អ្នកតំណាងរាស្រ្ត សេរី កុសល ៖ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនាំមកនូវសុខសន្តិភាព និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ
បន្ទាយមានជ័យ៖ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា សេរី កុសល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ បានចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាមួយក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត និងថ្នាក់ស្រុក ចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
អ្នកតំណាងរាស្រ្តខាងលើបានអញ្ជើញជួបសំណោះសំណាលជាមួយពលរដ្ឋ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំស្ពានស្រែង ស្រុកភ្នុំស្រុក ខេត្តបន្ទាយមានជ័យប្រមាណ ១១០០នាក់។
ក្នុងឱកាសនោះ លោក បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចផ្តាំផ្តើមសាកសួរសុខទុក្ខ ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកគណបក្...








