លោកឧកញ៉ា ដួង តិច បានសម្រេច ប្ដឹងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ កឹម ជាតិ ទាមទារប្រាក់ចំនួន 10 ម៉ឺនដុល្លា នឹងសងស្រា ៤៨ដប មកវិញ
ភ្នំពេញ: ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប របស់លោកឧកញ៉ា ដួង តិច បាន សម្រេច ប្ដឹងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក កឹម ជាតិ ទាមទារប្រាក់ចំនួន 10 ម៉ឺនដុល្លា ដោយស្នើឲ្យសងស្រាទាំងអស់យកមកវិញចំនួន៤៨ដប។
យោងតាមពាក្យបណ្តឹង ដែលប្រថាប់ត្រា ដោយលោក អ៊ុច សុផាត្រា មេធាវីតំណាងឲ្យអាត្តិក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប បានឲ្យដឹងថា សូមគោរពជូន ឧត្តមសេ នីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃក្រសួងមហាផ្ទៃ ប្តឹងក្រុមការងារគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងម ហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការ។
យោងតាម លិខិតចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុបបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគោលបំណង និងឯកសារយោងខាងលើ សូមជម្រាបជូនឯកឧត្តម អគ្គាធិការ ថា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានក្រុមការងារនៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយ លោក គឹម ជាតិ អ...








