ក្រុមហ៊ុន City Rice បញ្ជាក់ពីការទទួលខុសត្រូវសង្គម ក្នុងការថែរក្សាបរិស្ថាន និងលើកកម្ពស់ការយល់ដឹងអំពីអនាម័យសាធារណៈ ក្នុងឱកាស ទិវានៃក្ដីស្រលាញ់ ថ្ងៃទី 14 កុម្ភៈ
ភ្នំពេញ៖ ក្រុមហ៊ុន City Rice Import Export Co., Ltd. (រោងម៉ាស៊ីនកិនស្រូវ ឡាយសែ)បានបង្ហាញនូវក្ដីស្រលាញ់មិនត្រឹមតែចំពោះគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះសង្គម និងបរិស្ថានជុំវិញខ្លួនផងដែរ។
បុគ្គលិក និងក្រុមការងារទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសំអាតបរិស្ថាន នៅតំបន់រង្វង់មូល និងតំបន់ច្រមុះជ្រូកថ្មគោល ដោយប្រមូលសំរាម កាត់ស្មៅ និងរៀបចំបរិវេណឱ្យមានភាពស្អាតបរិសុទ្ធ និងស្រស់ស្អាតឡើងវិញ។
សកម្មភាពសំអាតនេះក៏មានការចូលរួមពី ឯកឧត្ដម ឡាយ សែ ស្ថាបនិករោងម៉ាស៊ីនកិនស្រូវឡាយសែ ដែលជាមេឃុំតាពូងផងដែរ។ ហើយត្រូវបានដឹកនាំដោយអគ្គនាយករងក្រុមហ៊ុន City Rice លោក លីលាង ដែលបានជំរុញ និងលើកទឹកចិត្តឱ្យក្រុមការងារទាំងអស់រួមគ្នាធ្វើសកម្មភាពស្ម័គ្រចិត្ត ដើម្បីលើកកម្ពស់អនាម័យ និងសោភ័ណភាពបរិស្ថានក្នុងសហគមន៍។
សកម្មភាពនេះមិនត្រឹមតែជាការអបអរសាទរថ្ងៃនៃក្ដីស្រលាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់ពីការទទួលខុសត្រូវស...








