ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឪពុកក្មេងរងគ្រោះដាក់ពាក្យស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួយអន្តរាគមន៍រឿងកូនស្រីស្លាប់និងពិការដៃទាំងសងខាង

ឪពុកក្មេងរងគ្រោះដាក់ពាក្យស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួយអន្តរាគមន៍រឿងកូនស្រីស្លាប់និងពិការដៃទាំងសងខាង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញៈ គេថា «បើទោះជាមាសប៉ុនដូងទុំក៍ពុំអាចដូរយកជីវិតមនុស្សបានឡើយ» ! បុរសម្នាក់មានវ័យ៤២ឆ្នាំរស់នៅ ភូមិធំថ្មី ឃុំដងទង់ស្រុកដងទង់ ខែត្រកំពត ដែលជាឪពុកបង្កើតក្មេងរងគ្រោះដោយសាររថយន្តបុកពីក្រោយបណ្ដាលឱ្យកូនស្រីច្បងទី១ស្លាប់ និងកូនស្រីពៅទី២បាក់ដៃទាំងសងខាងពិការភាព ធ្វើឱ្យគាត់មានវិប្បដិសារីយ៉ាងខ្លាំង ហើយកើតទុក្ខមិនសុខចិត្តខណៈ សាលាដំបូង ខែត្រកំពតចេញសាលក្រមជម្រះក្ដីបង្គាប់ឱ្យភាគីម្ចាស់ឡានសងសំណងជំងឺចិត្តចំនួន១២លានរៀល (៣០០០ដុល្លារ) ។ លោក សន សំអាត មានវ័យ៤២ឆ្នាំរស់នៅភូមិឃុំខាងលើ បាននាំភរិយាឡើងមក រាជធានីភ្នំពេញ ដើម្បីដាក់ពាក្យស្នើសុំកិច្ចអន្តរាគមន៍ពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ឱ្យជួយជំរុញទៅប្រធានសាលឧទ្ធរណ៍ ខែត្រព្រះសីហនុ ជួយរកយុត្តិធម៌ ឱ្យកូនស្រីរបស់ពួកគាត់។ លិខិតសុំកិច្ចអន្តរាគមន៍ ចុះថ្ងៃទី៧ ខែមេសាឆ្នាំ២០២៣ របស់លោក សំអាត គោរពជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បញ្ជាក់ថា « សំណើសុំ ឯកឧត្តម...
លោក វ៉ិត ធារិទ្ធ ម្ចាស់ស្ថានីយ៍ផលិតពូជត្រី ៧មករា និងភរិយា សូមគោរពអបអរសាទរ ចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសដែលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងា «សម្ដេចកិត្តិសង្គហបណ្ឌិត»

លោក វ៉ិត ធារិទ្ធ ម្ចាស់ស្ថានីយ៍ផលិតពូជត្រី ៧មករា និងភរិយា សូមគោរពអបអរសាទរ ចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសដែលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងា «សម្ដេចកិត្តិសង្គហបណ្ឌិត»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក វ៉ិត ធារិទ្ធ ម្ចាស់ស្ថានីយ៍ផលិតពូជត្រី ៧ មករា និងភរិយា  សូមគោរព ផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះ លោកជំទាវកិត្តិសង្គហប ណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងា «សម្ដេចកិត្តិសង្គ ហបណ្ឌិត»។ លោក វ៉ិត ធារិទ្ធ  និងភរិយា សូមគោរព ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំមានសេចក្តីរំភើបរីករាយដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរចំពោះ «សម្តេចកិត្តិសង្គហបណ្ឌិត» ដែលបានទទួលព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមអំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជា «សម្តេចកិត្តិសង្គហបណ្ឌិត» តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ។ សម្ដេចកិត្តិសង្គហបណ្ឌិត ស័ក្តិសមយ៉ាងប្រត្យក្ស ដោយទទួលបាននូវគោរមងារដ៏វិសេសវិសាលខាង...
បិទទីតាំងប្រមូលនិងចែកចាយទីតាំងសត្វឃាតមិនបាន ប៉ុន្មានផង លោកស្រី ឡុង ចាន់ណារី នៅបន្តលក់ទាំងគ្មានច្បាប់

