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យស្តង់ដារូបនីយកម្ម ការវាយតម្លៃភាពអនុលោមមាត្រាសាស្ត្រ និងការពិនិត្យលើតម្រូវសម្រាប់​គុណភាព​ទំនិញនិង​សុវត្ថិភាព​ផលិត​ផល​បញ្ហាសុខភាព សុវត្ថិភាពនិងការធ្វើ​​ពាណិជ្ចកម្មទ្វេភាគីរួមគ្នា។ លោក ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី សេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តី​​ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នាលើវិស័យស្តង់ដារូបនីយកម្ម ការវាយតម្លៃភាពអនុលោមមាត្រាសាស្ត្រ ជាមួយ លោក​​ Tian Shihong អនុរដ្ឋមន្ត្រីស្ថាប័នរដ្ឋសម្រាប់ប្បញ្ញត្តិទីផ្សារនៃប្រទេសចិន។​ លោកទេសរដ្ឋមន្រ្តីថា ស្ថាប័នរដ្ឋសម្រាប់ប្បញ្ញត្តិទីផ្សារនៃប្រទេសចិន គឺជាស្ថាប័នទើបបង្កើតឡើងរយ:ថ្មីៗ តែបានដើរតួយ៉ាងសំខាន់ ក្នុងការជម្រុញទំនាក់ទំនង និងលើកកំពស់កិច្ចសហប្រតិបត្តិការដ៏រឹង​មាំជាមួយក្រសួង​ឧស្សា​ហ​កម្ម និងសិប្បកម្មលើវិស័យស្តង់ដារូបនីយកម្ម និងមាត្រាសា...
លោក ថោង ខុន ជំរុញឱ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តកំពតបើកទទួលការកក់បន្ទប់ឡើងវិញ និងកុំដំឡើងថ្លៃនា​​ពិធីបុណ្យសមុទ្រ

លោក ថោង ខុន ជំរុញឱ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តកំពតបើកទទួលការកក់បន្ទប់ឡើងវិញ និងកុំដំឡើងថ្លៃនា​​ពិធីបុណ្យសមុទ្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពត)៖ក្រោយមានការរិះគន់ពីបញ្ហាខ្វះបន្ទប់ស្នាក់នៅ សម្រាប់ពិធីបុណ្យសមុទ្រ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញឱ្យរដ្ឋបាលខេត្តកំពត និងមន្ទីរទេសចរណ៍ខេត្ត ត្រូវចុះផ្សព្វផ្សាយឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ក្នុងខេត្តត្រូវទទួលការកក់បន្ទប់ស្នាក់របស់ភ្ញៀវឡើងវិញ និងសូមកុំដំ​ឡើង​​​ថ្លៃហួសហេតុពេកដើម្បីធានាសេវាស្នាក់នៅឱ្យបានល្អប្រសើរក្នុងពិធីបុណ្យសមុទ្រនាចុងឆ្នាំ២០១៩ ខាងមុខ។ ការរិះគន់ចំៗលើបញ្ហាស្នាក់នៅខាងលើនេះត្រូវបានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅសាលាខេត្តកំពតកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ​​ ខណៈក្រុមមន្ត្រីរាជការ ក្រុមសិល្បករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួន ក៏កំពុងជួបប្រទះនិងព្រួយបារម្ភពីការខ្វះកន្លែងស្នាក់នៅនេះផងដែរ។ បញ្ហានេះក៏ព្រោះតែម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន មិនព្រមទទួលការកក់បន្ទប់ស្នាក់នៅពីភ្ញៀវទាល់តែសោះ ដោយបញ្ជាក់ទាំងមិនសមហេត...
នាយករដ្ឋមន្រ្តី​​​ស្នើក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ និងព្រះរាជអាជ្ញាក្នុងលើកលែងទោសឲ្យ​​នៅក្រៅឃុំពាក់ព័ន្ធនឹងអំពើធ្វើរដ្ឋប្រហារ

នាយករដ្ឋមន្រ្តី​​​ស្នើក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ និងព្រះរាជអាជ្ញាក្នុងលើកលែងទោសឲ្យ​​នៅក្រៅឃុំពាក់ព័ន្ធនឹងអំពើធ្វើរដ្ឋប្រហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់រោងចក្រស៊ីម៉ង់តិ៍ «ថៃ ប៊ុនរ៉ុង»នៅខេត្តកំពត សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលត្រូវ​បានចាប់ខ្លួននិង​ឃុំខ្លួន​ពាក់​ព័ន្ធ​ក្នុងគម្រោងធ្វើរដ្ឋប្រហារ៩ វិច្ឆិកា ២០១៩ មិនបានសម្រេចនោះ សម្តេចតេជោបានស្នើអោយក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការនិងព្រះរាជអាជ្ញា ក្នុងការដោះលែងអោយនៅក្រៅឃុំតាមរយៈការ​ស្នើសុំពីសាមីខ្លួន​ពីក្រុម​គ្រួ​សារ​ឬពីមេធាវី។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបងប្អូនទាំងអស់នោះ ជាអ្នកដែលចាញ់ឧបាយកលបោកការឃោសនារបស់ក្រុមជនក្បត់ជាតិ។ការអនុគ្រោះដល់អ្នកចាញ់បោកទាំងនេះគឺជាដំណើរនៃបង្រួបបង្រួមជាតិ ពីព្រោះអ្នកទាំង​នោះ​​​ចាញ់បោកក្រុមជនក្បត់ជាតិ ដែលពួកគេគ្រោងប្រើឈាមបងប្អូនប្រជាពលរដ្ឋ ដើម្បីសម្រេចមហិច្ឆតាអំណាចរបស់ពួកគេ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអ្នកដែលរត់ទៅក្រៅស្រុក ហើយបើចូលមកវិញត្រូវអាជ្ញាធរ ឬសមត្ថកិច...
រុស្ស៊ីរៀបចំមូលដ្ឋានឈរជើងឧទ្ធម្ភាគចក្រនៅភាគឦសានស៊ីរី ខណៈអវត្តមានកងទ័ពអាមេរិកនៅក្នុងតំបន់​​

