អគ្គលេខាធិកាអាស៊ាន ប្តេជ្ញាបន្តជំរុញសុខដុមនីយកម្មវិស័យការងារ និងការបណ្តុះបណ្តាលជំនាញនៅកម្ពុជាឱ្យស្របតាមស្តង់ដារអាស៊ាន
(ភ្នំពេញ)៖ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោកបណ្ឌិត កៅ គីមហួន អគ្គលេខាធិកាអាស៊ាន បានថ្លែងបញ្ជាក់ថា អាស៊ានកំពុងបន្តជំរុញគាំទ្រលើសុខដុមនីយកម្ម វិស័យការងារ ការកសាងសមត្ថភាពធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញសម្រាប់ប្រទេសជាសមាជិកអាស៊ាន ។
លោកបានលើកឡើងថា ជាពិសេស លោកបណ្ឌិត បានសម្តែងការគាំទ្រចំពោះការអនុវត្តកម្មវិធីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន១,៥លា ននាក់ ដែលជាផ្នែកមួយដ៏សំខាន់ស្របតាមគោលនយោបាយរបស់អាស៊ានក្នុងការកសាងកម្លាំងពលកម្មជំនាញ នៅក្នុងសេដ្ឋកិច្ចឌីជីថល។
លោក ហេង សួរ បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិកាអាស៊ាន ក្នុងការជំរុញ និងសម្របសម្រួលកិច្ចការជាច្រើនក្នុងបណ្តាប្រ...








