ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កំណើននៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនអាចកើនដល់ ២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ 

កំណើននៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនអាចកើនដល់ ២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ។ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាន សូរស័ក្តិ បានឲ្យដឹងថា កម្ពុជា និងជប៉ុន មានចំណងមិត្តភាពជាយូរមកហើយ ហើយប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតទាំងវិស័យការទូត និងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសន្ទុះកើនទ្បើងស្មើនឹង ១,៦ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ កើនប្រមាណ ១០% ធៀបទៅឆ្នាំ២០១៧ ហើយអាចកើនដល់ ២ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ នាពេលខាងមុខ។ លោកប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានស្ថេរភាពនយោបាយពេញលេញ កម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណ ៧,២ អស់រយ:ពេលជាងពីរទសវត្សរ៍...
៨ខែ ឆ្នាំ២០១៩ វិស័យទេសចរទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦,៧លាននាក់

៨ខែ ឆ្នាំ២០១៩ វិស័យទេសចរទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦,៧លាននាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ក្រសួងទេសចរណ៍ រំពឹងថា វិស័យទេសចរ   នឹងទទួលភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៦,៧លាននាក់ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរ ៤,៣លាននាក់ កើនឡើងប្រមាណជាង ១០% ផងដែរ ។ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងបែបនេះនៅក្នុងព្រឹត្តិការពិរព័ណ៌ នៃរបៀបរស់នៅ ផលិតផលស្រា អាហារពេលល្ងាច និងសេវាកម្មវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នេះ។ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានបញ្ជាក់ថា វិស័យទេសចរបានចូលរួមចំណែក លើកកម្ពស់ ថែរក្សា ការអភិវឌ្ឍ សម្បត្តិវប្បធម៌ និងធនធានធម្មជាតិប្រទេស និងជាការចូលរួមកាត់បន្ថយការកើនឡើងនៃកំដៅផែនដី ពោលគឺចូលរួមគំាទ្រការអភិវឌ្ឍជាតិប្រកបដោយចីរភាព ។ ព្រោះវិស័យទេសចរ ផ្អែកតាមគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល កម្ពុជាបានកំពុងអភិវឌ្ឍន៍វិស័យទេសចរ ជាគោលដៅទេសចរស្អាត និងបៃតង ការផ្តល់សេវាប្រកបដោយគុណភាព និងការផ្តល់ភាពកក់ក្តៅដល់ភ្ញ...
ឧស្សាហកម្មចិញ្ចឹមជ្រូកនៅហ្វីលីពីនខាតបង់ទឹកប្រាក់២០លានដុល្លារដោសារជម្ងឺប៉េសជ្រូកអាហ្វ្រិក

ឧស្សាហកម្មចិញ្ចឹមជ្រូកនៅហ្វីលីពីនខាតបង់ទឹកប្រាក់២០លានដុល្លារដោសារជម្ងឺប៉េសជ្រូកអាហ្វ្រិក

ព័ត៌មានទាន់ហេតុការណ៍
ការិយាល័យប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន លោក Rodrigo Duterte បានចេញសេចក្តីប្រកាសមួយនៅថ្ងៃសុក្រ ទី២៥ ខែតុលានេះ ស្តីពីឧស្សាហកម្មចិញ្ចឹមជ្រូករបស់ប្រទេសនេះ ដែលបានខាតបង់ទឹកប្រាក់ប្រមាណ២០លានដុល្លារអាមេរិកក្នុងមួយខែ ដោយសារជម្ងឺប៉េសជ្រូកអាហ្វ្រិក​។ ដែលនេះបើតាមការចុះផ្សាយរបស់ Channel News Asia ។ ការិយាល័យដដែលបានបន្តថា ជម្ងឺប៉េសជ្រូកអាហ្វ្រិក បានឆ្លងរាល់ដាលយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ដែលជាប្រទេសធំជាងគេទី១០នៅលើពិភពលោក ដែលមានឧស្សាហ៍មចិញ្ចឹមជ្រូក ។ មូលហេតុដែលនាំអោយឧស្សាហកម្មចិញ្ចឹមជ្រូកខាតបង់ទឹកប្រាក់ដ៏ច្រើនសម្បើមបែបនេះ គឺដោយសារជ្រួកបានងាប់ជាបន្តបន្ទាប់ ហើយការនាំចេញសាច់ជ្រូកទៅកាន់ប្រទេសជាដៃគូរ ក៏ត្រូវបានផ្អាកទាំងស្រុងដែរ ៕  ...
សន្តិបណ្ឌិត សុខ ផល ប្រជុំធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់អន្តោប្រវេសន៍

