ក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ប្រជុំពិនិត្យសិក្សាលើប្រធានបទសេដ្ឋកិច្ចក្រៅប្រព័ន្ធ
លោកជំទាវ និន សាផុន និងលោក អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងព្រឹទ្ធសភា (គណៈកម្មការទី៩) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសិក្សាការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាលើការងារសំខាន់ចំនួន២ គឺ៖ ទី១.សេចក្តីព្រាងរបាយការណ៍ការពិនិត្យសិក្សាលើប្រធានបទសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទី២.សេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជលើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា
លោក យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា ព្រមទាំងឯកឧត្តម...