រុស្ស៊ីរៀបចំមូលដ្ឋានឈរជើងឧទ្ធម្ភាគចក្រនៅភាគឦសានស៊ីរី ខណៈអវត្តមានកងទ័ពអាមេរិកនៅក្នុងតំបន់​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទូរទស្សន៍ Zvezda TVបានផ្សព្វផ្សាយថា ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីកំពុងចាប់ផ្តើមរៀបចំមូលដ្ឋានឈរជើងឧទ្ធម្ភាគចក្រយោធារបស់ខ្លួននៅភាគឦសាននៃប្រ​ទេស​ស៊ីរី ខណៈដែលអវត្តមាន​កងទ័ពអា​មេរិក​នៅក្នុង​តំ​បន់នោះ។ Zvezda TVដដែលបានដកស្រង់សម្តីរបស់មន្ត្រីការពារជាតិរុស្ស៊ី ដែលបានលើកឡើងថា រុស្ស៊ីនឹងដាក់បញ្ឈរជើងបម្រុងនូវឧទ្ធម្ភាគចក្រប្រភេទ Mi-35 និងឧទ្ធម្ភាគចក្រ Mi-8ដែលជាឧទ្ធម្ភាគចក្រដឹកជញ្ជូនសម្ភារៈ​សឹកនិងយោ​ធា​រុស្ស៊ី​។ រុស្ស៊ីក៏នឹងដាក់ពង្រាយផងដែរនូវប្រព័ន្ធមីស៊ីលប្រភេទ Pantsirដែលជាប្រភេទមីស៊ីលបាញ់ពីដីទៅលើអា​កាស ក្នុងគោលដៅការពារពីចម្ងាយលើកងទ័ពថ្មើរជើងកងកម្លាំងរថក្រោះនិងការដឹកជញ្ជូនគ្រឿងយុទ្ធោ​បករណ៍ផ្សេង​ទៀត ៕...
ក្រុមបាតុករកំពុងទាញទម្លាក់កំណើនសេដ្ឋកិច្ចទីក្រុងហុងកុងនៅឆ្នាំនេះនិងឆ្នាំ២០២០

ក្រុមបាតុករកំពុងទាញទម្លាក់កំណើនសេដ្ឋកិច្ចទីក្រុងហុងកុងនៅឆ្នាំនេះនិងឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រី Iris Pang សេដ្ឋវិទូនៅស្ថាប័នសេដ្ឋកិច្ចរបស់ប្រទេសចិន Greater China បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ទីក្រុងហុងកុងនឹងធ្លាក់ចុះ២.២%នៅឆ្នាំ២០១៩នេះ និងធ្លាក់ចុះបន្តទៀតក្នុងរង្វង់៥.៣% នៅឆ្នាំ ២០ ២០ ខាងមុខ ដោយសារតែក្បួនបាតុកម្មរបស់ប្រជាបាតុករដែលនេះបើតាមការចុះផ្សាយរបស់ CNBC។ ការប៉ាន់ប្រមាណពីកំណើនសេដ្ឋកិច្ចទីក្រុងហុងកុងរបស់ លោកស្រី Iris Pang ត្រូវបានធ្វើឡើងខណៈដែលក្បួនបាតុកម្ មរបស់ក្រុមបាតុករហុងកុងនៅ តែបន្តធ្វើឡើងអស់ រយៈពេលជា៥ខែកន្លង មកហើយនិងមិនទាន់ មាន សញ្ញាត្រូវបញ្ចប់នៅឡើយ។ លោកស្រី Iris Pang បានបន្ថែមថា កាលពីឆ្នាំ២០១៨ កន្លងទៅ ទីក្រុងហុងកុងអាចទាក់ទាញភ្ញៀវទេស​​​​​ចរមកពីចិនដីគោកក្នុងអត្រា ៨០% ក្នុងចំណោមភ្ញៀវទេសចរសរុបដែលទីក្រុងនេះទទួលបានប្រមាណជាង ៦៥លាន១សែន នាក់ ប៉ុន្តែបរិមាណនៃភ្ញៀវទេសចរនេះ បានបាត់បង់បន្តិចម្តងៗចាប់តាំងពីចុងឆ្នាំ២០១៩នេះរហូតដល់ឆ្នាំ២០២០ ប្រសិនបើក្រុមបាតុករនៅតែបន្តធ្វើបា...