ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ត្រូវបានព្រះមហាក្សត្រនៃព្រះរាជានាចក្រកម្ពុជា ព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា»

ឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ត្រូវបានព្រះមហាក្សត្រនៃព្រះរាជានាចក្រកម្ពុជា ព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុនបុរី ហេង បូរិន គ្រុប ត្រូវបានព្រះមហាក្សត្រនៃព្រះរាជានាចក្រកម្ពុជា ព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា» តាមសេចក្ដីក្រាបថ្វាយបង្គំទូលថ្វាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ អ្នកឧកញ៉ា ហេង បូរិន បានថ្លែងសារថា" ជា​បឋម​ ទូលព្រះ បង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ មានសេចក្ដីរំភើបសោមនស្សរីករាយឥតឧបមា និងសូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយនូវសេចក្ដីថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា» ដល់ទូលព្រះបង្គំជាខ្ញុំ"។ អ្នកឧកញ៉ាបានថ្លែងទៀតថា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតល...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា៖ សុខភាពមន្ត្រីជាកត្តាសំខាន់ដែលក្រសួងព័ត៌មានបានយកចិត្តទុកដាក់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា៖ សុខភាពមន្ត្រីជាកត្តាសំខាន់ដែលក្រសួងព័ត៌មានបានយកចិត្តទុកដាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព៏ត៌មាន បានថ្លែង ក្នុងឱកាសនៃការប្រកាសដាក់ឱ្យប្រើប្រាស់ «បន្ទប់សុខភាពមន្ត្រី» នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មា​នថា «បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារដល់មន្ត្រីនៃក្រសួងព័ត៌មានក្នុងការថែទាំសុខភាព និងផ្តល់នូវការប្រឹក្សយោបល់បឋមដល់មន្ត្រី ករណីពួកគាត់មានបញ្ហាសុខភាពជាយថាហេតុនៅក្នុងអំឡុងពេលនៃការបំពេញការងារ ឬមានបញ្ហាសុខភាពតិចតួច»ហើយ​ការគាំពារមន្ត្រីដែលជាផ្នែកមួយដើម្បីឱ្យមន្ត្រីមានសុខភាពល្អ និងជួយសម្រាលការចំណាយរបស់មន្ត្រី។ រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សុខភាពមន្ត្រីជាកត្តាសំខាន់ដែលក្រសួងព័ត៌មានបានយកចិត្តទុកដាក់បន្ថែមពីការគាំពាររបស់រាជរដ្ឋាភិបាលតាមរយៈបេឡាសន្តិសុខសង្គម ប.ស.ស, ក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងក្នុងការផ្តល់ការគាំពារសុខភាពមន្ត្រី ដោយស្វះស្វែងរកដៃគូក្នុងការបញ្ចុះតម្លៃការពិនិត្យសុខភាពរបស់មន្ត្រីនិង...
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ការព្យាបាលជំងឺមហារីកសាច់បេះដូងធ្ងន់ធ្ងរ របស់លោកសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រមទាំងផ្តល់អាហារូបរកណ៍ដល់កូនស្រីទាំងពីរនាក់របស់លោក

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ការព្យាបាលជំងឺមហារីកសាច់បេះដូងធ្ងន់ធ្ងរ របស់លោកសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រមទាំងផ្តល់អាហារូបរកណ៍ដល់កូនស្រីទាំងពីរនាក់របស់លោក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានជួប និងផ្តល់ថវិកាមួយចំនួនដល់ប្អូនស្រី លី វ៉ុនថាត ជាភរិយារបស់ លោកបណ្ឌិត នុត ណារ៉េត សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមានជំងឺមហារីកសាច់បេះដូងធ្ងន់ធ្ងរ (Primary cardiac angiosarcoma) ហើយកំពុងព្យាបាលនៅក្រៅប្រទេស ដើម្បីជួយសម្រាលដល់បន្ទុករបស់គ្រួសារ ។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ក៏បានផ្តល់អាហារូបរកណ៍ដល់កូនស្រីទាំងពីរនាក់របស់ប្អូនស្រី ដើម្បីទទួលបាននូវការអប់រំ ចំណេះដឹង និងឱកាសនៃការសិក្សាតទៅមុខទៀត ៕ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia...
លោក​ ហេង សួរ អញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤ ឆ្នាំ២០២៤

