ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា៖ យុទ្ធសាស្ត្រវិនិយោគក្នុងវិស័យអចលនទ្រព្យ ចំណេញនៅពេលទិញ

ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា៖ យុទ្ធសាស្ត្រវិនិយោគក្នុងវិស័យអចលនទ្រព្យ ចំណេញនៅពេលទិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ឆ្លងកាត់តាមការរៀនសូត្រ ពីបណ្ដាលមហាសេដ្ឋីពិភពលោក ដូចជាលោករ៉ូបឺតគីយ៉ូសាគី លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងបណ្ដាលគ្រូល្បីៗទៀត បូករួមនឹងបទពិសោធន៍ដែលបានអនុវត្តកន្លងមក នឹងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។ លោកឧកញ៉ាភិរម្យ វិចិត្រដារ៉ា បានមានប្រសាសន៍ថា មុននឹងយើងសម្រេចការងារអ្វីមួយបានជោគ ជ័យ យើងត្រូវធ្វើការវិភាគទៅលើអចលនទ្រព្យនោះឲ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស កត្តាទីតាំងភូមិសាស្រ្តនិងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល រួមនិងផែនការអភិវឌ្ឍរបស់ម្ចាស់គម្រោងសមត្ថភាពនិងលទ្ធភាពក្នុងការអភិវឌ្ឍ ជាការបញ្ជាក់ឲ្យឃើញពីការកើនឡើងតម្លៃនៃអចលនទ្រព្យនៅថ្ងៃខាងមុខ ។ លោកឧកញ៉ាបានបញ្ជាក់ថា ការរកស៊ីលើផ្នែកអចលនទ្រព្យ អាចមានចំណូលពីការជួលឬចំណូលផ្សេងៗ ហើយយើង ពិភាក្សាជាមួយអ្នកហិរញ្ញវត្ថុធនាគារដើម្បីធ្វើការវាយតម្លៃទំហំដែលអាចទទួលបានកម្ចីពីធនាគារ ។ សិក្សាពីចំណូលដែលអចលនទ្រព្យនោះបង្កើតបាននឹងសិក្សាអំពីចំនួនទឹកប្រាក់ប្រាក់ដែលត្រ...
ទីបំផុត លោក អោម សេងបូរ៉ា ទទួលបានពានជ័យលាភីស្ថាបនិកឆ្នើមពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ទីបំផុត លោក អោម សេងបូរ៉ា ទទួលបានពានជ័យលាភីស្ថាបនិកឆ្នើមពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club ទទួលបានពានជ័យលាភីOutstanding Founder Award ទទួលស្គាល់ស្នាដៃស្ថាបនិកឆ្នើមពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក។ ពិធីប្រគល់ពានជ័យលាភីនេះប្រព្រឹតិ្តទៅនាចុងសប្ដាហ៍នេះក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជាCEO Award 2019 នៅសណ្ឋាគារសុខាភ្នំពេញកាលពីថ្ងៃ២៦ខែតុលានេះ។ ក្នុងរយៈពេល១០ឆ្នាំដែលលោក អោម សេងបូរ៉ាបានចូលរួមបណ្ដុះបណ្ដាលសហគ្រិនកម្ពុជាតាមរយ CEO Master Club បានចំនួនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិតចំនួនប្រមាណ១,១០០នាក់ដែលពួកគាត់កំពុងគ្រប់គ្រងអាជីវកម្មប្រមាណ២,០០០ក្រុមហ៊ុន។ លើសពីនេះបានបង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០ លានដុល្លារក្នុង១ឆ្នាំនិងបានជួយបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ១០ម៉ឺននាក់។ លោក អោម សេងបូរ៉ា បានដឹកនាំ CEO Master Clubឱ្យមានការទទួល...
ជម្លោះនៅតំបន់កាស្មៀរកំពុងគម្រាមកំហែងដល់ការនាំចេញប្រេងដូងពីម៉ាឡេស៊ីទៅឥណ្ឌា