សន្តិបណ្ឌិត សុខ ផល ប្រជុំធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់អន្តោប្រវេសន៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំរៀបចំធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់ ស្តីពីអន្តោ ប្រវេសន៍ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ។ កិច្ចប្រជុំនេះក្រោមអធិបតីភាព លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។ លោកសន្តិបណ្ឌិត សុខ ផល មានប្រសាសន៍ថា កិច្ចប្រជុំក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍ ដែលមានសមាសភាពក្រុមការងារចំនួន១២នាក់ ដែលរួមគ្នាពិភាក្សា ដើម្បីធ្វើយ៉ាងណាឲ្យច្បាប់នេះអនុវត្តចំពោះជនអន្តោប្រវេសន៍គ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព។ ហើយការធ្វើវិសោធនកម្មច្បាប់នេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ ដើម្បីឲ្យសមស្របតាមការវិវត្តន៍របស់សង្គមបច្ចុប្បន្ន។ លោ...
ជីវិតពិត និងជោគជ័យរបស់លោក ហ៊ួត ជា នាយកក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ហួ៊ត ជា

ជីវិតពិត និងជោគជ័យរបស់លោក ហ៊ួត ជា នាយកក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ហួ៊ត ជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកហ៊ួត ជា បច្ចុប្បន្នជាស្ថាបនិកក្រុមហ៊ុនហ៊ួត ជា ផ្គត់ផ្គង់សំភារះសំណង់ដែលមាន សាខាច្រើន ជាងគេនៅក្នុងប្រទេសកម្ពុជា មានដូចជា ការ៉ូ ក្បឿង សំភារះបន្ទប់ទឹក ទ្វា ម្ស៉ៅបៀកជញ្ជាំង និង ថ្នាំលាប ។ លោកហ៊ួត ជា គឺជាបុគ្គលដែលមានជីវិតតស៊ូមួយរូប ដែលហក់ចូលប្រឡូកអាជីវកម្មកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១០ ។​ ជាមួយនិងដើមទុន ៥០០០ $ ជាមួយនឹងបទពិសោធជិត ១០ឆ្នាំ ។ លោកមានស្រុកកំណើតនៅភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ឋិតក្នុងជីវភាពខ្វះខាតខ្លាំងក្នុងគ្រួសារ ក្រីក្រ និងកំព្រាឪពុកតាំងពីកុមារភាពក្នុងចំណោមបងប្អូន ប្រុស២ ស្រី២នាក់ ។ លោកជាកូនពៅ ដែលត្រូវបានភ្លក់គ្រប់រស់ ជាតិនៃជីវិត នៅទីជនបទ ។ រស់ជាមួយម្តាយជាស្ត្រីមេមាយ ចិញ្ចឹមកូនទាំងលំបាក លំបិន តែជាកាតព្វកិច្ច បានឲ្យចូល រៀន នៅសាលាបឋមសិក្សានិងមធ្យមសិក្សារ ភ្ញីមាស រួចបន្ត រៀននៅ វិទ្យាល័យព្រៃល្វា ដែលមានចម្ងាយជាង ១០គីឡូម៉ែត្រ ពីលំនៅដ្ឋាន ។ ដោយការមានចិត្តចង...
ចិន និងឥណ្ឌា កែលម្អបានច្រើនជាងគេលើបរិយាកាសជំនួញរបស់ខ្លួននៅឆ្នាំ២០២០

ចិន និងឥណ្ឌា កែលម្អបានច្រើនជាងគេលើបរិយាកាសជំនួញរបស់ខ្លួននៅឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍
យោងតាមការចុះផ្សាយរបស់ BBC បានបញ្ជាក់ថា ធនាគារពិភពលោក World Bank បានចេញរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះ ពាក់ព័ន្ធនឹងប្រទេសនានានៅជុំវិញពិភពលោក ដែលនឹងកែលម្អបានច្រើនជាងគេនូវបរិយាកាសធ្វើជំនួយក្នុងប្រទេសរបស់ខ្លួនសម្រាប់ឆ្នាំ២០២០ខាងមុខ ។ របាយការណ៍ធនាគារពិភពលោកបានបង្ហាញថា ប្រទេសចិន និងឥណ្ឌា គឺជាប្រទេសដែលនឹងកែលម្អបានច្រើនជាងគេក្នុងការកសាងបរិយាកាសធ្វើជំនួញក្នុងប្រទេសរបស់ខ្លួនអោយបានកាន់តែល្អប្រសើរថែមទៀតនៅឆ្នាំ២០២០ ។ សម្រាប់ចំណាត់ថ្នាក់ឆ្នាំ២០២០នេះ ចិនបានផ្លោះរហូតដល់១៥លេខ ដោយបានឡើងដល់លំដាប់លេខ៣១ លើប្រទេសបារាំងមួយលេខ ក្នុងចំណោមប្រទេសដែលមានបរិយាកាសធ្វើជំនួយល្អជាងគេ ៕...
សម្តេចតេជោថា៖ តាំងពីបានសិទ្ធិវិនិយោគក្រុមហ៊ុនស៊ិនទ្រី មិនដែលបំពេញការងារបានល្អឡើយ