បិទទីតាំងប្រមូលនិងចែកចាយទីតាំងសត្វឃាតមិនបាន ប៉ុន្មានផង លោកស្រី ឡុង ចាន់ណារី នៅបន្តលក់ទាំងគ្មានច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល ៖ បន្ទាប់ពីចុះបិទទាំងតាំងខុសច្បាប់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម តាន់ ផាន៉ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងអបដោយ លោក ខា ដែនណា ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកណ្តាល ព្រមតាំងមន្រ្តីជំនាញ មិនបាន ប៉ុន្មានផង ស្រាប់តែ ប៉ុន្មានថ្ងៃនេះ លោកស្រី ឡុង ចាន់ណារី នៅតែបន្តលក់ទាំងអត់ច្បាប់នៅទីតាំងថ្មី ស្ថិតនៅក្រោយផ្សារព្រែកអញ្ចាញវិញម្តង។ សេចក្តីរាយករណ៍ពីពលរដ្ឋនៅភូមិនព្រែកតាបែន បានប្រាប់សារព័ត៌មានដេលីខ្មែរនៅថ្ងៃទី៣ខែមេសានេះថា លោកស្រី ឡុង ចាន់ណារី ម្ចាស់ ដែលធ្លាប់ ចែកចាយសត្វបក្សី នៅភូមិព្រែកតាបែន ថ្វីបើផ្ទះវីឡាលោកស្រី បានបិទទ្វារឈប់លក់និងធ្វើពិឃាតក៏ពិតមែន ហើយឥឡូវបានកំពុងឈជើង ធ្វើសកម្មភាពទាំងបំពានច្បាប់ដដែល ដោយមិនគោរពច្បាប់នោះទេ។ ប្រជាពលរដ្ឋ នៅភូមិព្រែក តាបែន បានបញ្ជាក់ទៀតថា" ហេតុអ្វីម្ចាស់អាជីវកម្មមួយនេះបិទហើយ ទៅជួលទីតាំ...
តុលាការក្រុងភ្នំពេញ មិនឃុំខ្លួនឈ្មោះ បែល វ៉ាន់ដែត មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលពីបទកាន់កាប់អាវុធខុសច្បាប់ និងគំរាមសម្លាប់អ្នកដទៃ

តុលាការក្រុងភ្នំពេញ មិនឃុំខ្លួនឈ្មោះ បែល វ៉ាន់ដែត មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលពីបទកាន់កាប់អាវុធខុសច្បាប់ និងគំរាមសម្លាប់អ្នកដទៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ មន្ត្រីនគរបាល បាននិយាយនារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទម្នាក់ ដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ពីបទគំរាមសម្លាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បន្ទាប់ពីមន្ត្រីនគរបាល ប្រគល់ខ្លួនជននេះឲ្យតុលា ការចាត់ការតាមច្បាប់។ លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានដោះលែងឈ្មោះ បែល វ៉ាន់ដែត ភេទប្រុស មានតួនាទីជា អនុប្រធាននាយកដ្ឋាននៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គ្រាន់តែដាក់ជនសង្ស័យរូបនេះ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតែប៉ុណ្ណោះ។ បន្ទាប់ពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ បានចោទប្រកាន់ពីបទ គំរាមសម្លាប់ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ សូមបញ្ជាក់ថា ករណីគំរាមសម្លាប់នេះ កើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ រវា...
បង្ក្រាបអំពើរត់ពន្ធតំបន់៦ នាំជ្រូកចូលពីវៀតណាមនិងស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី

បង្ក្រាបអំពើរត់ពន្ធតំបន់៦ នាំជ្រូកចូលពីវៀតណាមនិងស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាក់ស្លាកលេខភ្នំពេញ ២N-៣៥០១។ ការឃាត់ខ្លួននេះ នៅវេលម៉ោង១០ និង៣០នាទីព្រឹក នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយរកឃើញថា ដឹកសត្វជ្រូករស់ចំនួន៧៣ក្បាល (ទម្ងន់ចន្លោះពី១០ទៅ ១៨គីឡូក្រាម) ដោយនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងនឹងយកទៅចែកចាយនៅរាជធានីភ្នំពេញ(តាមការឆ្លើយបញ្ជាក់ពីម្ចាស់) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបានឃាត់នៅភូមិស្ទឹងកាច់ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងយកទៅចែកចាយនៅរាជធានីភ្នំពេញ(តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកជ្រូក) ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទ...
អភិបាលខេត្តព្រៃវែង និងភរិយា បានអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងមន្ត្រីចូលនិវត្តន៍ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច

