ព័ត៌មានទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ អញ្ជើញចូលរួមជាសហអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាសហអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧។
ឯកសារទាំង០៧រួមមាន៖
១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ
២) អនុស្សរណៈនៃការយោគយល់គ្នា រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ
៣) អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានធម្មជាតិ និង បរិស្ថាន នៃព្រះរាជាណាចក្រថៃ ស្ដីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន
៤) កិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា ន...
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសមយុទ្ធនាគមាស
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ ពិធីសម្ពោធសមិទ្ធផលនានានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ និងត្រួតពិនិត្យការងាររៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៥។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង ស្នងការ នាយការិយាល័យ នាយកសាលាទាំង២ និង លោកមេបញ្ជាការកងរាជអាវុធហត្ថទាំង ២៥ រាជធានី.ខេត្ត ផងដែរ។...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ទស្សនកិច្ចសិក្សាកសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ក្រោមការសម្របសម្រួលរបស់ធនាគារអភិវឌ្ឍន៍អូម៉ង់។
មូស្កាត, ប្រទេសអូម៉ង់៖ នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះ ឆ្លៀតឱកាសមុនកិច្ចប្រជុំរបស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ទស្សនកិច្ចសិក្សាកសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ក្រោមការសម្របសម្រួលរបស់ធនាគារអភិវឌ្ឍន៍អូម៉ង់។...
រដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំអនុញ្ញាតបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី ៣ទីតាំង ស្ថិតនៅតាមខេត្តជាប់តំបន់ឆ្នេរ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំអនុញ្ញាតបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មីចំនួន ៣ទីតាំង ស្ថិតនៅតាមខេត្តជាប់តំបន់ឆ្នេរនៃប្រទេសកម្ពុជា។
កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម។
តំបន់គ្រប់គ្រងជលផលសមុទ្រថ្មី ៣ទីតាំង ដែលស្នើសុំបង្កើតដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទីតាំងនៅកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង តំបន់កោះតូចនិងព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត និងកោះការ៉ាំង នៃខេត្តកែប។
បើតាមរដ្ឋបាលជលផល ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សទីជម្រក ព្រមទាំងប្រភេទជលផលកំពុងរងគ្រោះថ្នាក់ នៅក្នុងតំបន់ទាំង៣ ជាពិសេសប្រភេទផ្កាថ្ម ស្មៅសមុទ្រ សេះសមុទ្រ និងស្ពង់ ជាច្រើន។ តំបន់គ្រប់គ្រងជលផលសមុទ្រ ក៏នឹងបង្កលក្ខណៈអំណោយផលដល់ការរស់...
ស្អែកនេះ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា
តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីកម្ពុជា ថៃ នឹងពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងនៅថ្ងៃទី២១ ខែមេសានេះថា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ បន្ទាប់មកលោកជំទាវនាយករដ្ឋមន្ត្រីនឹងមានជំនួប...
ឯកឧត្តម នង វាសនា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងលោកជំទាវ សូមគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ:ឯកឧត្តម នង វាសនា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់សប្ដស័ក ព.ស.២៥៦៩។
ខ្ញុំបាទនិងក្រុមគ្រួសារ សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយអភិបាល ប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកប ដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...
លោក ហៃ ស៊ីណា ស្ថាបនិកសារព័ត៌មាន ដេលីខ្មែរនិងសហការី សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
(ភ្នំពេញ)៖ លោក ហៃ ស៊ីណា ស្ថាបនិកសារព័ត៌មាន ដេលីខ្មែរនិងសហការី សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំលំឱនកាយវាចាចិត្តបួងសួងដល់គុណបណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន ឯកឧត្តមរដ្ឋមន្ត្រីមន្ត្រីនិងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍន៍និងរីកចម្រើន។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រ...
ឯកឧត្តម យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសា សូមផ្ញើសារលិខិតគោរពជូន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពនៃកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
(ភ្នំពេញ)៖ ឯកឧត្តម យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមផ្ញើសារលិខិតគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពនៃកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំលំឱនកាយវាចាចិត្តបួងសួងដល់គុណបុ ណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្ន...
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ
ភ្នំពេញ:ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារARDនិងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់សប្ដស័ក ព.ស.២៥៦៩ ខ្ញុំសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយអភិបាល ប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកប ដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...
