វិទ្យាស្ថានស៊ីអ៊ីអូប្រឡងតេស្តជ្រើសរើសបេក្ខជនចូលរៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី៥
វិទ្យាស្ថានស៊ីអ៊ីអូ និងគណៈកម្មការប្រឡងមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈគ្រប់គ្រងវិទ្យស្ថាន ស៊ីអ៊ីអូ បានរៀបចំការប្រឡងតេស្តជ្រើសរើស បេក្ខជនចូលរៀនថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ជំនាន់ទី៥ ឆ្នាំទី១នៅថ្ងៃអង្គារ៍ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ នេះ ដែលមានបេក្ខជនសរុបចំនួន១៥៥នាក់ក្នុងនោះមានស្រីចំនួន៩០ នាក់។
ដំណើរការប្រឡងបានប្រព្រឹត្តទៅយ៉ាងរលូននៅវិទ្យាស្ថានស៊ីអ៊ីអូ ចាប់ពីម៉ោង ១:៣០នាទីព្រឹក ដល់ម៉ោង ៤:៣០នាទីរសៀល ដោយផ្ដោតសំខាន់លើ៣មុខវិជ្ជារួមមាន គណិតវិទ្យា អក្សរសាស្រ្តខ្មែរ និងភាសាអង់គ្លេស ក្នុងគោលបំណងធ្វើតេស្តសមត្ថភាពនិស្សិតស្របតាមលក្ខខណ្ឌផ្លូវច្បាប់របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
យោងតាមកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៅវិទ្យាស្ថានស៊ីអ៊ីអូបង្ហាញថា ការសិក្សាក្នុងឆ្នាំទី១និស្សិតនឹងទទួលបានការហ្វឹកហ្វឺនដូចជាទាហាន ដើម្បីដុសខាត់ផ្នត់គំ...