អភិបាលខេត្តព្រៃវែង និងភរិយា បានអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងមន្ត្រីចូលនិវត្តន៍ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ព្រៃវែង) ៖ លោក ជា សុមេធី អភិបាលនៃគ ណ :អភិ បាលខេត្តព្រៃ វែង និងភរិយា កាលពីថ្ងៃទី០១  ខែមេសា ឆ្នាំ២០២៣នេ: បានអញ្ជើញជួបសំណេះ សំណាលជាមួយនាយទាហាន នាយទាហាន រង ពលទាហាន និងមន្ត្រីចូលនិវត្តន៍ នៅទីបញ្ជាការកងវរសេនាតូចលេខ៣ ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ លោកអភិបាលខេត្ត និងភរិយា សូមផ្តាំផ្ញើរការសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន គំរូវីរៈភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហាន ជាពិសេស យោធិនដែលត្រូវចូលនិវត្តន៍នាពេលនេះ ដែលកន្លងមក ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុ ការពារជាតិ មាតុភូមិ ឱ្យទទួលបានសុខ សន្តិភាព និង មានការអភិវឌ្ឍន៍ រហូតដល់សព្វថ្ងៃ។ លោកបានលើកឡើងថា សូមរក្សានូវប្រពៃណីទាំងនេះ ដើម្បីចូលរួមថែរក្សា ការពារសុខសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន ថ្កុំថ្កើង រុងរឿង ជានិច្ចនិរន្តរ៍ តទៅថ្ងៃអនាគត។ បន្ថែមពីនេ...
លោកឧកញ៉ា  ភូ វាសនា ប្រធាន ស.ស.យក ស្រុកថ្មគោលខេត្តបាត់ដំបង សូមគោរពជូនចំពោះ ឯកឧត្តម ស រដ្ឋា  និងលោកជំទាវ ក្នុងឱកាស នាថ្ងៃខួបកំណើត

លោកឧកញ៉ា  ភូ វាសនា ប្រធាន ស.ស.យក ស្រុកថ្មគោលខេត្តបាត់ដំបង សូមគោរពជូនចំពោះ ឯកឧត្តម ស រដ្ឋា និងលោកជំទាវ ក្នុងឱកាស នាថ្ងៃខួបកំណើត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(បាត់ដំបង) ៖ លោកឧកញ៉ា  ភូ វាសនា ប្រធាន សស យក  ស្រុកថ្មគោល ខេត្តបាត់ដំបង និងលោកជំទាវ  សូមគោរព ជូនចំពោះ ឯកឧត្តម ស រដ្ឋា ប្រធានក្រុមស្រ្តីស្ម័គ្រចិត្តមនុស្សធម៌ ស.ស.យ.ក .ខេត្តបាត់ដំបង និងលោក ជំទាវ បុត្រា បុត្រី  ក្នុងឱកាសថ្ងៃខួបកំណើតជាថ្ងៃដ៏វិសេសវិសាល។ លោកឧកញ៉ា សូមគោរពផ្ញើសារថា "ខ្ញុំបាទ និងភរិយា  សូមផ្ញើសារគោរពជូនពរ ឯកឧត្តម និងលោកជំទាវ  ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសថ្ងៃខួបកំណើត  យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យកែវទាំងបី​ វត្ថុស័ក្កិសិទ្ធិក្នុងលោក​ និងទេវតាឆ្នាំថ្មី​ សូមប្រោះព្រំសព្ទសាធុការពរ​ សិរីសួស្តី​ ជ័យមង្គលវិបុលសុខ​ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តម និងលោកជំទាវ "។ សូមបានប្រកបដោយពុទ្ធពរ​ និងពរទាំងប្រាំប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ និងបដិភាណៈ កុំបីឃ្លៀង ឃ្លាតឡើយ។...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង៦ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង៦ពាន់នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សិក្ខាកាម និងនិស្សិតដែលទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ មានចំនួនសរុប​ចំនួន ៦,០៥១នាក់ ស្រី ៣,៨៩៥នាក់។ សម្តេចតេជោ បានអញ្ជើញប្រគ​ល់វិញ្ញា​បន​បត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថាននេះចំនួនពីរលើក​រួចមក​ហើយ។ លើកទី១ បានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០​០២ និងលើកទី២ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៦។ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការបណ្ដុះបណ្ដាលធនធានមនុស្សរបស់វិទ្យាស្ថានពាណិជ្ជសាស្ត្រនាថ្ងៃនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ...
ក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមពង្រាយកម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ក្នុងខេត្តព្រះវិហារ