លោក​ ហេង សួរ អញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤ ឆ្នាំ២០២៤

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក​​ ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤ នាទីស្នាក់ការគណបក្សរាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួម១១៩រូប។ មុនការបើកសំណេះសំណាលរបស់ លោក​​ប្រធានក្រុមការងារ លោកកៀង ល័ក្ខ ប្រធានគណៈ​កម្មាធិការគណបក្សខណ្ឌចំការមន និងលោក សក់ ច័ន្ទកញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានអានរបាយការណ៍ស្តីពីសមាសភាពអង្គបោះឆ្នោត និងស្ថានការណ៍នៃខណ្ឌរៀងៗខ្លួន។ ក្រោយស្តាប់របាយការណ៍ លោក​ ហេង សួរ បានអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសាមគ្គីភាពទទួលខុសត្រូវរបស់ក្រុមការងារគ្រប់ថ្នាក់ដែលបានរួមគ្នាអនុវត្តបាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស...
ពលការិនីខ្មែរចំនួន ២៤នាក់ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព និងសប្បាយរីករាយយ៉ាងខ្លាំងក្រោមការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

ពលការិនីខ្មែរចំនួន ២៤នាក់ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព និងសប្បាយរីករាយយ៉ាងខ្លាំងក្រោមការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រោយមានការជួយអន្តរាគមន៍ និងសម្របសម្រួលជាបន្តបន្ទាប់ ពលការិនីខ្មែរចំនួន ២៤នាក់បន្ថែមទៀតបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នេះ ក្រោមការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីនៃរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដែលជាប្រទេសជាមិត្ត។ ក្រោយមកដល់ប្រទេសកម្ពុជាវិញ ពលការិនីជុន សារុន ដែលធ្វើការនៅក្រុមហ៊ុន BAB នៅប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើតវិញ ហើយក៏ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកកម្ពុជាដែលបានដុតដៃដុតជើងជួយពលរដ្ឋដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះឡើយ។ ពលការិនីខ្មែរដែលបានទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន២៤នាក់នេះ ជាពលករស្របច្បាប់ដែលត្រូវបានបញ្ជូនដោយក្រុមហ៊ុនហ្វាទីណា។ ការមកដល់របស់ពលការិនីខ្មែរទាំង២៤នាក់នេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញា...
លោក ហៃ ស៊ីណា អនុប្រធានសមាគមសារព័ត៌មានឃ្លាំមើលកម្ពុជា(ស សឃក) និងជាស្ថាបនិកសារព័ត៌មាន ដេលីខ្មែរព្រមទាំងថ្នាក់ដឹកនាំ សូមចូលរួមអបអរសាទរ ឯកឧត្តម បណ្ឌិត សាម៉ន បណ្ឌិត្យ ដែលត្រូវបានព្រះករុណាចេញព្រះរាជក្រិត្យតែងតាំងជារដ្ឋលេខាធិការនៃរដ្ខលេខាដ្ឋានអាកាសចរណ៍ស៊ីវិល

លោក ហៃ ស៊ីណា អនុប្រធានសមាគមសារព័ត៌មានឃ្លាំមើលកម្ពុជា(ស សឃក) និងជាស្ថាបនិកសារព័ត៌មាន ដេលីខ្មែរព្រមទាំងថ្នាក់ដឹកនាំ សូមចូលរួមអបអរសាទរ ឯកឧត្តម បណ្ឌិត សាម៉ន បណ្ឌិត្យ ដែលត្រូវបានព្រះករុណាចេញព្រះរាជក្រិត្យតែងតាំងជារដ្ឋលេខាធិការនៃរដ្ខលេខាដ្ឋានអាកាសចរណ៍ស៊ីវិល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:លោក ហៃ ស៊ីណា អនុប្រធានសមាគមសារព័ត៌មានឃ្លាំមើលកម្ពុជា(ស សឃក) និងជាស្ថាបនិកសារព័ត៌មាន ដេលីខ្មែរព្រមទាំងថ្នាក់ដឹកនាំ សូមចូលរួមអបអរសាទរ ឯកឧត្តម បណ្ឌិត សាម៉ន បណ្ឌិត្យ ដែលត្រូវបានព្រះករុណាចេញព្រះរាជក្រិត្យតែងតាំងជារដ្ឋលេខាធិការនៃរដ្ខលេខាដ្ឋានអាកាសចរណ៍ស៊ីវិល។ សូមទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី អភិបាលរក្សា ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបតែភាពសុខក្សេមក្សាន្ត ចម្រុងចម្រើន ប្រកបដោយសុភមង្គល និងជោគជ័យគ្រប់ភារកិច្ចទាំងពួង។ ...
ឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយកក្រុមហ៊ុន (DLA)និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សូមចូលរួមអបអរសាទរ ឯកឧត្តម បណ្ឌិត សាម៉ន បណ្ឌិត្យ ត្រូវបានព្រះមហាក្សត្ រតែងតាំងជារដ្ឋលេខាធិការនៃរដ្ខលេខាដ្ឋានអាកាសចរណ៍ស៊ីវិល

ឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយកក្រុមហ៊ុន (DLA)និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សូមចូលរួមអបអរសាទរ ឯកឧត្តម បណ្ឌិត សាម៉ន បណ្ឌិត្យ ត្រូវបានព្រះមហាក្សត្ រតែងតាំងជារដ្ឋលេខាធិការនៃរដ្ខលេខាដ្ឋានអាកាសចរណ៍ស៊ីវិល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយកក្រុមហ៊ុន (DLA)និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សូមចូលរួមអបអរសាទរ ឯកឧត្តម បណ្ឌិត សាម៉ន បណ្ឌិត្យ ដែលត្រូវបានព្រះករុណាចេញព្រះរាជក្រិត្យតែងតាំងជារដ្ឋលេខាធិការនៃរដ្ខលេខាដ្ឋានអាកាសចរណ៍ស៊ីវិល។ សូមទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី អភិបាលរក្សា ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបតែភាពសុខក្សេមក្សាន្ត ចម្រុងចម្រើន ប្រកបដោយសុភមង្គល និងជោគជ័យគ្រប់ភារកិច្ចទាំងពួង។ ...
ពលរដ្ឋរស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ស្នើឲ្យអភិបាលក្រុងភ្នំពេញពិនិត្យមើល លោកអភិបាលខណ្ឌទួលគោក ដែលមិនមានវិធានការ​ទីតាំងបង្កប់ល្បែងស៊ីសងជល់មាន់តាមអនឡាញក្នុងមូលដ្ឋាន សង្កាត់បឹងសាឡាង ឈ្មោះអាម៉ាប់ បានដំណើរការយ៉ាងរលូន

ពលរដ្ឋរស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ស្នើឲ្យអភិបាលក្រុងភ្នំពេញពិនិត្យមើល លោកអភិបាលខណ្ឌទួលគោក ដែលមិនមានវិធានការ​ទីតាំងបង្កប់ល្បែងស៊ីសងជល់មាន់តាមអនឡាញក្នុងមូលដ្ឋាន សង្កាត់បឹងសាឡាង ឈ្មោះអាម៉ាប់ បានដំណើរការយ៉ាងរលូន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ :សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ​នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញបាន​ឲ្យដឹងថា មួយរយៈពេលកន្លងមកនេះមានការបង្ក្រាបទៅលើទីតាំងល្បែងអនឡាញជាបន្តបន្ទាប់ ដោយឡែកមានទីតាំងមួយកន្លែងបានមួយបើកលេងល្បែងស៊ីសងជល់មាន់តាមអនឡាញមានឈ្មោះ អាម៉ាប់ បានបើកដំណើរការយ៉ាងរលូនទៅវិញប្រហែលថ្នាក់មូលដ្ឋានសង្កាត់ឬសប៉ុស្តិ៍មិនបានរាយការណ៍ឬមួយដឹងហើយមិនចាត់វិធានការ។​​ ប្រជាពលរដ្ឋរស់នៅនោះនិយាយថា កន្លងមក​ដោយភ័យខ្លាចករណីឆក់ ប្លន់ កើតមាន​ជាបន្តបន្ទាប់ ហើយក៍ស្នើរសុំអោយ អភិបាលក្រុងភ្នំពេញ លោក ឃួង​ ស្រេង លោក វរះសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក និង លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក គួរចាត់វិធានការបង្រ្កាប ល្បែងទូហ្គេមបាញ់ត្រីបើកលេងយ៉ាងរលូនគ្មានខ្លាចញញើតអាជ្ញាធរបន្តិច​សោះ។ កន្លងទៅក្រសួងមហាផ្ទៃ​បា​នដាក់ចេញ គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ប៉ុន្តែឥឡូវនេះ ប្រជាពលរដ្ឋ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌច...
អគ្គនាយកដ្ឋាន «ក.ប.ប.» សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងនិងការពារអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដីពី «ដំណោះស្រាយចំពោះបទល្មើសក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង

អគ្គនាយកដ្ឋាន «ក.ប.ប.» សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងនិងការពារអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដីពី «ដំណោះស្រាយចំពោះបទល្មើសក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ ៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងនិងការពារអ្នកប្រើប្រាស់អូស្ត្រាលី (ACCC)កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅខេត្តសៀមរាប បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដីពី «ដំណោះស្រាយចំពោះបទល្មើសក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង - Remedies for Competition Law Infringements »។ សិក្ខាសាលានេះមានរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤) ក្រោមអធិបតីភាព លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក​.» តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និង លោក Stewart McKechnie , នាយកទទួលបន្ទុកកម្មវិធី ...
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ លីម ដារ៉ែន ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៤

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ លីម ដារ៉ែន ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៤

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ លីម ដារ៉ែន ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ លីម ដារ៉ែន ដែលបានឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារ (មួយម៉ឺនដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ សូមជម្រាបជូនថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគ សម្ភារៈ និងថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភ...