ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ គម្រោងវិនិយោគចំនួន២៧៦ ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងទំហំទុនវិនិយោគសរុប ៤.៧០០លានដុល្លារ

ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ គម្រោងវិនិយោគចំនួន២៧៦ ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងទំហំទុនវិនិយោគសរុប ៤.៧០០លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគ រាជធានី-ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន២៧៦ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាម៉េរិក ដែលនឹងអាចបង្កើតការងារបានប្រមាណ១៦០ពាន់កន្លែង នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ។ គម្រោងវិនិយោគទាំង២៧៦ មានគម្រោងវិនិយោគចំនួន១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ៤.៤ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ជាង១២០ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ដែលក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០៥, គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសចំនួន៧, និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៩។ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន៩៥ ក្នុងទំហំទុនវិនិយោគប្រមាណ ២៩១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៥ពាន់កន្លែង៕...
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ-ពិភាក្សាពីវឌ្ឍនភាពការងារ ARDB Marketplace ដែលបានអនុវត្តកន្លងមក

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ-ពិភាក្សាពីវឌ្ឍនភាពការងារ ARDB Marketplace ដែលបានអនុវត្តកន្លងមក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនៃធនាគារ ARDB ដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពការងារស្ដីពីការបង្កើតផ្លែតហ្វម ARDB Marketplace បន្ទាប់ពីក្រុមការងារបានកែសម្រួលស្របតាមយោបល់អង្គប្រជុំលើកមុន។ សូមបញ្ជាក់ថា ARDB Marketplace គឺជាផ្លែតហ្វមមួយដែលត្រូវបានបង្កើតឡើង ដើម្បីដើរតួជាអន្តរការីទីផ្សារ ជួយកាត់បន្ថយគម្លាតនៃការផ្គត់ផ្គង់ និងតម្រូវការ ដោយតភ្ជាប់អ្នកផលិត និងអ្នកប្រើប្រាស់សំដៅជួយបង្កើតទីផ្សារ បង្កើនការផ្គត់ផ្គង់ និងរក្សាស្ថិរភាពថ្លៃផលិតផលកសិកម្មក្នុងស្រុក។ នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ណែនាំចម្បងៗដល់ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ធនាគារ ARDB ឱ្យរៀបចំ និងធ្វើបច្ចុប្បន្នភាពទៅលើមុខងារមួយចំនួនដែលមានស្រាប់ក្នុង ARDB Marketplace ឱ្យមានភាព...
ឧកញ៉ាបណ្ឌិត​ ឡាយ ឈុនហួ ដឹកនាំសមាជិកសមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងចាប់ដៃគូ និងការផ្គត់ផ្គង់កន្ទក់ និងអង្គាមរវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយក្រុមហ៊ុនវិរៈ ប៊ុនថាំ

ឧកញ៉ាបណ្ឌិត​ ឡាយ ឈុនហួ ដឹកនាំសមាជិកសមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងចាប់ដៃគូ និងការផ្គត់ផ្គង់កន្ទក់ និងអង្គាមរវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយក្រុមហ៊ុនវិរៈ ប៊ុនថាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖នៅក្រសួងពាណិជ្ជកម្ម ឧកញ៉ាបណ្ឌិត​ ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នារសៀលថ្ងៃចន្ទទី១៣ខែកក្កដាឆ្នាំ២០២៦នេះបានដឹកនាំសមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមក្នុង កិច្ចប្រជុំពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងចាប់ដៃគូ និងការផ្គត់ផ្គង់កន្ទក់ និងអង្គាមរវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយក្រុមហ៊ុនវិរៈ ប៊ុនថាំ ក្រោមការដឹកនាំរបស់ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងចាប់ដៃគូ និងការផ្គត់ផ្គង់អង្គាមនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើតផលិតផលប្រេងកន្ទក់ និងផលិតផលផ្សេងៗ សម្រាប់បំពេញតម្រូវការទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។...
លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាពនិងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន» បិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាព និងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន»

លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាពនិងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន» បិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាព និងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃអង្គារទី៧ ខែកក្កដាឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាព និងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន» ព្រមទាំងបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការបញ្ចប់វគ្គបណ្តុះបណ្តាលជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ ក្នុងឱកាសនោះ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គម្រោង EU-German GATE របស់ភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ Cambodia) ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការរៀបចំវគ្គបណ្តុះបណ្តាលនេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ។ លោកជំទាវ ឧកញ៉ា ក៏បានបង្ហាញនូវជំនឿជាក់ថា គម្រោង EU-German GATE នឹងបន្តគាំទ...
ឱកាសការងារជាង ៣ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប

ឱកាសការងារជាង ៣ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(សៀមរាប)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៣ ៥០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកអង្គរធំ ខេត្តសៀមរាប។ ថ្លែងក្នុងវេទិកាក្រោមប្រធានបទ«ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលមានប្រជាពលរដ្ឋជាង ៥៦០នាក់ចូលរួម ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ឱកាសការងារទាំងជាង ៣ពាន់កន្លែងនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រមូលពីតំបន់សេដ...
ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងសមាជិកក្រុមការងារចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋ

ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងសមាជិកក្រុមការងារចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តបន្ទាយយមានជ័យ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងសមាជិកក្រុមការងារបានចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋនាថ្ងៃចុងសប្តាហ៍នាខែកក្កដាឆ្នាំ២០១៦នេះ។ ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ក្រុមការងារជាមួុយនិងសមាជិកសមាជិកាដោយក្នុងនោះក៏បានចែកជូននូវគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរដល់ប្រជាពលរដ្ឋដែលជាសមាជិកក្រុមការងារកំពុងតែខ្វះខាតនិងរងគ្រោះដោយភាពរាំងស្ងួតនិងទឹកជំនាន់។...
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងអាមេប្រវែង ២០០ម៉ែត្រ ភ្ជាប់ពីភូមិពពេល ឃុំក្របៅ មកភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងអាមេប្រវែង ២០០ម៉ែត្រ ភ្ជាប់ពីភូមិពពេល ឃុំក្របៅ មកភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឃុំជាច,ស្រុកកំចាយមារ ខេត្តព្រៃវែង ៖សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះបានជួយឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងអាមេប្រវែង ២០០ម៉ែត្រ ភ្ជាប់ពីភូមិពពេល ឃុំក្របៅមកភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ព្រៃវែង។ តាមរយៈអំណោយដ៏ថ្លៃថ្លានេះ សោម ខុន មេឃុំជាច និងលោក ថាច សុខ ស្មៀនឃុំជាច ព្រមក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានជួយឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងខាងលើនេះ ដើម្បីបម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។ ក្នុងឃុំជាចនិងស្រុកកំចាយមារទាំងមូល មានការអភិវឌ្ឍយ៉ាងខ្លាំងខ្លាលើហេដ្ឋារចនាសម្ព័ន្ធជនបទ ប្រព័ន្ធធារាសាស្ត្រ និងសេដ្ឋកិច្ចមូលដ្ឋាន ក្រោមគម្រោងថវិកាមូលនិធិឃុំ-សង្កាត់ និងការជួយជ្រោមជ្រែងពីក្រុមការងាររាជរដ្ឋាភិបាល។ តាមរយៈសមិ...
ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកិនាំកិច្ចប្រជុំស្ដីពី «គម្រោងខ្សែច្រវ៉ាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន»

ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកិនាំកិច្ចប្រជុំស្ដីពី «គម្រោងខ្សែច្រវ៉ាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៦នេះបានដឹកិនាំកិច្ចប្រជុំស្ដីពី«គម្រោងខ្សែច្រវ៉ាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន»។ នៅក្នុងកម្មវិធីនេះក៏មានការចូលរួមពី លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អ្នកជំនាញ និងវិស័យឯកជនជាពិសេសអ្នកកសិករចិញ្ចឹមសត្វផងដែរ។មកទល់ពេលនេះការចិញ្ចឹមជ្រូកនៅក្នុងប្រទេសគឺមានភាពជឿនលឿននិងមានបច្ចេកទេសគ្រប់គ្រាន់ហើយអាចផ្គត់ផ្គង់ជ្រូករស់ទៅទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ហើយពេលខ្លះក៏អាចនឹងមានលើសតម្រូវការទៀតផង។ កត្តានេះបានធ្វើឱ្យលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងថាបច្ចុប្បន្ននេះកម្ពុជាលែងមានការនាំចូលជ្រូករស់ពីប្រទេសជិតខាងទៀតហើយ ព្រោះកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការសាច់ជ្រូកនៅក្នុងទីផ្សារខ្លួនហើយតម្លៃជ្រូករស់នៅក្នុងស្រុកគ...
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បណ្តាខេត្ត៖មន្រ្តីសាខា ក.ប.ប. ១. ខេត្តកណ្ដាល ២. ខេត្តក្រចេះ និង ៣. ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្តការយកចិត្តទុកដាក់ចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងផលប៉ះពាល់នៃសេពគ្រឿងញៀនជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងសាលាចំនួន៣រួមមាន៖ ១.អនុវិទ្យាល័យបន្ទាយដែក ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល និង ២.បឋមសិក្សានិងអនុវិទ្យាល័យគោលាប់ ស្ថិតនៅស្រុកចិត្របុរី ខេត្តក្រចេះ ៣.បឋមសិក្សាទ្រាស ស្ថិតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាជីវករក្នុងសាលា សរុបទាំង៣ គោលដៅ ចូលរួមចំនួន ៩៧៩នាក់។ នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមា...
សមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួន អ្នកគ្រប់គ្រងយានដ្ឋានប្ដូរប្រេងម៉ាស៉ីន K LUBE EXPRESSតាមដីការបស់តុលាការពាក់ព័ន្ធកិបកេងលុយក្រុមហ៊ុនចាស់រាប់សិបម៉ឺនដុល្លារ

សមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួន អ្នកគ្រប់គ្រងយានដ្ឋានប្ដូរប្រេងម៉ាស៉ីន K LUBE EXPRESSតាមដីការបស់តុលាការពាក់ព័ន្ធកិបកេងលុយក្រុមហ៊ុនចាស់រាប់សិបម៉ឺនដុល្លារ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ អ្នកគ្រប់គ្រងយានដ្ឋានប្ដូរប្រេងម៉ាស៉ីន K LUBE EXPRESS ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួនដាក់ពន្ធនាគារតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធកិបកេងលុយក្រុមហ៊ុនចាស់រាប់សិបម៉ឺនដុល្លារ តាមបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន។ ជនត្រូវចោទដែលត្រូវបានចាប់ និងឃុំខ្លួនឈ្មោះ ខេង ឌីណា ហើយដោយឡែកឈ្មោះ ទូច ចាន់រស្មី ដែលត្រូវជាប្រពន្ធ ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្នស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ បុគ្គលទាំង២នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត ពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត»។ ជនត្រូវចោទពីរនាក់ប្ដីប្រពន្ធ គឺជាមិត្តភ័ក្ររបស់ដើមបណ្ដឹងដែលជាម្ចាស់ក្រុមហ៊ុនឈ្មោះ ឃាង ពីវ។ ដើមចមដែលឲ្យជនត្រូវចោទមកមើលការខុសត្រូវនៅក្រុមហ៊ុននេះ គឺដោយសារទុកចិត្ត និងចង់ជួយដល់ជីវភាពឲ្យកាន់តែប្រសើរ ក្រោមមកនៅពេលមកគ្រប់គ្រងក្រុមហ៊ុនក៏ចាប់ផ្ដើមមានគំនិតកិបកេងលុយតែម្ដង ខណៈដែលដើមបណ្ដឹងក៏មិនសូវមានព...