ព័ត៌មានទាន់ហេតុការណ៍
ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញស្ថិតនៅផ្លូវលេខ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បង្រ្កាបមិនបានប៉ុន្មានផង ឥឡូវស្រាប់តែបើកដំណើរការឡើងវិញ
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញស្ថិតនៅផ្លូវលេខ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បង្រ្កាបមិនបានប៉ុន្មានផង ឥឡូវស្រាប់តែបើកដំណើរការឡើងវិញ ដោយឡែកអភិបាលខណ្ឌចំការមនមិនមានវិធានការទាល់តែសោះ។
ទីតាំងមួយកន្លែងសង្ស័យបង្កប់លេងល្បែងស៊ីសងខុសច្បាប់”កត់បាល់” តាមប្រព័ន្ធអនឡាញមានអ្នកចេញចូលលេងយ៉ាងគគ្រឹក គគ្រេងខណៈដែលសមត្ថកិច្ចខណ្ឌចំការមន ចុះអើតឡឺមៗជាច្រើនលើកច្រើនសារនៅតែមិនអាចមានទំងន់ឬមន្ត្រីទាំងនោះអសមត្ថិភាព ទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ និង កត់បាល់ខាងលើស្ថិតនៅតាមបណ្ដោយផ្លូវ ៤៧៤ នៅទល់មុខ”ការ៉ាស់សាំង”Ptt”ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
កាលពីកន្លងទៅនៅវេលាម៉ោង ០៥ល្ងាច ថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២៥នេះ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងលោកវរៈសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្...
រយៈពេល៥០ថ្ងៃនៃគ្រោះរញ្ជួយដីនៅថៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរាជរដ្ឋាភិបាលបានដើរតួនាទីគន្លឹះយ៉ាងសំខាន់បំផុតមួយដែលមិនអាចរំលងបានក្នុងការជួយពលកររងគ្រោះ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានលើកឡើងថា ពេលណា និងកាលៈទេសៈណាក៏ដោយដែលពលករខ្មែរមានទុក្ខព្រួយ និងការលំបាក ពេលនោះមានវត្តមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរាជរដ្ឋាភិបាលចេញមុខខ្នះខ្នែងជួយដោយមិនទុកឱ្យបងប្អូនរងាឡើយ។
គិតមកដល់ពេលនេះ គឺ៥០ថ្ងៃនៃហេតុការណ៍គ្រោះរញ្ជួយដីដ៏កំណាចនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានសម្លាប់មនុស្សជាង ១០០នាក់ និងធ្វើមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ ក្នុងនោះពលករខ្មែរស្លូតត្រង់ចំនួន ៤រូបក៏បានបាត់បង់ជីវិត និង២រូបផ្សេងទៀតរងរបួសផងដែរ។ នេះគឺជាទុក្ខសោករបស់កម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាអាណាព្យាបាល។
តើរយៈពេល ៥០ថ្ងៃកន្លងមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើអ្វីខ្លះជ...
ឯកឧត្តមបណ្ឌិត កៅ ថាច និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារ ARDB សូមគោរពជូនពរ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ក្នុងឱកាសចម្រើនវយវឌ្ឍនាការ
នៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការរបស់ លោកជំទាវរដ្ឋមន្ត្រី យើងខ្ញុំសូមគោរពជូនពរ លោកជំទាវរដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានអញ្ជើញ ចូលរួមជាគណៈអធិបតីនៅក្នុងកម្មវិធីអបអរសាទរខួប ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥
កំពង់ចាម: ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងកម្មវិធីអបអរសាទរខួប ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ចាម៕...
លោក នូ សុីថា រងការចោទពីអ្នករកស៊ីដឹកជញ្ជូនថា កំពុងដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ច្រក ផ្លូវទូទាំងប្រទេសដើរគៀបលើក្រុមហ៊ុនដឹកជញ្ជូនទំនិញមិនញញើតច្បាប់
ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍មន្រ្តីស្និទ្ធនិងក្រុមហ៊ុនដឹកជញ្ជូនបានលើកឡើងថា ក្រោមលេសកំណែទម្រង់លោក នូ សុីថា ដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ច្រកល្ហរតាមផ្លូវទូទាំងប្រទេសដើរជញ្ជាក់កាក់ល្អិតមិនលើកលែងបន្ទាប់ពីបានឡើងតំណែងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ប្រភពខាងលើបញ្ជាក់ថា លោក នូ សុីថា បានធ្វើឲ្យរំជើបរំជួលដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មីនៃការប្រមូលពន្ធដើម្បីទៅ រកប្រាក់ចំណូលជូនជាតិ។
ប៉ុន្តែតាមប្រភពពីឈ្មួញនិយាយថា គឺក្រុមលោក នូ ស៊ីថា ប្រមូលថវិកាចូលហោប៉ៅផ្ទាល់ខ្លួនច្រើនជាងចូលហិបថវិកាជាតិ។ អ្វីដែលពិសេសគឺមានក្រុមជំនួយការផ្ទាល់ ជាជនស៊ីវិលដើរធ្វើការជាមួយពួកឈ្មួញធំៗនៅតាមច្រកព្រំដែន និងនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង។ករណីនេះគេហៅថា កំណែទម្រង់សេដ្ឋកិច្ចដើម្បីប្រមូលពន្ធជូនជាតិ។
ប្រភពព័ត៌មានរាយការណ៍ថា លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិ...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
កណ្តាល: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅថ្ងៃទី១៧ ខែឧសភានេះបានអញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ។
នៅក្នុងពិធីអបអរសាទរនៃការបើកការប្រគួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រចាំស្រុកខ្សាច់កណ្តាលឆ្នាំ២០២៥ គឺ ជាលើកទី៦ហើយ ដែលកម្មវិធីថ្ងៃនេះ មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល លោកប្រធាន និងសមាជិកក្រុម ប្រឹក្សាស្រុក គណៈអភិបាលស្រុក គណៈកម្មការរៀបចំការប្រកួត ក្រុមគ្រូពេទ្យ កងកម្លាំងការពារ និងសមាជិកក្រុមការងារចលនាយុ...
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្ត និងជំរុញឱ្យមានចលនាបរិច្ចាគឈាម ឱ្យកាន់តែផុសផុលបន្ថែមទៀត
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធអគារសិក្សា ដែលមានទីតាំងនៅក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ ស្ថិតនៅភូមិអូរត្នោត ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ ៥០០នាក់។
ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ បានសម្តែងនូវគារវៈកិច្ច និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែល...
ក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ប្រជុំពិនិត្យសិក្សាលើប្រធានបទសេដ្ឋកិច្ចក្រៅប្រព័ន្ធ
លោកជំទាវ និន សាផុន និងលោក អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងព្រឹទ្ធសភា (គណៈកម្មការទី៩) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសិក្សាការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាលើការងារសំខាន់ចំនួន២ គឺ៖ ទី១.សេចក្តីព្រាងរបាយការណ៍ការពិនិត្យសិក្សាលើប្រធានបទសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទី២.សេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជលើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា
លោក យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា ព្រមទាំងឯកឧត្តម...

