ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាបកំពុងចាត់ការលើសំណុំរឿងលោកឧកញ៉ា ឌីម សួនណាត ករណីឆបោកលុយរាប់រយលានដុល្លារ
លោក សេង គឹមលាង អ្នកនាំពាក្យតុលាការខេត្តសៀមរាបបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាបកំពុងចាត់ការលើសំណុំរឿងរបស់ លោកឧកញ៉ា ឌីម សួនណាត ឆបោកប្រាក់រាប់រយលានដុល្លារពីប្រជាពលរដ្ឋក្នុងគម្រោងពុះដីឡូតិ៍។
លោក ឧកញ៉ា ឌីម សួនណាត ពាក់ព័ន្ធរឿងបោកលុយពលរដ្ឋរាប់លានដុល្លារក្រោមរូបភាពវិនិយោគគម្រោងដីឡូតិ៍ ដាក់លុយចូលយកការប្រាក់ខ្ពស់នោះ គឺកំពុងពិនិត្យ និងចាត់ការរឿងទៅតាមនីតិធី។
កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានឃាត់ខ្លួនលោកឧកញ៉ា ឌីម សួនណាត អាយុ ៣៦ឆ្នាំ ជាថៅកែក្រុមហ៊ុន អ៊ីណារីតា ឌីវេឡុបម៉ិន ឯ.ក រស់នៅផ្ទះលេខ៣៤ ផ្លូវលេខ១០០៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ពលរដ្ឋរងគ្រោះ និងដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព...








