សំណង់អគារខ្ពស់ៗក្បែរនៅទីក្រុងកោះពេជ្រនឹងក្លាយជាតំបន់សេដ្ឋកិច្ចឈានមុខ
អ្នកជំនាញអចលនទ្រព្យបានចាត់ទុកសំណង់អគារខ្ពស់ៗស្ថិតក្បែរតំបន់កោះពេជ្រនេះនឹងក្លាយជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មឈានមុខនាពេលដ៏ខ្លីខាមុខនេះ។
លោក ផិត សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ(WHP)បានមានប្រសាសន៍ថា ការរីកដុះដាលអគារខ្ពស់ៗច្រើននៅកណ្តាលទីក្រុងពិសេសនៅក្បែរតំបន់កោះពេជ្រនេះបង្ហាញពីសោភ័ណភាពរាជធានីភ្នំពេញហើយបើធៀបកាលពីប៉ុន្មានឆ្នាំមុនតំបន់នេះជាដីទំនេរ និងមានអគារចាស់ៗសល់ពីមុនមក។
លោកបានអះអាងទៀតថា«បច្ចុប្បន្នតំបន់ក្បែរកោះពេជ្របានផ្លាស់ប្តូរជាសំណង់អគារទំនើប ថ្មីៗជាកន្លែងទាក់ទាញសម្រាប់អ្នកវិនិយោគិនមកពីបរទេស ព្រោះមានសំណង់អគារនិងខុនដូកំពុងក្លាយជាតំបន់ទាក់ទាញបំផុតសម្រាប់ប្រទេសកម្ពុជា»។
សម្រាប់ លោក ហាក់ គឹមសួន អាយុ ៤០ឆ្នាំ បុគ្គលិក...