ជម្លោះនៅតំបន់កាស្មៀរកំពុងគម្រាមកំហែងដល់ការនាំចេញប្រេងដូងពីម៉ាឡេស៊ីទៅឥណ្ឌា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Channel News Asiaបានចុះផ្សាយថា ជម្លោះរវាងប្រទេសឥណ្ដានិងប៉ាគិស្ថាននៅតំបន់កាស្មៀរ(Kashmir)ដែលជាតំបន់ព្រំដែននៃប្រទេសទាំងពីរកំពុងគម្រាមកំហែងដល់ការនាំចេញផលិត​ផលប្រេង​ដូងពី​ម៉ា​ឡេ​ស៊ីទៅកាន់ទីផ្សារឥណ្ឌា ។ មន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលានេះថាឥណ្ឌាគឺជាទីផ្សារធំទី៣នៅលើពិភពលោករបស់ប្រទេសម៉ាឡេស៊ី ក្នុងការនាំចេញផលិតផលប្រេងដូងទៅលក់ជារៀងរាល់ឆ្នាំដែល​ក្នុង​មួយឆ្នាំ​ប្រជា​កសិករម៉ាឡេស៊ីនាំប្រេងដូងទៅកាន់ទីផ្សារឥណ្ឌាក្នុងតម្លៃទឹកប្រាក់៦.៨៤ពាន់លានរីងហ្គីត (ringgit) ស្មើនឹងទឹកប្រាក់ ១.៦៣ ពាន់លានដុល្លារអាមេរិក ។ សូមបញ្ជាក់ជូនថាជម្លោះរវាងឥណ្ឌានិងប៉ាគិស្ថាននៅតំបន់កាស្មៀរបានឈានដល់ការប៉ះទង្គិចគ្នាដោយអាវុធជាញឹកញាប់និងបានរុញច្រានអោយមានភាពតានតឹងកាន់តែខ្លាំងទាំងផ្នែកការទូតនិងយោធារវាងប្រទេសក្បែរខាងទាំងពីរ ៕  ...
រាជរដ្ឋាភិបាលនឹងតម្លើងប្រាក់បៀវត្សជូនមន្រ្តីរាជការនិង​​កងកំលាំងប្រដាប់អាវុធ

រាជរដ្ឋាភិបាលនឹងតម្លើងប្រាក់បៀវត្សជូនមន្រ្តីរាជការនិង​​កងកំលាំងប្រដាប់អាវុធ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជរដ្ឋាភិបាលនឹងតម្លើងប្រាក់បៀវត្ស ជូនមន្រ្តីរាជការស៊ីវិល នឹងកងកំលាំងប្រដាប់អាវុធរួមជាមួយការកែសម្រួលនូវកម្រិតអប្បបរមា នៃប្រាក់បៀរវត្សត្រូវជាប់ពន្ធ របស់មន្រ្តីរាជការ គ្រូបង្រៀន គ្រូពេទ្យនគរបាល យោធិនក៏ដូច​កម្មករនិយោជិត ដែលទទួលប្រាក់បៀវត្សចាប់ពី១លាន៣សែនចុះឲ្យរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្ស ។ តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង ឆ្នាំ២០២០របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា នៅក្នុងឆ្នាំ ២០២០ខាងមុខនេះ បៀវត្សអប្បបរមារបស់មន្រ្តីរាជការស៊ីវិល នឹងកងកំលាំងប្រដាប់អាវុធ នឹងមាន ស្ថាន​ភាពផ្លាស់ប្តូរ ក្នុងនោះបៀវត្សមន្រ្តីរាជការស៊ីវិល នឹងត្រូវតម្លើងពី ១ ១០០ ១០០រៀល នៅឆ្នាំ២០១៩ ឡើងដល់ប្រមាណ ១ ១៤២ ៥០០ រៀល ចាប់ពីខែមករា ឆ្នាំ២០២០ហើយនឹងត្រូវតម្លើងជូនប្រមាណ ១ ១៧២ ៥០០ រៀល ចាប់​ពីខែ​មេសា ឆ្នាំ២០២០ ។ ចំណែកប្រាក់បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ នឹងត្រូវតម្លើងពីចំនួន ១ ២០០ ១០០រ...
កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំទីក្រុងហុងកុងនឹងធ្លាក់ចុះទាបដោយសារក្បួនបាតុកម្ម

កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំទីក្រុងហុងកុងនឹងធ្លាក់ចុះទាបដោយសារក្បួនបាតុកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រមុខដឹកនាំកំពូលរបស់ទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានប្រកាសនៅថ្ងៃអង្គារទី២៩ ខែតុលានេះថាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ទីក្រុងនេះនឹងធ្លាក់ចុះទៅក្នុង​កម្រិតទាបដោយសារក្បួនបាតុកម្ម​របស់ប្រជា​បាតុ​ករ​ដែលបានអូសបន្លាយអស់រយៈពេល៥ខែកន្លងមកហើយដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។ សេចក្តីប្រកាសរបស់លោកស្រី ខារី ឡាំ ត្រូវបានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃក្រោយពីលោក ផូល ចាន់ (Paul Chan)រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ទីក្រុងនេះ បានប្រកាសថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០១៩របស់ទីក្រុងហុងកុង នឹងធ្លាក់ចុះទៅក្នុងកម្រិតទាប ។ សូមបញ្ជាក់ជូនថា ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករនៅទីក្រុងហុងកុងបានអូសបន្លាយអស់រយៈពេល៥ខែកន្លងមកហើយហើយក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មដដែលដែលរុញច្រានអោយមានភាពតានតឹងកាន់តែខ្លាំង ៕...
លោក សេង វណ្ណារិទ្ធ «ឈ្នះជ័យលាភីធំៗ៣ ក្នុងកម្មវិធីសហគ្រិនកម្ពុជាឆ្នើមប្រចាំ​​​ឆ្នាំ​​​២០១៩​​»

លោក សេង វណ្ណារិទ្ធ «ឈ្នះជ័យលាភីធំៗ៣ ក្នុងកម្មវិធីសហគ្រិនកម្ពុជាឆ្នើមប្រចាំ​​​ឆ្នាំ​​​២០១៩​​»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក សេង វណ្ណារិទ្ធ សមាជិក CEO Master Club និង​​​​​ជាអគ្គនាយកសាលាអន្តរជាតិ ចុងអ៊ីងបានទទួលជ័យលាភីរហូតដល់ទៅ៣ ក្នុងចំណោមជ័យលាភីចំនូន៥ គឺទី១ ជ័យលាភីមេដាយសហគ្រិនឆ្នើមទី២ ជ័យលាភី សហ គ្រិន ឆ្នើម និងទី៣ជ័យលាភីគណនេយ្យឆ្នើមហើយ​ការទទួលបាន​ជ័យលាភីនេះធ្វើ​ឡើងកាលពីរាត្រីថ្ងៃសៅរ៍ទី២៦ខែតុលាក្នុង​​កម្មវីធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជានៅសណ្ឋា​​​គារសុខាភ្នំ​ពេញ​​ដែលរៀបចំឡើងដោយ CEO Master Club និង វិទ្យាស្ថានស៊ីអ៊ីអូ។ លោក សេង វណ្ណារិទ្ធ បាន​មានប្រសាសន៍ថា ​​២៦ តុលា ២០១៩ ជាមហាព្រឹត្តិការណ៍ក្នុងជីវិតជាសហគ្រិនរបស់ខ្ញុំ ព្រោះគ្រួសារ ចុងអ៊ីង​​ បានបង្កើតមហាសមិទ្ធផលមួយទៀតគឺ ជាប់ជ័យលា​ភី​ធំៗ​ចំ​នួន​៣ក្នុង ការប្រកួតប្រជែងចំ ណោមសហគ្រិនជាង១០០០នាក់ទូទាំងប្រទេសកម្ពុជា។ លោកបាន​ថ្លែងទៀត​​​​​​ថា«​​ក្រោយភាពជោគជ័យនេះគឺជាការមិនចុះចាញ់ទោះបីបរាជ័យ២លើកនិងជាពិសេ​ស​គឺការគាំទ្រយ៉ាងពេញទំហឹងរបស់គ្រួសារចុងអ៉ីងរួមមាន គណៈគ្រ...
ឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាចបន្តសម្រេចបានក្នុងអត្រា៦,៥%

ឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាចបន្តសម្រេចបានក្នុងអត្រា៦,៥%

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្យាករថានៅឆ្នាំ២០២០កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាចបន្តសម្រេចបានក្នុងអត្រ៦,៥%ក្នុងនោះ ផសសឆ្នាំ២០២០ថ្លៃបច្ចុប្បន្នបានកើនឡើងដល់ប្រមាណក្នុងរង្វង់ ៣ម៉ឺនលានដុល្លាអាមេរិក ខណៈដែល(ផសស) សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងកើនឡើង១៨១៦ដុល្លាអាមេរិក។ តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថា នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះវិស័យធំៗចំនួន៣នៅបន្តរក្សាកំណើនល្អក្នុងនោះកំណើននៃវិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងមានការថមថយក្នុងរង្វង់អត្រា៨,៩%នឹង១០,៧%ក្នុងឆ្នាំ២០១៩ ដោយ សារការរំពឹងទុកនៃកំណើនយឺតបន្តិចនៃអនុវិស័យសំណង់ ។ តែទោះបីជាអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ទាំងការបម្រើឲ្យការនាំចេញ និងបម្រើទីផ្សារក្នុងស្រុកអាចសម្រេចបានកំណើនល្អប្រសើរជាងឆ្នាំ២០១៩បន្តិច។ ក្នុងនោះចំពោះអនុវិស័យកាត់ដេរត្រូវបានព្យាករថា នឹងមានកំ ណើនទាប ដោយសារការថមថ...
កម្ពុជា-ខេត្តហ្វូជានប្រទេសចិនផ្សព្វផ្សាយពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច

កម្ពុជា-ខេត្តហ្វូជានប្រទេសចិនផ្សព្វផ្សាយពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ឈួនន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានចូលក្នុងពិធីផ្សព្វផ្សាយពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពា ណិជ្ជកម្មរវាងកម្ពុជា-ខេត្តហ្វូជានប្រទេសចិននិងមានការចូលរួម ពីសភាពាណិជ្ជកម្មចិនហ្វូនជាននៅកម្ពុជាគណៈប្រតិភូខេត្តហ្វូជាន និងពាណិជ្ជករខ្មែរជាច្រើននាក់។ ស្ថិតនៅការិយាល័យនៃក្រុមហ៊ុន Prince Holding Group នៅថ្ងៃទី២៨ខែតុលាឆ្នាំ២០១៩លោកលេខាធិការបានជម្រាបជូននូវព័ត៌មានវិនិយោគនៅកម្ពុជាដល់វិនិយោគិននិងធុរជនខេត្តហ្វូជាននៃប្រទេសចិនអំពីសក្តានុពលនៃការអភិវឌ្ឍប្រទេសកម្ពុជាដោយមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងសេវាកម្ម។ លោកបានគូសបញ្ជាក់ថា ស្របតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់និងផ្លូវមួយ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជំរុញឱ្យកម្ពុជា-ចិនមានទំនាក់ទំនងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យដើម្បីពង្រឹង និងពង្រីកពាណិជ្ជកម្មឱ្យកាន់តែធំធាត់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកក៏បានបន្ថែមទៀតថា រា...
លោក ហ៊ុន ម៉ាណែត៖ ខ្មែរខ្លាំងមិនអាស្រ័យលើក្រុមហ៊ុនបរទេសខ្លាំង​​ទេគឺអាស្រ័យក្រុមហ៊ុនខ្មែរខ្លួនឯងខ្លាំង

លោក ហ៊ុន ម៉ាណែត៖ ខ្មែរខ្លាំងមិនអាស្រ័យលើក្រុមហ៊ុនបរទេសខ្លាំង​​ទេគឺអាស្រ័យក្រុមហ៊ុនខ្មែរខ្លួនឯងខ្លាំង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិនិងជាមេបញ្ជាការកងទ័ពជើងគោកមេបញ្ជការនៃបញ្ជាការដ្ឋានជាតិ កំលាំងពិសេសប្រឆាំងភេរវកម្មបានចាត់ទុកថា ខ្មែរខ្លាំងមិន​អាស្រ័យ​ទៅ​លើ​ក្រុមហ៊ុនបរទេសខ្លាំងនោះទេគឺអាស្រ័យក្រុមហ៊ុនខ្មែរខ្លួនឯងខ្លាំងក្នុងនោះវិស័យឯកជនខ្មែរខ្លាំង គឺជាកត្តាមួយក្នុងចូលរួមលើកស្ទួយសេដ្ឋកិច្ចខ្មែរពិតៗ ។ នៅក្នុង“កម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជាCEO Award 2019”នៅថ្ងៃទី២៦ខែតុលាឆ្នាំ ២០១៩នេះលោកមានប្រសាសន៍ថាការវាស់ស្ទង់នៃការរីកចម្រើនរបស់ក្រុមហ៊ុននិមួយៗមិនខុសពីប្រទេ​ស​​​ជាតិនោះ​ឡើយក្នុង​នោះ​មានចំណុចពីរទី១គឺកំណើនដែលផ្ដោតលើតួលេខនិងលទ្ធផលទី២កម្រិត​នៃការអភិវឌ្ឍដែលផ្តោតលើកត្តាពីរសំខាន់ៗពីរផ្សេងទៀតគឺកត្តាមនុស្ស(People)និងកត្តារបៀប​​របបការ​ងារ (Process)ដែលជាកត្តាសំខាន់ក្នុងការធានានិរន្តរភាពចីរភាព។ លោកបានមានប្រសាសន៍ទៀត​​​ថា​​បញ្ហានេះក្រុមហ៊ុនត្រូវការបុគ្គលិកដែល...
ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ជួបជាមួយអ្នករត់ម៉ូតូឌុប ដើម្បីរំឭករឿងអតីតកាលរបស់ខ្លួន

ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ជួបជាមួយអ្នករត់ម៉ូតូឌុប ដើម្បីរំឭករឿងអតីតកាលរបស់ខ្លួន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជកកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអ៊ី ស៊ី ស៊ី  និងលោកជំទាវនង ស្រីពេជ្រ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បានជួបជុំជាមួយបងប្អូនអ្នករត់ម៉ូតូឌុប​ដើម្បីរំលឹកអនុស្សាវរីយ៍ពីអតីតកាល ពីព្រោះរូបលោកក៏ជាអ្នករត់ម៉ូតូឌុបម្នាក់ដែរ ។ លោកឧកញ៉ាបានមានប្រសាសន៍ថា ការជួបជុំគ្នានេះគឺដើម្បី៊៊៊៊ចែករំលែក បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំនាពេលកន្លងមក។​«ខ្ញុំក៏ជាអ្នករត់ម៉ូតូឌុបដែរ មនុស្សយើងម្នាក់ៗអ្នកណាក៏ធ្លាប់ឆ្លងកាត់ការលំបាកដែរ »។ លោកឧកញ៉ាបន្តទៀតថា គ្មានអ្នកណាមួយកើតមកយកទ្រព្យសម្បត្តិមកជាមយនោះតែ។បើយើងមិនប្រឹងខ្លួនឯងទេគឺគ្មានអ្នក ណាជួយយើងក្រៅពីខ្លួនយើងនោះទេ«ដូចនេះលុយពិបាករកណាស់ចំពោះការចាយវាយផ្សេងៗសុំមានការរិះចាំចេះសន្សំទុកមួយផ្នែក »។ លើសពីនេះលោកថា មនុស្សយើងកាលណាមានលុយច្រើនចាយច្រើនមានតិចចយតិច។អាជីពអ្នករត់ម៉ូតូឌុបក៏ជាមុខរបរល្អដែរ ថ្លៃថ្នូរឲ្យតែយើងមានមុខរបរមួយច្បាស់លាស់ហើយក...