ក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមពង្រាយកម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ក្នុងខេត្តព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ÷សកម្មជនព្រៃឈើនិងបណ្តាញសហគ មន៍ព្រៃឡង់ បានឲ្យដឹងថា ក្រុមហ៊ុន(PNT co.,lt d)របស់ឧកញ៉ា ឡេង ឬទ្ធី ដែលមាទីតាំងស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះ វិហារ បាននិងកំពុងសម្រុកពង្រាយហ្វូងកម្មករជាច្រើនក្រុម ចូលទៅកាប់ឈើក្នុងតំបន់ស្នូលនៃព្រឡង់ ជាច្រើនទីតាំង ហើយដឹកចូលក្នុងបរិវេណក្រុមហ៊ុន ហើយបំលែងជាឈើស្របច្បាប់ ក្រោមការគប់គិតពីមន្ត្រីជំនាញពាក់ព័ន្ធ យ៉ាងរលូន?។ បើតាមរបាយការពីបណ្តញសហគមន៍ព្រឡង់បានបញ្ជាក់ថា ចាប់ពីថ្ងៃទីមិនាឆ្នាំ2023នេះ ក្រុមសក ម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ បានឆ្មក់ធ្វើសកម្មភាពចុះល្បាតព្រៃ ប្រទះ ឃើញហ្វូងកម្មករជាច្រើនក្រុមកំពុងសម្រុកកាប់និងអារច្រៀ កឈើ ជាប្រភេទឈើឡាំង និងប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងរួមមានៈ ចំណុច បុស្សរាំង, ជ្រាប់ក្បាលដំរី, ស្រែកណ្ដាល, អូរអាចម៍ដែក, ភូមិចាស់, ភ្នំចោទ, ប្រាសាទគោល, ព្រៃស្រឡៅ, និងចំណុចស្រែតាង៉ុត។ ឈើទាំងនោះត្រូវបានក្រុមជនល្មើសដឹកចូលទៅលក់ឲ្យក្រុមហ៊...
មន្រ្តីចុះចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៍ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥​កៅអី ពាក់ស្លាកលេខភ្នំពេញ២H-៥៤០៣ ដឹកសាច់សត្វជញ្ជូនសត្វ​ អត់ច្បាប់​​

មន្រ្តីចុះចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៍ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥​កៅអី ពាក់ស្លាកលេខភ្នំពេញ២H-៥៤០៣ ដឹកសាច់សត្វជញ្ជូនសត្វ​ អត់ច្បាប់​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប៉ៃលិន៖ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក​​ តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពី​វេលាម៉ោង១៩ និង០២នាទី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ​បាន​ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តប៉ៃលិន និងកំលាំងកងរាជអាវុធហត្ថស្រុកសាលាក្រៅចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៍ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥​កៅអី ពាក់ស្លាកលេខភ្នំពេញ២H-៥៤០៣ ដឹកសាច់សត្វមាន់បោចហើយចំនួន២៨ថង់ស្មើនឹង២៨០​ក្បាល​(សត្វមាន់ពិឃាតរួច) និងកូនជ្រូកកណ្តុររស់ចំនួន៤៣ស្រកាស្មើនឹង២១៥ក្បាល ដោយនាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមច្រកអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បម្រុងនឹងយកទៅចែកចាយនៅក្នុងស្រុកសាលាក្រៅផ្ទាល់តែម្ដង (តាមការឆ្លើយបញ្ជាក់ពីម្ចាស់) ដោយគ្មានលិខិតអនុញ្ញ...