ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

គម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារនៅក្រុងកែប ខេត្តកែប

គម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារនៅក្រុងកែប ខេត្តកែប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ពីកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យ កម្មវិថីលក់ម្ហូបអាហារ។ ក្រោមប្រធានបទ«គម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារនៅក្រុងកែប ខេត្ត កែប» ។ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖    
សម្តេចតេជោ៖ចេញសារាចរណែនាំ ស្តីអំពីការបន្តវិធានការត្រៀមទប់ទល់ នឹងគ្រោះទឹកជំនន់

សម្តេចតេជោ៖ចេញសារាចរណែនាំ ស្តីអំពីការបន្តវិធានការត្រៀមទប់ទល់ នឹងគ្រោះទឹកជំនន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា  បានចេញសារាចរណែនាំបន្ថែម ស្តីអំពីការបន្តវិធានការត្រៀមទប់ទល់ នឹងគ្រោះទឹកជំនន់ ។ យោងតាមសារាចរ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ទោះបីជាទឹកបានចាប់ផ្តើមស្រកចុះ ប៉ុន្តែការស្រកចុះនេះមានសភាពយឺត ជាក់ស្តែងខេត្តស្ទឹងត្រែង ដែលចាប់តាំងពីពេលស្រកចុះនៅ យប់ថ្ងៃទី០៦ មកដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មានរយះពេល០៤ថ្ងៃកន្លះ ស្មើនឹង១០៨ម៉ោង ទឹក ស្រកចុះបានត្រឹមតែ ០,៦០ ម៉ែត្រប៉ុណ្ណោះ ។...
ប្រមុខដឹកនាំហុងកុងសោកស្តាយចំពោះការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងក្បួនបាតុកម្ម

ប្រមុខដឹកនាំហុងកុងសោកស្តាយចំពោះការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងក្បួនបាតុកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រី ខារី ឡាំ (Carrie Lam) ប្រធានប្រតិបត្តិទីក្រុងហុងកុងបានបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំង នៅថ្ងៃអង្គារ ទី១០ ខែកញ្ញានេះ ចំពោះការជ្រៀតជ្រែកពីបរទេសចូលក្នុងក្បួនបាតុកម្មរបស់ប្រជាបាតុករក្នុងទីក្រុងនេះ ។ លោកស្រី ខារី ឡាំ បានថ្លែងថា ការជ្រៀតជ្រែកពីខាងក្រៅ កំពុងញុះញង់ក្រុមបាតុករអោយបង្កអំពើហិង្សានក្បួនបាតុកម្មដែលជាទង្វើមិនអាចអត់អោនអោយបាន និងទង្វើនាំអោយប្រជាពលរដ្ឋនៅទីក្រុងនេះប្រ​​​ឈម​​នឹងការខាត​បង់​ខ្ពស់  ។ ការថ្លែងបែបនេះរបស់លោកស្រី ខារី ឡាំ ត្រូវបានធ្វើឡើងក្រោយពីក្រុមបាតុករបានដើរដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវនានាក្នុងទីក្រុងហុងកុង ដោយលើកទង់ជាតិ​អាមេរិកយ៉ាងស្គុះស្គាយនិងស្រែក​អំពាវនាវដល់ប្រធា​នាធិបតី​អាមរិក​អោយ​ជួយក្រុមបាតុករ ៕...
ជើងហោះហើរជាង២៥០ ជើងត្រូវបានលុបចោលដោយសារខ្យល់ព្យុះទីហ្វុងនៅកូរ៉េខាងត្បូង

ជើងហោះហើរជាង២៥០ ជើងត្រូវបានលុបចោលដោយសារខ្យល់ព្យុះទីហ្វុងនៅកូរ៉េខាងត្បូង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៅកូរ៉េខាងត្បូង បានប្រកាសលុបចោលជើងហោះហើរប្រមាណជាង២៥០ជើង នៅថ្ងៃអាទិត្យ ទី០៨ ខែកញ្ញានេះ ខណៈដែលខ្យល់ព្យុះទីហ្វុងបានវាយប្រហារលើប្រទេសនេះ ដែលនេះបើតាម​ការ​ចុះ​ផ្សាយរបស់ Aljazeera ។ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងបានអោយដឹងថា មនុស្សចំនួន៣នាក់បានបាត់បង់ជីវិតនិង១០នាក់ផ្សេងទៀតបានរងរបួស រួមទាំងប្រជាពលរដ្ឋប្រមាណជាង៥៧០០០គ្រួសារមិនមាន​អគ្គិសនីប្រើ​ប្រាស់​ក្នុងគ្រោះម​ហន្តរាយ​ធម្មជាតិ​នេះ ។ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង មិនបាន់ប្រមាណបានពីបរិមាណនៃការខួចទ្រព្យសម្បតិ្តរដ្ឋនិងឯកជនក្នុងគ្រោះហន្តរាយខ្យល់ព្យុះទីហ្វុងនេះទេ ដោយសារគ្រោះមហន្តរាយនៅកើតឡើងនៅឡើយ ៕...
និស្សិតរាប់រយនាក់កាន់ដៃគ្នាដើរកាត់ទីក្រុងហុងកុងដើម្បីគាំទ្រក្បួនបាតុកម្ម

