រដ្ឋមន្ត្រី ក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំស្តីពីដំណើរការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច
ភ្នំពេញ: លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានដឹកនាំកិច្ចប្រជុំស្តីពី ដំណើរការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមបទបង្ហាញរបស់លេខាធិការដ្ឋានបច្ចេកទេ ស ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់លេខាធិការដ្ឋានត្រូវពង្រឹងការប្រតិបត្តិ ដោយក្តាប់ ឱ្យបាននូវផែនការមេរបស់ក្រុមហ៊ុន (Master Plan) និងធ្វើការរៀបចំរបបប្រជុំឱ្យបានទៀងទាត់ជាមួយអន្តរក្រសួងនិងពិភាក្សាជាមួយអង្គភាពជំនាញ ដើម្បីតាមដានវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន ហើយត្រូវធ្វើរបាយការណ៍លម្អិតអំពីបញ្ហាទំនាស់ទាំងអស់ដែលកំពុងកើតមាន និងយន្តការនៃការដោះស្រាយបញ្ហា។
ជាមួយគ្នានេះដែរ លេខាធិការដ្ឋានត្រូវធ្វើសូចនាករសមិទ្ធផលគន្លឹះ (KPI) ដោយត្រូវពិនិត្យមើលទាំងទិដ្ឋភាពផ្លូវច្បាប់ និងការអនុវត្តជាក់ស្តែងលើដី ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត ហើយត្រូវបញ...








