កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល ២គ្រាប់ឆ្ពោះទៅសមុទ្រជប៉ុន
សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ទៅកាន់សមុទ្រជប៉ុន កាលពីថ្ងៃពុធ ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីលទាំងពីរគ្រាប់ទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេស ដែលលាតសន្ធឹងចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន។
លោក Hamada បានលើកឡើងថា មីស៊ីលនីមួយៗបានហោះបានចម្ងាយរហូតដល់ ៦០០ គីឡូម៉ែត្រ ជាមួយនឹងរយៈកម្ពស់ខ្ពស់បំផុតប្រហែល ៥០ គីឡូម៉ែត្រ ដោយបន្ថែមថា មីស៊ីលទាំង ២គ្រាប់ប្រហែលជាបានធ្វើដំណើរលើគន្លងមិនទៀងទាត់។
យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលចេញពីតំបន់ស៊ូណាន នៃទីក្រុងព្យុងយ៉ាង នៅចន្លោះម៉ោងប្រហែល ៣ និង៣០ព្រឹកដល់ម៉ោង ៣ និង ៤៦នាទីទៀបភ្លឺ។
លោក Ha...