និស្សិតរាប់រយនាក់កាន់ដៃគ្នាដើរកាត់ទីក្រុងហុងកុងដើម្បីគាំទ្រក្បួនបាតុកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រុមនិស្សិត និងសិស្សសាលាទុតិយភូមិទាំងពីរភេទរាប់រយនាក់បានកាន់ដៃគ្នាជាចង្កោមមនុស្ស និងដើរឆ្លងកាត់ពីផ្លូវមួយទៅផ្លូវមួយទៀតនៅទីក្រុងហុងកុងនៅថ្ងៃចន្ទ ទី០៩ ខែកញ្ញា​នេះ ដើម្បីបង្ហាញនូវការគាំទ្រដល់ក្បួនបាតុកម្ម ។ ក្រុមនិស្សិត និងសិស្សសាលាទុតិយភូមិទាំងពីរភេទ គឺភាគច្រើនបានពាក់ម៉ាស់បិទមុខដែលទំនងជាមិនចង់អោយក្រុមអាជ្ញាធរស្គាល់មុខ ខណៈដែលក្រុមបាតុករគាំទ្រប្រជាធិបតេយ្យនៅតែបន្តធ្វើបាតុកម្ម ឈានចូលដល់​សប្តាហ៍​ទី១៤ហើយនោះ ។ នៅថ្ងៃចន្ទនេះដែរប្រមុខដឹកនាំរបស់ប្រទេសចិនបានព្រមានថា ចិននឹងមិនអាចអត់អោនឲ្យបានទេ ចំពោះសកម្មភាពអបគមន៍ណាមួយ ក្នុងការប៉ុនប៉ងបំបែកទីក្រុងហុងកុងចេញពីប្រទេសចិន នៅពេលខាងមុខ ៕...
ហុងកុងបាត់បង់ភ្ញៀវទេសចរ៤០%កាលពីខែសីហា ដោយសារបាតុកម្ម

ហុងកុងបាត់បង់ភ្ញៀវទេសចរ៤០%កាលពីខែសីហា ដោយសារបាតុកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃចន្ទ ទី០៩ ខែកញ្ញានេះស្តីពីការបាត់បង់ភ្ញៀវទេសចរប្រមាណ៤០%កាលពីខែសីហាកន្លងទៅបើប្រៀបធៀប នឹងកាលពីដើមឆ្នាំ២០១៩នេះ ដោយសារ តែក្បួនបាតុកម្មរបស់ប្រជាបាតុករនៅក្នុងទីក្រុងនេះ ។ សេចក្តីប្រកាសដដែលបានបន្តថា ហុងកុងក៏បាត់បង់ភ្ញៀវទេសចរ៥%ផងដែរបើប្រៀបធៀបនឹងខែកក្កដា ឆ្នាំដដែលនេះ ហើយចំនួនភ្ញៀវទេសចរ ដែលគ្រោងនឹងធ្វើដំណើទៅ កាន់ទីក្រុងនេះ អាចនឹងបាត់ បង់បន្ថែមទៀត នៅ ពេលខាង មុខ ប្រសិនបើក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម ។ ក្រុមអ្នកជំនាញខាងវិស័យទេសចរណ៍បានប៉ាន់ប្រមាណថា ភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន អាចនឹងលុបចោលគម្រោងធ្វើដំណើរទៅកាន់ទីក្រុងនេះនៅពេលខាងមុខប្រសិន បើក្រុមបាតុករ នៅតែបន្តធ្វើ បាតុកម្មដូច ពេល បច្ចុប្បន្ននេះ ៕...
ទឹកទន្លេ​មគ​ង្គនៅ​ស្ទឹងត្រែង និង​ក្រចេះ ស្រក់​ចុះ​បន្តិចនៅ​ថ្ងៃទី​១០​កញ្ញា​នេះ

ទឹកទន្លេ​មគ​ង្គនៅ​ស្ទឹងត្រែង និង​ក្រចេះ ស្រក់​ចុះ​បន្តិចនៅ​ថ្ងៃទី​១០​កញ្ញា​នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា  កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង និង​​ខេត្តក្រចេះ បាន​ស្រក់​ចុះ​បន្តិច បើ​ធៀប​នឹង​ថ្ងៃទី​០៩​កញ្ញា​។ ប៉ុន្តែ​កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ នៅថ្ងៃនេះត​ស្ថិតក្នុងលើ​កម្រិត​ប្រុងប្រយ័ត្ន​នៅឡើយ​។ ចំណែក​ទន្លេមេគង្គ ក្នុង​ខេត្តកំពង់ចាម ក៏ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា នៅ​ថ្ងៃទី​១០​កញ្ញា​នេះ ទឹកបាន​ឡើង​បន្តិច ដោយ​បន្ត​ស្ថិតនៅលើ​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន ផងដែរ​។ កម្រិត​កម្ពស់​ទឹកទន្លេ នៅលើ​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន នា​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា​នេះ ក៏​បន្ត​នៅ​ទន្លេបាសាក់​-​កោះ​ខែល ក្នុង​ខេត្តកណ្តាល​។ ​រីឯ​នៅ​ទន្លេបាសាក់​-​ចតុមុខ ក្នុង​រាជធានី​ភ្នំពេញ នៅ​ទន្លេមេគង្គ​-​អ្នក​លឿង ក្នុង​ខេត្តព្រៃវែង នៅ​ទន្លេសាប​-​ព្រែក​ក្តាម នៅ​ខេត្តកណ្តាល និង​នៅ​បឹង​ទន្...
សម្ដេចប្រធានរដ្ឋសភា​ ដឹកនាំកិច្ចប្រជុំដែលមានរបៀបវារៈចំនួន៤