សម្តេចតេជោថា៖ តាំងពីបានសិទ្ធិវិនិយោគក្រុមហ៊ុនស៊ិនទ្រី មិនដែលបំពេញការងារបានល្អឡើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  បានមានប្រសាសន៍ថា តាំងពីបានទទួលកសិទ្ធិវិនិយោគពីរដ្ឋាភិបាល ក្រុមហ៊នប្រមូលសំរាម ស៊ិនទ្រី មិនដែលបំពេញការងារបានល្អឡើយ។ សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២​​​ ។ សម្តេចតេជោបានបញ្ជាក់ទៀតថា ក្រុមហ៊ុនស៊ីនទ្រី ធ្វើមិនបាន គឺប្រៀបដូចជាការអង្គុយប់ផ្សែង។ ដូច្នេះសម្តេចសម្រេចដកសិទ្ធិពីក្រុមហ៊ុនប្រមូលសំរាមនេះ គឺជាការវះកាត់នូវជំងឺរ៉ាំរៃ ដែលមិនទាន់ដោះស្រាយបាន។ ចំណែកការដកចេញពីវិប័យបត្រជាមួយអគ្គិសនីកម្ពុជា គឺជាការដោះស្រាយដ៏ល្អមួយ ព្រោះបណ្តោយទៅទៀត នាំឲ្យឈ្មោះអគ្គិសនីកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាឧទហរណ៍ជាក់ស្តែងថា «ថ្លៃអគ្គិសនីអស់ត្រឹម១០ដុល្លារ តែថ្លៃសំរាម២០ដុល្លារ ដូច្នេះយកអាតូចបង្ខូចអាធំតែម្តង។ ផ្ទះខ្លះ មិនមានស...
ឃាត់ខ្លួនស្ត្រីជនជាតិថៃ ២នាក់និងគ្រឿងញៀនជិត ៣០គីឡូក្រាមនៅព្រលានខេត្តសៀមរាប

ឃាត់ខ្លួនស្ត្រីជនជាតិថៃ ២នាក់និងគ្រឿងញៀនជិត ៣០គីឡូក្រាមនៅព្រលានខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖  កម្លាំងមន្ត្រីគយ និងរដ្ឋាករប្រចាំ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឃាត់ខ្លួនស្ត្រីជនជាតិថៃ ២នាក់ ជួញដូររឿងញៀនប្រភេទមេតំហ្វេតាមីន ICE ហៅ ម៉ាទឹកកក ចំនួន ២៧.៣០ គីឡូក្រាម។ សេចក្តីរាយការណ៍បានឲ្យដឹងថា ឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី អាយុ ៣៧ឆ្នាំ និងឈ្មោះ PRACHAMON WIPA ភេទស្រី អាយុ ៣០ឆ្នាំ ត្រូវសមត្ដកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅស្ថានីយអ្នកដំណើរចេញក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅពេលបម្រុងចេញដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនខ្លួនក្រុនជនសង្ស័យទាង២នាក់ ទៅកាន់ស្នងការនគរបាលខេត្តសៀមរាប ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕    ...
សម្តេចតេជោ៖ដឹកនាំប្រជុំគណៈរដ្ឋដើម្បីមន្ត្រីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរ

សម្តេចតេជោ៖ដឹកនាំប្រជុំគណៈរដ្ឋដើម្បីមន្ត្រីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ ។ របៀបវារៈ នៃកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី ដែលត្រូវ ពិនិត្យ និងពិភាក្សារួមមាន ៖ ១ - សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ២ - សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។  កិច្ចប្រជុំនឹងពិភាក្សាគ្នានូវ សេចក្តីប្រកាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការដាក់ឱ្យអនុវត្ត «យុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈសម្រាប់ ២០១៩-២០២៥» និង«យុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣» ៕...
បារីអេឡិចត្រូនិករបស់ក្រុមហ៊ុនអាមេរិក ត្រូវបានហាមមិនឲ្យលក់នៅកូរ៉េខាងត្បូង

បារីអេឡិចត្រូនិករបស់ក្រុមហ៊ុនអាមេរិក ត្រូវបានហាមមិនឲ្យលក់នៅកូរ៉េខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍
បារីអេឡិចត្រូនិក (e-cigarettes) និងទឹកថ្នាំជក់របស់ក្រុមហ៊ុនសហរដ្ឋអាមេរិក ត្រូវបានហាមលក់ដូរនៅលើទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះ ក្រោយពីក្រសួងសុខាភិបាលរបស់ប្រទេសនេះ បានរកឃើញសារធាតុម្យ៉ាងនៅក្នុងបារីអេឡិចត្រូនិករបស់ក្រុមហ៊ុនអាមេរិក ដែលធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ ។​នេះយោងតាមការចុះផ្សាយរបស់ Channel News Asia ។ ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានព្រមានថា បារីអេឡិចត្រូនិករបស់ក្រុមហ៊ុនអាមេរិកឈ្មោះ Juul Labs Company អាចធ្វើឲ្យអ្នកជក់ញៀនខ្លាំង និងអាចបំផ្លាញសុខភាពរបស់អ្នកជក់ និងអាចសម្លាប់អ្នកជក់បារីនេះបាន ប្រសិនបើមិនឈប់ប្រើប្រាស់ ។ ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ក៏បានព្រមានផងដែរដល់អ្នកជក់បារីអេឡិចត្រូនិក របស់ក្រុមហ៊ុន Juul Labs Company ដែលទិញបារីនេះរួចហើយ កុំជក់បន្តទៀត និងត្រូវបោះបង់ចោលជាបន្ទាន់ ៕...