សម្ដេចប្រធានរដ្ឋសភា​ ដឹកនាំកិច្ចប្រជុំដែលមានរបៀបវារៈចំនួន៤

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖​សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំ មានរបៀបវារៈចំនួន៤​ ដូចខាងក្រោម៖  ។ ១- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួល ការដឹកជញ្ជូនទំនិញឆ្លងកាត់។ ២- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ ៣- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីសំណង់។ ៤- ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នូវ៖​ សេចក្តីព្រាង...
 ក្រសួង​អប់រំ បិទប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប នៅ​មណ្ឌល​ភ្នំពេញនិង​ខេត្តកណ្តាលរសៀល​ថ្ងៃទី​០៩​សម្រាប់​ខេត្ត​​នៅ​ថ្ងៃទី​១០​កញ្ញា​នេះ

 ក្រសួង​អប់រំ បិទប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប នៅ​មណ្ឌល​ភ្នំពេញនិង​ខេត្តកណ្តាលរសៀល​ថ្ងៃទី​០៩​សម្រាប់​ខេត្ត​​នៅ​ថ្ងៃទី​១០​កញ្ញា​នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញសេចក្តីប្រកាសអំពីលទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ(បាក់ឌុប) សម័យ​ប្រឡង ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ នឹងត្រូវ​ប្រកាស លទ្ធផល ចាប់ពី​ម៉ោង ៣​រសៀល ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ សម្រាប់​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តកណ្តាល​។ សម្រាប់នៅតាម​ខេត្ត​ នឹង​ប្រកាសលទ្ធផល​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។​ ការសម្រេច​ប្តូរ​ថ្ងៃ មក​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​០៩-១០​កញ្ញា​វិញ ត្រូវបាន​ក្រសួង​​អប់រំ បញ្ជាក់ថា យោងតាម​ការចាំបាច់រ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ លទ្ធផល​ប្រឡង នឹងត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​តែមួយគត់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា facebook.com/moeys.gov.kh​។ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​បញ្ជាក់ថា ដំណើរការ​ស្រង់​បូក​ពិន្ទុ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្...
ក្រុមហ៊ុន N&Y Real Estateវិនិយោគគម្រោង ដីឡូតិ៍និងដីលំនៅដ្ឋាន ជាតំបន់ដែលមានសក្តានុពល

ក្រុមហ៊ុន N&Y Real Estateវិនិយោគគម្រោង ដីឡូតិ៍និងដីលំនៅដ្ឋាន ជាតំបន់ដែលមានសក្តានុពល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​ភ្នំពេញ៖ N&Y Real Estate ជាក្រុមហ៊ុនវិនិយោគលើគម្រោងដីឡូតិ៍​ដីលំនៅដ្ឋាន ពេលនេះមានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានទូទៅ ។ ដោយមើលឃើញពីសក្តានុពលរបស់ក្រុមហ៊ុនមួយនេះធ្វើឲ្យអតិថិជនមានទំនុកចិត្ត​ចំពោះគម្រោងដីឡូតិ៍ ។ គម្រោងដីឡូតិ៍របស់​ក្រុមហ៊ុន N&Y Real Estate ស្ថិត​​ចំងាយប្រមាណ៤០០ម៉ែត្រពីផ្សារអង្គស្នួលតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំការត្រាច ឃុំពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ជាតំបន់កំពុងតែមានការ​ទាក់ទាញបំផុត​លើវិស័យដីធ្លី ដែល​​បច្ចុប្បន្ននេះក្រុមហ៊ុន​​​​​បានបោះទុនវិនិយោគលើ​ដីឡូតិ៍ជំហានទី១ ក្នុងឆ្នាំ២០១៩ មាន ​​ផ្ទះល្វែង ផ្សារទំនើប និងរោងចក្រ​ផងដែរ​​។ លោកទិត្យ សំអឿន នាយកទីផ្សារ និងផ្នែកលក់របស់ក្រុមហ៊ុន N&Y បានប្រាប់សារព័ត៌មានដេលីខ្មែរឲ្យដឹងថា បន្ទាប់ពីបានសម្ភោធបើកលក់លើគម្រោងដីឡូតិ៍រហូតមកដល់រយះ យើងសម្រេចលក់បានជាង៦០​ភាគរយរួចមកហើយ​ លើសពីអ្វីដែលយើងរំពឹងទុក ។  ដោយសារតែកន្លែងដីឡូតិ៍យើង...